Wednesday, January 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនដឹកម៉ែធម៌ទៅទិញថ្នាំ.../ញៀន ជា---/ប់ខ្នោះទាំង២

 កូនដឹកម៉ែធម៌ទៅទិញថ្នាំ…/ញៀន ជា—/ប់ខ្នោះទាំង២

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យប្រុសស្រី ២នាក់ បានប្រើប្រាស់គ្រឿងញៀនជាមួយគ្នា ជាញឹកញាប់ រហូតដល់រាប់អានយកគ្នាជាម្តាយនិងកូនធម៌ និងតែងទិញថ្នាំញៀន យកមកជក់ជាប្រចាំ លុះក្រោយមកកំពុងជិះម៉ូតូដឹក គ្នាទៅទិញថ្នាំញៀន បាន១កញ្ចប់ ស្រាប់តែត្រូវសមត្ថកិច្ចស្ទាក់ឆែកឆេរឃើញ ចាប់វាយខ្នោះទាំងម្តាយនិងកូន ធម៌ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែក ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខុម ខុន ភេទប្រុស អាយុ១៩ឆ្នាំ ជាកូនធម៌ រស់នៅ ភូមិសសយ ឃុំព្រងិល ស្រុកភ្នំក្រវាញ (មានសារធាតុញៀន) និងទី២-ឈ្មោះប៉ៃ ស្រីណែត ភេទស្រី អាយុ ៣៨ឆ្នាំ ជាម្តាយធម៌ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពោធិ៍សាត់ លោកវរសេនីយ៍ឯក មោគ ភារម្យ អធិការនគរបាលស្រុកក្រគរ បានដឹកនាំនិងបញ្ជាមន្ត្រីក្រោមឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្នោតជុំ ធ្វើការបង្ក្រាបមុខសញ្ញាប្រុសស្រី២នាក់ (ឈ្មោះខុម ខុន និងឈ្មោះប៉ៃ ស្រីណែត) នៅចំណុចផ្លូវបំបែក ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយដកហូតបាន រួមមាន  ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន១កញ្ចប់ ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវអាល់ហ្វា (ដកហូតពីឈ្មោះខុម ខុន) និងទូរស័ព្ទ ១គ្រឿង (ដកហូតពីឈ្មោះប៉ៃ ស្រីណែត)។

ជនសង្ស័យស្រីប្រុសទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES