កូរ៉េខាងត្បូង៖ ទិន្នន័យឧស្សាហកម្មបង្ហាញកាលពីថ្ងៃអាទិត្យថាតម្លៃសាច់មាន់ក្នុងប្រទេសកូរ៉េខាងត្បូងបានឡើងថ្លៃក្នុងអំឡុងពេលប៉ុន្មានខែមុននេះ ដែលនោះក៏ព្រោះតែកង្វះខាតនៃការផ្គត់ផ្គង់ដោយសារតែស្ថានការណ៍បន្តបន្ទាប់នៃការរាលដាលឆ្លងជំងឺផ្តាសសាយបក្សី។
តម្លៃសាច់មាន់ស្ថិតក្នុងហាងឆេង៨៨៨វ៉ុន(០,៨ដុល្លារ)ក្នុងមួយគីឡូក្រាមក្នុងអំឡុងថ្ងៃទី២២ខែធ្នូ នៅពេលដែលជំងឺផ្តាសសាយបក្សីបាននិងកំពុងឆ្លងរាលដាលកាន់តែលឿន ប៉ុន្តែតម្លៃហាងឆេងសាច់មាន់វិញបានឡើងថ្លៃដល់២.២០០វ៉ុនក្នុងមួយគីឡូក្រាមឯណោះ។
ជាមួយនិងការប្រឈមមុខដ៏អាក្រក់របស់ខ្លួននៃការរាលដាលឆ្លងជំងឺផ្តាសសាយបក្សី កូរ៉េខាងត្បូងបានប្រមូលទិញបសុសត្វជាង៣៣លានក្បាលគិតចាប់តាំងពីការរាយការណ៍លើកដំបូងនៃករណីនេះកាលពីខែវិច្ឆិកាឆ្នាំទៅ ដែលនេះជាតួលេខទ្វេដងធៀបនឹងរបាយការណ៍មុនដែលមានបសុសត្វ១៣,៩៦លានក្បាលត្រូវបានបំផ្លាញចោលក្នុងឆ្នាំរាលដាលឆ្លង២០១៤។
នៅក្នុងតួលេខនៃការឡើងថ្លៃសាច់មាន់ បណ្តាអ្នកលក់រាយធំៗក្នុងប្រទេសកូរ៉េខាងត្បូងដូចជា E-Mart និង Homeplus បានដំឡើងតម្លៃលក់រាយរបស់ពួកគេប្រមាណជា៥%និង៨%រៀងៗខ្លួនកាលពីសប្តាហ៍មុននេះ ។
ចំណែកតម្លៃសម្រាប់ស៊ុតមួយឈុតមាន៣០គ្រាប់គឺ៧.៦៦៧វ៉ុនកាលពីថ្ងៃសុក្រធ្លាក់ថ្លៃយ៉ាងខ្លាំងពីហាងឆេង៩.៤៣វ៉ុនកាលពីថ្ងៃទី១២ខែមករា។ ការផ្គត់ផ្គង់ក៏ដូចជាតម្លៃបានលេចចេញមកនូវសញ្ញាមានស្ថិរភាពបន្ទាប់ពីអំឡុងពេលទើបតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៃកង្វះខាតច្រើន ។
គួរកត់សម្គាល់ថាមូលហេតុដែលបណ្តាលឲ្យការផ្គត់ផ្គង់ស៊ុតថយចុះក្នុងប្រទេសកូរ៉េខាងត្បូងនោះគឺមកពីការឆ្លងរាលដាលនៃជំងឺផ្តាសសាយបក្សីដែលបានចាប់ផ្តើមឡើងកាលពីពាក់កណ្តាលខែវិច្ឆិកា។ ទន្ទឹមនិងនេះរដ្ឋាភិបាលបានបង្កើនការធ្វើឲ្យមានស្ថិរភាពនៃការផ្គត់ផ្គង់ដោយអនុញ្ញាតឲ្យមានការនាំចូលភ្លាមៗពីសហរដ្ឋអាមេរិកតែម្តង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា