ភ្នំពេញ៖ក្នុងឈុតក្រាស់ៗបាំងជិតតាំងពីចុងជើងដល់ក្បាលអ្នកនាងគង់ សុជាតិ បានដឹកដៃប្ដីក្មេងជា វិបុល ទៅដើរលេងនៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី១៩ ធ្នូ ចំរដូវត្រជាក់0 អង្សារ ប៉ុន្ដែនេះមិនមែនជារឿងចៃដន្យឡើយ ព្រោះជាផែនការណ៍ដែលបានរៀបចំជាច្រើនខែមុន ។ដំណើររបស់សុជាតិ និងប្ដីលើកនេះត្រូវបានFan ជូនពរឲ្យសុជាតិ សម្រេចបំណងធំនោះគឺការពពោះយកកូនភ្លោះប្រុសដូចក្ដីប្រាថ្នា ក្រោយពីនាងបរាជ័យរឿងយកកូនម្ដងពីរនេះ៦ឆ្នាំមកហើយ ។ទោះជាយ៉ាងណាអ្នកនាងសុជាតិ ដែលពេលនេះមានវ័យ៤៨ឆ្នាំ ទៅហើយនោះមិនអស់សង្ឃឹមរឿងយកូនភ្លោះនេះទេ ទើបនាងតែងតែដើរកម្សាន្ដនៅបរទេសជាញឹកញាប់ ដើម្បីឲ្យប្លែកអារម្មណ៍ ប្លែកដំណេក ហើយសកម្មភាពរបស់នាងនិងប្ដីគឺដូចគ្នាទៅនិងគូស្នេហ៍ដែលទើបរៀបការហើយថ្មោងថ្មីអីចឹង ។ សុជាតិ បានកាន់ដៃប្ដីឡើងទៅលើអគារខ្ពស់ជាងគេនៅជាន់ទី៨៨ នៅទីក្រុងសៀងហៃ កម្ពស់ជាង៣០០ម៉ែត្រ ។ក្រៅពីទីក្រុងសៀងហៃ សុជាតិ ក៍នាំប្ដីបង្ហួសទៅដល់ទីក្រុងហាងចូវ និងភ្លក្សអាហារតាមចិញ្ចើមផ្លូវបែបប្រវត្តិសាស្រ្ដ(ហឺហ្វាង ) ភ្លក្សមាន់សុំទាន និងសាច់ស៊ូតុងប៉ និងផឹកទឹកតែអាយុវែង(ឡងជីង)ទៀតផង ។មើលទៅប្ដីប្រពន្ធតារា១គូនេះសប្បាយដើរចាយលុយ ព្រោះតែក្នុង១ឆ្នាំៗ អាចរកប្រាក់ចំណូលពីសិល្បៈបានជាច្រើនម៉ឺនដុល្លារ ហេតុនេះមានរឿងអីដែលខ្លាចជិះយន្ដហោះទៅសាកមាន់សុំទានដល់ចិន នោះ ។


គួរបញ្ជាក់ថាការនាំប្ដីដើរលេងរបស់គង់ សុជាតិ លើកនេះគឺចំពេលដែលការងារMC នៅក្នុងស្រុកកំពុងតែមមាញឹកក្នុងពិធីមង្គលការ និងជប់លៀងក្រុមហ៊ុនជាច្រើនមុនឆ្លងឆ្នាំសាកល តែអ្នកទាំងពីរ មិនស្ដាយលុយនោះទេ ព្រោះការឹតចំណងស្នេហាឲ្យរឹងមាំជាកិច្ចការសំខាន់ដែលត្រូវធ្វើ ខណៈដែលមុននេះសុជាតិ ក៍ទើបតែបានទៅដើរលេងនៅប្រទេសអេស្បាញតែម្នាក់ឯងដែរ ។គេចាំមើលថាដំណើរកម្សាន្ដរយៈពេលខ្លីរបស់នាងពេលនេះអាចឲ្យសុជាតិ ធ្វើឲ្យប្ដីរំភើបតាមរយៈការបានកូនភ្លោះប្រុសដែរ ឬទេ ព្រោះក្នុងចំណោមតារាដែលចង់បានកូនម្ដងពីរមានដូចជាលី ម៉ារីណា ,ហ៊ិន ច័ន្ទនីរ័ត្ន និងនៅ សុនិតា ជាដើមមិនទាន់មានតារាណាសម្រេចផែនការណ៍ធំនេះឡើយ គឺមានតែប្រពន្ធរបស់នី រតនា ម្នាក់ប៉ុណ្ណោះ ដែលធ្វើបានមុនគេ។


គង់ សុជាតិ បានចាប់ដៃប្ដីក្មេងជា វិបុល ជាង១១ឆ្នាំមកហើយ និងមានកូនស្រី១ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៧ឆ្នាំ ។ចំណងស្នេហាសុជាតិ-វិបុល ស្ទើតែមិនអាចរក្សារបានក្រោយពីផ្ទុះរឿងអាស្រូវស្នេហាលោកវិបុល និងអ្នកនាងចាន់ កែវនិមល កាលពីឆ្នាំ២០២០ ហើយដើម្បីកុំឲ្យរឿងនេះដើរជាន់ដានចាស់ម្ដងទៀតសុជាតិ ត្រូវតែចំណាយពេលនៅជាមួយប្ដីឲ្យបានច្រើនជាងមុន ព្រោះបើធ្វែសប្រហែសពេក ប្ដីក្មេងនេះនឹងត្រូវស្រីផ្សេងចង់ឆក់ពីនាងទៀតជាមិនខានឡើយ ។យ៉ាងណាសុជាតិ ដែលមានទ្រព្យប្រៀបបានជាសេដ្ឋីនីម្នាក់តែនាងមិនចេះអួតអាងនោះអាចការពារ ឬចងជើងលោកវិបុល កុំឲ្យងាករេទៅរកស្រីក្មេងបានទាល់តែនាងអាចបំពេញបំណងលោករឿងយកកូនភ្លោះឲ្យបានសិនទើបគ្មានហានិភ័យជាលើកទី២ ។


ក្រៅពីគង់ សុជាតិ តារាដែលតែងតែនាំប្ដីទៅសាសងស្នេហានៅក្រៅស្រុកមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា ,សួស វីសា ,មាស សុខសោភា ,ទឹម រដ្ឋា ,ផូ មុនីពៅ និងសារ៉ាយ សក្ខណា ជាដើម ៕
