Sunday, January 26, 2025
Homeកីឡាអន្ដរជាតិC​h​e​​l​s​e​a​ គ្រោង​ចំ​ណាយ​លុយ​ជិ​ត១០០​លាន​ ទិញ​ខ្សែ​បម្រើ​ B​e​r​n​a​r​d​o​ ​Si​l​v​a​

C​h​e​​l​s​e​a​ គ្រោង​ចំ​ណាយ​លុយ​ជិ​ត១០០​លាន​ ទិញ​ខ្សែ​បម្រើ​ B​e​r​n​a​r​d​o​ ​Si​l​v​a​

តាមប្រភពព័ត៌មានពីការសែតអង់គ្លេស The Sun ចេញផ្សាយកាលពីថ្ងៃចន្ទទី២០ កុម្ភៈ ២០១៧ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea មានគម្រោងចំណាយលុយ៧០លានផោន ស្មើនឹងជាង៨៧លានដុល្លារ ទិញកីឡាករខ្សែបម្រើ Bernardo Silva ពីក្លឹបបាល់ទាត់បារាំង Monaco សម្រាប់រដូវកាលដោះដូរខាងមុខ ។

ក្រៅពីក្លឹបChelsea កីឡាកររូបនេះក៏ត្រូវបានក្លឹប Man Utd , Man City , Real Madrid និង Barcelona ចាប់អារម្មណ៍ផងដែរ។

លោកConteគ្រូបង្វឹកក្លឹបកំពូលតារាងអង់គ្លេសប្រឺមីញេលីករូបនេះបាននិយាយថា៖ បើទោះជាក្លឹបនេះមានទម្រង់លេងល្អ និងកំពុងគ្រងតំណែងកំពូលតារាងក៏ដោយ តែយើងនៅតែបន្តស្វែងរកកីឡាករល្អៗបន្ថែមទៀតខណៈដែលកិឡាករមួយចំនួនគ្រោងនឹងចាកចេញ។បន្ថែមនឹងការចង់បានកីឡាករវ័យ២២ឆ្នាំ Silva លោក Conte ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករ Andrea Belotti ពីក្លឹប Torino និងកីឡាករខ្សែបម្រើ Franck Kessie ពីក្លឹប Atalanta ផងដែរ។

ទោះជាមានការបែកធ្លាយព័ត៌មានថាក្លឹប Chelsea ចង់បាន តែសាមីក្លឹបមិនទាន់មានប្រតិកម្មបែបណានៅឡើយទេ។

គួររំឮកថា កីឡាករ Bernardo Silva បានចូលមកលេងក្នុងក្លឹប Monaco កាលពីឆ្នាំ ២០១៥ ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន២០គ្រាប់ ក្នុងការបង្ហាញវត្តមាន៧៤ប្រកួត។

ដោយ៖ ហេង ដេត

RELATED ARTICLES