Thursday, December 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួ.../នឆក់ត្រី ដណ្តើមកាំភ្លើងបា---/ញ់មន្ត្រីខ្មែរ

យួ…/នឆក់ត្រី ដណ្តើមកាំភ្លើងបា—/ញ់មន្ត្រីខ្មែរ

ខេត្តតាកែវ ៖ សមត្ថកិច្ចចម្រុះខេត្តតាកែវ ដឹកនាំដោយមន្ត្រីយោធាព្រំដែន និងសមត្ថកិច្ចជលផល បានចុះបង្ក្រាបជនជាតិវៀតណាម ១ក្រុម ដែលបានលបចូលឆក់ត្រី ដោយខុសច្បាប់ ក្នុងទឹកដីខ្មែរ នៅស្រុកអង្គរបុរី ខេត្តតាកែវ ប៉ុន្តែនៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបែរជាភ្លាត់ស្នៀត ត្រូវជនជាតិវៀតណាម ដណ្តើមកាំភ្លើងបាន បាញ់១គ្រាប់ គំរាម រួចនាំគ្នារត់គេចបាត់អស់។

យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមមន្ត្រីយោធាព្រំដែនខេត្តតាកែវ ជាប់ខេត្តអាងយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយមន្ត្រីយោធា ឈ្មោះឡេះ សូនី និងលោកឃិន វែង នាយផ្នែករដ្ឋបាលជលផលបុរីជលសា បានបើកប្រតិបត្តិការបង្ក្រាបក្រុមអ្នកនេសាទជនជាតិវៀតណាម ៧-៨នាក់ ដែលចូលមកឆក់ត្រី ដោយខុសច្បាប់ នៅលើទឹកដីខ្មែរ។

ប្រភពដដែល បន្តថា នៅក្នុងពេលធ្វើប្រតិបត្តិការនោះ ក្រុមអ្នកនេសាទល្មើសច្បាប់ ជនជាតិវៀតណាម ដែលមិនញញើតសមត្ថកិច្ចខ្មែរ បាននាំគ្នាដណ្តើមកាំភ្លើងពីដៃមន្ត្រីយោធា និងជលផលខ្មែរ បានកាំភ្លើង ២ដើម ស្រប ពេលដែលលោកឃិន វែង ប្រតាយប្រតប់ទាញបានតែបង់កាំភ្លើង ដោយបន្សល់គ្រាប់ក្នុងកាំភ្លើង ១គ្រាប់។ ពេលនោះជនជាតិវៀតណាម បានបាញ់ភ្ញច់ដី ១គ្រាប់ ជាការគំរាម ហើយក៏រត់ចេញតាមច្រកបាក់ដៃ ដោយផ្ញើកាំភ្លើងទាំង២ដើមនោះ ទុកនៅភាគីទាហានវៀតណាមការពារព្រំដែន នៅឈមច្រកបាក់ដៃ។

ប្រភពខាងលើ បញ្ជាក់ថា អ្វីៗត្រូវបានសម្របសម្រួល តាមរយៈការដែលមន្ត្រីខ្មែរ ព្រមដោះដូរទៅយកកាំភ្លើងនោះមកវិញ ដោយមិនចង់មានរឿងវែងឆ្ងាយតទៅទៀត។ បើទោះជាយ៉ាងណាក៏ដោយ នេះបង្ហាញឱ្យឃើញអំពីកម្សោយមួយរបស់មន្ត្រីនៅទីនោះ និងវិធានការការពារធនធានធម្មជាតិ ព្រោះតែការបើកដៃឱ្យជនជាតិវៀត ណាម ចូលមកនេសាទដោយខុសច្បាប់ក្នុងទឹកដីខ្មែរ ហើយដណ្តើមកាំភ្លើង បាញ់ទាហានខ្មែរទៀត។

មន្ត្រីយោធាការពារព្រំដែន និងសមត្ថកិច្ចជលផល ដែលមានវត្តមាននៅក្នុងប្រតិបត្តិការនេះត្រូវបានរាយការណ៍ថា ភ័យព្រលឹងចុងសក់គ្រប់គ្នា បន្ទាប់ពីជួបហេតុការណ៍ខាងលើ។

លោកសូ សឿន នាយប៉ុស្តិ៍រដ្ឋបាលគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ បានទទួលស្គាល់ថា មានរឿងភ្លាត់ស្នៀតនោះកើតឡើងមែន។ លោកនាយប៉ុស្តិ៍ បញ្ជាក់ថា ករណីខាងលើ ពិតជាបានកើតឡើង ហើយសមត្ថកិច្ចនៅក្នុងប្រតិបត្តិការនោះ បាននិងកំពុងដេកភ័យ និងព្យាយាមបិទបាំងរឿងនេះ មិនឱ្យថ្នាក់ដឹកនាំខេត្ត បានដឹងនោះទេ។

ជុំវិញករណីនេះ មានការទទូចសុំឱ្យសមត្ថកិច្ចជំនាញ និងថ្នាក់ដឹកនាំខេត្តតាកែវ គួរតែបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងគួរបញ្ចប់វប្បធម៌នៃការលួចគប់គិតបើកដៃឱ្យជនជាតិវៀតណាម ចូលមកនេសាទ យ៉ាងអនាធិបតេយ្យ លើទឹកដីខ្មែរ ដូចសព្វថ្ងៃនេះទៀត។ ដូចករណីខាងលើនេះ សំណាងហើយដែលជនល្មើសបាញ់ភ្ញច់ដី បើបាញ់មនុស្ស ច្បាស់ជាងាប់ទទេ៕

RELATED ARTICLES