Sunday, December 15, 2024
Homeព័ត៌មានអន្តរជាតិទស្សនាវដ្តី Time  នឹងជ្រើសរើសដូណាល់ ត្រាំ ជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ លើកទី២

ទស្សនាវដ្តី Time  នឹងជ្រើសរើសដូណាល់ ត្រាំ ជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ លើកទី២

សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ (Donald Trump) ដែលនឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅដើមឆ្នាំ២០២៥ ត្រូវបានគេជឿថា នឹងត្រូវបានជ្រើសរើសជា “បុគ្គលប្រចាំឆ្នាំ” (Person of the Year) របស់ទស្សនាវដ្ដី Time  (ថែម) នៅឆ្នាំនេះ បើពិតជាកើតឡើងមែន វានឹងក្លាយជាលើកទីពីររបស់គាត់។

តាមប្រភព CNN បានរាយការណ៍ថា តាមប្រភពមួយបង្ហើបថា ទស្សនាវដ្ដី Time  នឹងប្រកាសឈ្មោះលោកដូណាល់ ត្រាំ នៅថ្ងៃនេះ ដោយការសរសើរប្រធានាធិបតីថ្មី គឺជាមនុស្ស ឬក្រុមមនុស្សដែលមានឥទ្ធិពលបំផុតលើពិភពលោក។

ដើម្បីអបអរសាទរការឡើងក្របមុខទស្សនាវដ្តី Time  លោកដូណាល់ ត្រាំ នឹងបន្លឺកណ្តឹងបើកនៅផ្សារហ៊ុនញូវយ៉ក។ លោកត្រាំ បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីខែមុន។ ទស្សនាវដ្តី Time បានបដិ សេធធ្វើអត្ថាធិប្បាយសម្រាប់រឿងនេះ។

ជាការពិតដែលលោកត្រាំ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី ឆ្លុះបញ្ចាំងពីការទទួលស្គាល់លើកដំបូងរបស់គាត់ នៅឆ្នាំ២០១៦ នៅពេលដែលទស្សនាវដ្តី Time  បានប្រកាសឈ្មោះរបស់គាត់ថាជាបុគ្គលប្រចាំឆ្នាំ។ ក្រោយការឡើងកាន់តំណែងជាប្រធានាធិបតី ដោយមិននឹកស្មានដល់ លើកនេះការប្រកាសឈ្មោះលោក ត្រូវបានចាត់ទុកថាជាការចាប់ផ្តើមនៃការត្រលប់មកវិញដ៏អស្ចារ្យមួយ ដោយមានសក្ដានុពល ក្នុងការកែទម្រង់នយោបាយអាមេរិកទំនើបឡើងវិញ។

ទោះបីជាចរាចររបស់ទស្សនាវដ្តី Time  បានថយចុះក៏ដោយ ប៉ុន្តែការប្រកាសជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្ស នាវដ្ដីនេះ នៅតែជានិមិត្តសញ្ញាវប្បធម៌ប្រចាំឆ្នាំ ហើយវាបានក្លាយជាការឈ្លក់វង្វេងរបស់លោកត្រាំ។

លោកត្រាំ ក៏បានធ្វើអត្ថាធិប្បាយលើការប្រកាសនេះ នៅលើគណនី Twitter របស់គាត់ ហើយបានបញ្ចេញមតិថា គួរតែជាគាត់។ គាត់បានរិះគន់ទស្សនាវដ្តី Time ក្នុង២០១១ សម្រាប់ការមិនបានដាក់ចំណាត់ថ្នាក់គាត់ក្នុងចំ ណោម ១០០នាក់ ដែលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ជាពិសេសចាប់តាំងពី តារាចម្រៀង ថៃល័រ ស្វីហ្វថ៍ (Taylor Swift) ត្រូវបានជ្រើសរើសនៅឆ្នាំ២០២៣ និង លោកស្រី អែនចេឡា មឺរខេល (Angela Merkel) អធិការបតីអាល្លឺម៉ង់ ត្រូវបានជ្រើសរើសជាបុគ្គលប្រចាំឆ្នាំ២០១៥ លោកត្រាំ បានសរសេរនៅលើ Twitter ថា “ខ្ញុំបានប្រាប់អ្នកថា ទស្សនាវដ្តី Time ខ្ញុំនឹងមិនជ្រើសរើសខ្ញុំជាបុគ្គលប្រចាំឆ្នាំឡើយ ទោះបីជាពេញនិយមខ្លាំងក៏ដោយ»។ទោះបីជាយ៉ាងណា លោកត្រាំ មិនបដិសេធផ្តល់បទសម្ភាសន៍និងថតរូបឲ្យទស្សនាវដ្តី Time នេះឡើយ។ ជាក់ស្តែង នៅខែមេសា ឆ្នាំនេះ លោកបានផ្តល់បទសម្ភាសន៍ឲ្យទស្សនាវដ្តី Time នៅសណ្ឋាគាររបស់គាត់ នៅ Palm Beach ។

ពេញមួយទសវត្សរ៍ ពានរង្វាន់បុគ្គលឆ្នើមប្រចាំឆ្នាំ ត្រូវបានផ្តល់ជូនដល់ឥស្សរជនល្បីៗ រួមមានថ្នាក់ដឹកនាំជាតិ សកម្មជនសង្គម សហគ្រិន  ប្រធានាធិបតីអាមេរិក គ្រប់រូប ចាប់តាំងពីលោកហ្វ្រែងគ្លីន ឌី រូសវេលថ៍ (Franklin D. Roosevelt) លើកលែងតែលោកចឺរ៉ាលដ៍ ហ្វដ (Gerald Ford) ត្រូវបានជ្រើសជាបុគ្គលប្រចាំឆ្នាំ យ៉ាងហោចណាស់ម្តង។ ចំណែកលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងអនុប្រធានាធិបតី កាមម៉ាឡា ហាររីស (Kamala Harris) ត្រូវបានផ្តល់កិត្តិយសរួមគ្នា បន្ទាប់ពីបានផ្តួលលោកត្រាំ ក្នុងឆ្នាំ២០២០៕

RELATED ARTICLES