ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ី ត្រូវបានម្ចាស់ស្នេហានាងលោកលី សេងហួរ ថៅកែក្លឹបបាល់ទាត់សៀមរាប យូណាយធីត ថ្នាក់ថ្នមចិន្ដា ខ្លាំងរហូតហៅនាងថា«មេៗ» ជាសាធារណៈទៀតផង។ មិនត្រឹមតែប៉ុណ្ណោះលោកសេងហួរ ថែមទាំងថាស្រីនាថ តែងតែនៅក្បែរ និងលើកទឹកចិត្តលោករហូតទាក់ទងការរកស៊ីនាំអ៊ឺវ៉ាន់មកពីចិន ។ចំណែកស្រីនាថ វិញពេលខ្លះនាងបែជាហៅលោកសេងហួរ ថាជាលោកប្រធាន និងថាខ្លួនជាកូនចៅរបស់លោកហួរ ទៅវិញក្នុងសារជាសាធារណៈកន្លងមក ដែលរឿងនេះត្រូវបានគេយល់ថាគ្រាន់តែជាការលេងបិតពួនប៉ុណ្ណោះ ព្រោះនាងចង់បង្វែងដាន តែជិត២ឆ្នាំមកនេះពួកគេបានបើកស្នេហានេះដោយចំហទៅហើយ ក្រោយលាក់បាំងអស់ជាង៧ឆ្នាំ ។
អ៊ីវ៉ា បានសន្យាខ្យល់ដាក់ឪពុកនាងលោកអ៊ូ វ៉ាវ ដោយថាចង់រៀបការនៅអាយុ៣០ឆ្នាំ ត្រូវនិងឆ្នាំ២០២៤ តែពេលនេះជិតដាច់ឆ្នាំទៅហើយ នាងនៅតែមិនព្រមធ្វើកូនក្រមុំមែនទែនឡើយ បើទោះជាគូណ្ដឹងនាងលោកសេងហួរ តែងតែរំអុករឿងរៀបការនេះជាញឹកញាប់ក៍ដោយ ។ប្រភពបានឲ្យដឹងថាលោកវ៉ាវ ចង់ឲ្យអ៊ីវ៉ា រៀបការតាំងពីនាងមានទំនាក់ទំនងស្នេហាជាមួយថៅកែក្លឹបបាល់ទាត់ សៀមរាបយូណាយធីត នៅឆ្នាំ២០១៥ ម្លេះ តែស្រីនាថ ខ្លាចរៀបការប្ដីទៅអាជីពហៅលែងឭទើបនាងចេះតែរកលែសគេចរឿងក្រាបផ្ទឹមជិត១០ឆ្នាំហើយ។យ៉ាងណានៅមានរឿងសំខាន់មួយទៀតដែលស្រីនាថ មិនប្រញ៉ាប់ធ្វើកូនក្រមុំនេះដោយសារតែនាងនិងអនាគតស្វាមីមានទំនុកចិត្តលើគ្នាខ្ពស់ មិនខ្លាចប្រឈមហានិភ័យ ព្រោះចិត្ត១ថ្លើម១ ដាក់ទុនរកស៊ីរួមគ្នា ហើយសូម្បីតែស្លាកលេខរថយន្ដក៍ពួកគេប្រើឈ្មោះចូលគ្នាទើបនាងទុកចិត្តលោកសេងហួរ ថាមិនប្រែប្រួលចិត្តរកស្រីថ្មីឡើយ ហេតុនេះរៀបការនៅពេលណាក៍បាន ។តែលោកវ៉ាវ គិតផ្ទុយពីនាងព្រោះលោកយល់ថាមនុស្សស្រីប្រៀបដូចជាផ្កា ពេលរីកកាលណាក៍រុះរោយលំអងទៅវិញ ហេតុនេះការទុកពេលនៅលីវយូពេក អត់ប្រយោជន៍ ។
តាមប្រភពថាទោះជាអ៊ីវ៉ា មិនទាន់ក្លាយទៅជាភរិយាស្របច្បាប់របស់លោកលី សេងហួរ ក៍ដោយ តែកូនចៅថៅកែវ័យក្មេង រូបនេះគោរពនាងដូចជាថៅកែ ឬមេស្រីដែរ ខណៈដែលលោកហួរ វិញចាំតែសម្របខ្លួនតាមស្រីនាថ ប៉ុណ្ណោះ ទាក់ទងរឿងរៀបការ ព្រោះទោះជាលោកចង់ធ្វើជាកូនកំលោះនាងយ៉ាងណាក៍ថៅកែបានយល់ច្បាស់ពីអាជីពចម្រៀងរបស់នាង ហេតុនេះមិនអាចចាប់បង្ខំឲ្យកំពូលស្នេហ៍ចូលរោងការទាំងនាងមិនទាន់ត្រៀមរៀបចំខ្លួននោះបានឡើយ។ដោយឡែកសម្រាប់តារារួមអាជីពនៅតែនិយាយថាស្រីនាថ ក្លាហានជាងសិស្សច្បងសុខ ពិសី ព្រោះទោះជានាងមិនហ៊ានរៀបការក្ដី តែព្រមបង្ហាញមុខម្ចាស់ស្នេហាជាសាជារណៈ ខណៈពិសី វិញលាក់មុខថៅកែម្ចាស់ស្នេហ៍ជាង១០ឆ្នាំ ហើយ ។
អ៊ីវ៉ា បានផាត់ចោលសំណើរតាមស្នេហាពីប្អូនលោកផ្កាយ៣និងជាថៅកែក្លឹប និងហាងបញ្ចាំដ៍ធំមួយនៅសៀមរាប ដោយប្រគល់បេះដូងទៅឲ្យលោកថៅកែក្លឹបបាល់ទាត់សៀមរាប យូណាធីត ដែលជាកូនអ្នកជំនួញនិងមានទ្រព្យស្ដុកស្ដមនៅខេត្តសៀមរាប ។នាងជាតារាដែលបង្ហាញស្នេហាជាសាធារណៈតែមិនហ៊ានកំណត់ថ្ងៃរៀបការដូចគ្នាទៅនិងនាងពេជ្រ សោភា ,ម៉ង ចាន់កញ្ញា ,ផាន វីរ៉ាទី ,ឈិន មុនី្ននាថ ,និងសន ច័ន្ទធីតា ជាដើម៕