ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ត្រូវFan ស្ទាក់រថយន្ដតាមផ្លូវ ហើយSurprise លើកនំខេកជូននាងគម្រប់ខួបកំណើតអាយុ៣៤ឆ្នាំ ។ពិសី រីករាយណាស់ព្រោះFan ជូនពរឲ្យនាងនៅតែមានសម្រស់ស្អាតផូផង់ ក្មេងជាងវ័យ និងកុំចាស់ ។ប៉ុន្ដែក្រៅពីអ្នកគាំទ្រគេមិនឃើញពិសី ត្រូវគូស្នេហ៍នាងដែលគេជឿថាជាថៅកែសាន់ដេលោកឡាយ សុខចំរើន ឲ្យកាដូធំដោយបើកចំហនៅថ្ងៃពិសេសរបស់នាងដូចគូស្នេហ៍ដ៍ទៃទៀតឡើយ ។
សុខ ពិសី តែងតែប្រារពខួបកំណើតជារៀងរាល់ឆ្នាំ ប៉ុន្ដែនាងមិនដែលធ្វើពិធីជប់លៀងធំ ហៅតារារាប់រយនាក់ផឹកស៊ីដូចតារាមួយចំនួនទេ គឺមានតែញាំអាហារជាលក្ខណៈគ្រួសារ ស្របពេលដែលFan ជាទម្លាប់ពួកគេធ្វើខួបឲ្យនាងតាំងពីមុននិងក្រោយថ្ងៃខួប ខណៈដែលខួបនាងពិតគឺនៅថ្ងៃទី១៩ ខែ១២។ តារាសាច់សខ្ចី និងត្រូវបានគេចាត់ទុកថាជារាជនីយសម្រស់សាន់ដេរូបនេះ តែងតែឆ្លើយតបទៅអ្នកគាំទ្ររបស់ខ្លួនរឿងជម្រុញឲ្យយកប្ដីនោះថានាងមិនប្រញ៉ាប់ ឬមិនទាន់ហួសពេលរឿងការប្ដីទេ បើទោះជាតារាវ័យស្រកនាងខ្លះមានកូនធំៗទៅហើយក្ដី ។សម្រាប់ពិសី វិញនាងធ្លាប់ទាំងនិយាយដោយធុញទ្រាន់រឿងគេឲ្យយោបល់ការប្ដីនោះថាទោះជាគ្មានប្ដី ក៍នាងមិនស្លាប់ដែរ ចឹងកុំជម្រុញឲ្យនាងយកប្ដីសីទៀតអី។
សុខ ពិសី ក្រៅពីជ្រើសផ្លូវពន្យាពេលរៀបអាពាហ៍ ពិពាហ៍ តទៅទៀតមិនខ្លាចក្រមុំចាស់នោះនាង ក៍បង្ហាញកាលវិភាគ(Schedule) សម្រាប់នាងច្រៀងសម្ដែងនៅចុងខែធ្នូ ឆ្នាំ២០២៤ នេះមានរហូតដល់ទៅ១១កម្មវិធីផ្សេងគ្នាគិតចាប់ពីថ្ងៃទី១៩ ដល់៣១ ខែ១២ ដែលបញ្ជាក់ថានាងអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារ គិតត្រឹមតែ១១ថ្ងៃមុនឆ្លងឆ្នាំសាកលនេះ ។ទិន្នន័យនេះដែរក៍បញ្ជាក់ថាពិសី នៅតែជាតួឯករបស់សាន់ដេ បើទោះជារយៈពេលចុងក្រោយនេះមិនសូវមានបទល្បីៗ ប៉ុន្ដែនាងអាចច្រៀងបទចាស់ល្បីពីមុនដូចតារាស្រីផ្សេងៗទៀតដែរ ។
សុខ ពិសី បានសាងស្នេហាមិនបើកចំហជាង១០ឆ្នាំមកហើយ ទើបធ្វើឲ្យប្រុសៗអ្នកមានទ្រព្យស្ដុកនៅតែជ្រួលជ្រើមសម្រស់នាង បើទោះជាសារព័តមានជាច្រើន បានផ្សព្វផ្សាយថានាងជាគូស្នេហ៍របស់ថៅកែសាន់ដេក៍ដោយ តែទាំងសងខាងអត់ព្រមសារភាពម្ដងណាឡើយ ។បញ្ហានេះធ្វើឲ្យមានការលើកឡើងថាពិសី និងលោកចំរើន បានជឿជាក់លើគ្នា១០០% មិនបាម្ភខ្លាចស្នេហាប្រឈមហានិភ័យ ទើបនាងអត់ប្រញ៉ាប់ដឹកដៃកំពូលស្នេហាក្រាបផ្ទឹម ។តែដោយសារតែមិនហ៊ានលាតត្រដាងស្នេហាជាសាធារណៈបែបនេះហើយ ទើបធ្វើឲ្យចំណងស្នេហានាងបាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ ផ្ទុយពីតារាមួយចំនួនដែលពួកគេស្អិតល្មួតគ្នាគ្រប់ពេលវេលានោះ។ប្រភពបានឲ្យដឹងថាពិសី អាចនឹងពិចារណា រឿងរៀបការនៅឆ្នាំ២០២៥ ព្រោះឪពុកនាងដែលជាមន្រ្ដីយោធាលោកសុខ ហេង បានឲ្យយោបល់នាងគួរតែរៀបការប្ដីនេះជាច្រើនឆ្នាំមកហើយ តែនាងនៅរារែកចិត្ត ។តែពិសី អាចប្ដូរចិត្តពីការខ្លាចរោងការ ទៅជាព្រមធ្វើកូនក្រមុំមែនទែននោះដោយសារតែមុននេះសិស្សប្អូននាងស្រីស្រស់អ៊ីវ៉ា ហ៊ានបើកស្នេហ៍ចំហជាមួយលោកលី សេងហួរ នឹងត្រៀមរៀបការឆាប់ៗទៀត ផង ហេតុនេះពិសី ឈានចូលវ័យ៣៤ឆ្នាំទៅហើយនោះប្រាកដជាមិនឲ្យចាញ់សិស្សប្អូន និងគេចរោងការបាន១០ឆ្នាំទៀតឡើយ ៕