ភ្នំពេញ៖ពិធីការិនីថន លក្ខិណា បានប្រារពខួបកំណើតគម្រប់អាយុ៣៥ឆ្នាំ កាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៤ ដោយមានអ្នកនាងគង់ សុជាតិ និងប្ដីលោកជា វិបុល ទៅជូនពរដល់ផ្ទះតែម្ដង បើទោះជាពិធីនោះរៀបចំជាលក្ខណៈគ្រួសារ អត់ហៅតារាច្រើនទៅផឹកស៊ីដូចតារាដ៍ទៃក៍ដោយ ។

អ្នកនាងគង់ សុជាតិ បានជូនពរថន លកិ្ខណា នៅថ្ងៃពិសេសរបស់នាងនោះថាសូមឲ្យនាងកាន់តែល្បីល្បាញ កាន់ការងារធំៗ(សំដៅដល់ធ្វើMC) ឲ្យបានច្រើន លុយចាយមិនចេះអស់ សុខភាពល្អ និងជោគជ័យគ្រប់យ៉ាង ។ចំណែកសាមីខ្លួននាងលក្ខិណា វិញថ្លែងដោយជូនពរខ្លួនឯងថា«សូមឲ្យជោគជ័យ និងសំណាងល្អពេញមួយជីវិត » ។

នៅថ្ងៃខួបកំណើតឆ្នាំនេះថន លក្ខិណា មិនបង្ហាញប្រុសណាឲ្យកាដូនាងជាសាធារណៈឡើយគឺមានតែម្ដាយនាង និងគង់ សុជាតិ រួមទាំងស្វាមី ប៉ុណ្ណោះដែលឈរនៅពីមុខនំខេកខួបនាងហើយជូនពរ ។

អ្នកយកព័តមានយើងមិនអាចទាក់ទងថន លក្ខិណា បានទេកាលពីពេលថ្មីៗ ព្រោះនាងបានផ្អាកសម្ភាសន៍ជាមួយអ្នកសារព័តមានជាច្រើនឆ្នាំមកហើយ ក្រោយនាងប្រតិកម្មខឹងគេចុះផ្សាយថានាងចង់ទិញLexus Lx570 ហើយមានគូស្នេហ៍ថៅកែបរទេស…។រាល់លើកពេលជួបអ្នកសារព័តមានផ្ទាល់លកិ្ខណា តែងតែដើរគេចចេញពីការសាកសួរ បើទោះជានាងរាប់អានអ្នកកាសែតជាទូទៅក្ដី។

សូមបញ្ជាក់ថាថន លក្ខិណា ជាតារាជើងខ្លាំងម្នាក់ដែលលាក់សង្សារជិតឈឹងជាង១០ឆ្នាំមកហើយពោលគឺមិនដែលបណ្ដើរប្រសស្នេហ៍ជាចំហម្ដងណាទេ ។លក្ខិណា ធ្លាប់ត្រូវបានគេសង្ស័យថានាងជាគូស្នេហ៍របស់កីឡាករបាល់ទាត់កែវ សុខផេង ប៉ុន្ដែក្រោយខ្សែប្រយុទ្ធរូបនេះរៀបការប្រពន្ធនៅថ្ងៃទី១ ខែ១១ ឆ្នាំ២០២០ នោះដំណឹងនេះក៍បានបន្សាបទៅវិញព្រោះលក្ខិណា ក៍ចូលរួមមង្គលការនោះដែរ ។ពិធីការិនីដែលកែច្រមុះ និងកែបង្រួបបូរមាត់ពីធំមកតូច រូបនេះក៍ធ្លាប់ត្រូវបានគេប្រទះឃើញនាងស្និតស្នាលជាមួយបុរសជនជាតិថៃម្នាក់ដែរ តែស្ងាត់ទៅវិញ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះនាងមិនធ្លាប់កៀកកើយប្រុសណាជាចំហឡើយ ។លកិ្ខណា ធ្លាប់និយាយថានាងគ្មានបំណងយកប្ដីជនជាតិបរទេសទេ តែក៍មិនកំណត់ថាពេលណាទើបរៀបការបានឡើយ ។

គួរកត់សម្គាល់ថាថន លក្ខិណា បានឡើងកូដក្នុងអាជីពMC នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយថៅកែហង្សមាសបានប្រគល់តំណែងធំឲ្យនាងធ្វើជាពិធីការិនីកម្មវិធីCambodian Idol ជំនួសអ្នកនាងចាន់ កែវនិមល ដែលដកចេញលែងឲ្យចាប់ដៃជាមួយលោកជា វិបុល ។លក្ខិណា ក៍មានឱកាសកាន់កម្មវិធីប្រគុំតន្រ្ដីធំៗជាច្រើនផងដែរ ហើយនាងស្ថិតក្នុងចំណោមតារាមានទ្រព្យច្រើន ព្រោះទិញបានផ្ទះវីឡារតម្លៃជាង២០ម៉ឺនដុល្លារ នៅផ្លូវជាតិលេខ៦ ,ផ្ទះ១ល្វែងនៅជិតស្ដុបDN តម្លៃខ្ទង់២០ម៉ឺនដុល្លារ និងសព្វថ្ងៃជិះរថយន្ដម៉ាកLand CruiserV8 ផងដែរ ។តែគេមិនដឹងថាលក្ខិណា ពិតជាមានលទ្ធភាពទិញផ្ទះនោះដោយលុយសុទ្ធរបស់នាងផ្ទាល់ ឬមានគូស្នេហ៍ជ្រោមជ្រែងក្រោយខ្នងដោយបិតមុខនោះឡើយ ព្រោះទាក់ទងរឿងទ្រព្យសម្បត្តិ និងស្នេហានាងមិនបកស្រាយជាដាច់ខាត ។

ថន លក្ខិណា ស្ថិតក្នុងចំណោមពិធីការិនីលំដាប់ជូរមុខគេនាពេលបច្ចុប្បន្ន ហើយនាងជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហដូចគ្នាទៅនិងសុខ ពិសី ,សុខ សោម៉ាវត្តី ,តន់ ច័ន្ទសីម៉ា ,មាន សូនីតា និងរ៉េត ស៊ូហ្សាណា ជាដើម ។ក្នុងវ័យ៣៥ឆ្នាំ នេះគេប្រម៉ាណថាលក្ខិណា សល់ទ្រព្យផ្ទាល់ខ្លួនជាងកន្លះលានដុល្លារ ។គេចាំអ៊ុតមើលថាអនាគតស្វាមីនាងជាប្រុសចាស់ ឬក្មេង ?


