ខេត្តបន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញ បានធ្វើការបណ្តេញជនជាតិថៃ ប្រុសស្រី ចំនួន៤នាក់ ទៅប្រទេសខ្លួនវិញ នៅវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
![](https://norkorthom.com/wp-content/uploads/2024/12/c2-10.jpg)
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម សុខហៃ ឋានៈនាយរងផ្នែក ធ្វើ ការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេស នូវជនជាតិថៃ ចំនួន៤នាក់ (ស្រី១) (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន។
![](https://norkorthom.com/wp-content/uploads/2024/12/c1-10.jpg)
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេស រយៈពេល៥ឆ្នាំ។ បន្ទាប់មក បានប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក CHANYAMON RUEANGSRIBUA ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រ វេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕
![](https://norkorthom.com/wp-content/uploads/2024/12/c3-6.jpg)