Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ប្លន់ជនបរទេស ជា---/ប់ខ្នោះ៦នាក់

វ៉ៃ…/ប្លន់ជនបរទេស ជា—/ប់ខ្នោះ៦នាក់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពព្រួតវាយជនបរទេសម្នាក់ បណ្តាលឱ្យរងរបួស ប្លន់ទូរស័ព្ទ ចំនួន២គ្រឿង និងប្រាក់ប្រមាណជាង ៧៥០ដុល្លារ ហើយនាំគ្នារត់គេចបាត់អស់ លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីវាយប្លន់ទ្រព្យសម្បត្តិជនបរទេសនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រហូតមកដល់វេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៦នាក់។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន រួមមាន ទី១-ឈ្មោះញ៉ឹក ពៅវេហា ភេទប្រុស អាយុ២២ឆ្នាំ (ឃាត់ខ្លួននៅត្រង់ចំណុចភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង)។ ទី២-ឈ្មោះជៀង មករា ភេទប្រុស អាយុ៣២ឆ្នាំ (ឃាត់ខ្លួន នៅត្រង់ចំណុច សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ)។ ទី៣-ឈ្មោះនី ណា ហៅ MMO ភេទប្រុស អាយុ២៨ឆ្នាំ (ឃាត់ខ្លួននៅត្រង់ចំណុច ឃុំជាំសង្កែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ)។ ទី៤-ឈ្មោះអ៊ូ រីម ភេទប្រុស អាយុ៣៣ឆ្នាំ (ឃាត់ខ្លួននៅត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ)។ ទី៥-ឈ្មោះស វាសនា ភេទប្រុស អាយុ២៩ឆ្នាំ និងទី៦-ឈ្មោះស៊ុន រ៉ាធិ ភេទប្រុស អាយុ២៤ឆ្នាំ (ឃាត់ខ្លួនត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង)។

តាមប្រភពសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃ បានឱ្យដឹងថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ ១ក្រុម បានធ្វើសកម្មភាពហិង្សា ដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយប្លន់ទ្រព្យសម្បត្តិជនរងគ្រោះ ឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដែស បណ្តាលឱ្យរងរបួស។  បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យខាងលើ បានជិះរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស គេចខ្លួនពីកន្លែងកើតហេតុ។ ចំពោះសម្ភារៈបាត់បង់រួមមាន ទូរស័ព្ទចំនួន ២គ្រឿង ប្រាក់ចំនួន ៧៥០ដុល្លារ និងកាតមួយចំនួន។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោក វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តស្វា យរៀង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ ក្រុមជនសង្ស័យខាងលើ។ លុះមកដល់វេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES