Thursday, December 26, 2024
Homeតារាខ្មែរសឹម ស្រីនិច្ចៈ ប្រុសសង្ហារថាគូព្រេងមិនទាន់ដល់

សឹម ស្រីនិច្ចៈ ប្រុសសង្ហារថាគូព្រេងមិនទាន់ដល់

ភ្នំពេញ៖សឹម ស្រីនិច្ច ទុកចិត្តបុរសរូបសង្ហារលោកសុខ សាន់នី ជាងគេដូចជាបណ្ដើរគ្នាតែពីរ​នាក់​​ទៅសាសងស្នេហ៍នៅថៃ និងញាំអាហារយ៉ាងរ៉ូមែនទិកទាំងគូជាមួយ​គ្នាជាញឹកញាប់ដែល​ប្រុសផ្សេង ឬតារាមួយចំនួនទៀតមិនអាចនៅនែបនិត្យកាយ៉ាស្រីនិច្ច ដូចរូបលោកពិធីកររូប​នេះ​​បានទេ ។ទំនាក់ទំនងស្រីស្រស់ប្រុសសង្ហារនេះត្រូវបានគេនិយាយថាស្រីនិច្ច និងលោក​សាន់នី ជាគូ​ស្នេហ៍និងគ្នា ប៉ុន្ដែនៅពេលសួររឿងនេះស្រីស្រស់តែងតែនិយាយថា​មិនអាចប្រាប់​បាន ឬមិន​ទាន់ដល់ពេលត្រូវនិយាយទៅវិញ ទើបធ្វើឲ្យគេពិបាកសន្និដ្ឋានថាតើពួកគេជា​សង្សារ​គ្នាមែន ឬគ្រាន់តែលេងបិតពួន ?ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលអ្នកកា​សែត​សួរលោក​សាន់ ​នី កាលពីពេលថ្មីៗនេះថាមានគម្រោងការប្រពន្ធនៅពេលណា ក្នុងន័យចង់​ដឹង​ថាលោកលើកយក​ឈ្មោះស្រី​និច្ច មកឬអត់នោះស្រាប់តែពិធីកររូបនេះថា​គូព្រេងលោកមិន​ទាន់​​ដល់ទៅវិញ ដែល​ការថ្លែង​បែបហាក់អត់ខ្លាចស្រីនិច្ច ខឹងបន្ដិចទាល់តែសោះ ។លោក​សាន់​​នី ថែមទាំងនិយាយបែបរវើរ​វាយថាដូចជាចង់ប្រមូលចំណងដៃមកវិញ ព្រោះដើរ​ចង​ការគេយូឆ្នាំហើយ តែលោកបែជាមិន​ហ៊ាន​និយាយថានារី​ដែល​ខ្លួនគ្រោងក្រាបផ្ទឹម​កើបចំណង​ដៃមកនោះជាអ្នកណាទេ ។

 តាមរយៈការលើកឡើងរបស់សឹម ស្រីនិច្ច ថាមិនគួរឆ្លើយពីទំនាក់ទំនងរវាងនាង​និង​លោកសុខ សាន់នី ថាត្រូវជាអ្វីនិងគ្នាឲ្យប្រាកដ ហើយលោកសាន់នី ចេញមកអះ​អាងថាគូ​ព្រេងលោកមិនទាន់កើតបែបនេះ គេអាចសន្និដ្ឋានបានថាតាមពិតទំនាក់ទំនង​អ្នកទាំងពីរអត់​ទាន់ច្បាស់លាស់គ្នា១០០%ទេ ពោលគឺស្ថិតក្នុងតំណាក់កាលនៅមើលចិត្តថ្លើមគ្នានៅឡើយ បើ​ទោះជាស្អិតល្មូតគ្នាយ៉ាងណាក៍ដោយ ។

គួរបញ្ជាក់ថាសឹម ស្រីនិច្ច ក្រោយចែកផ្លូវសង្សារជាអ្នកជំនួញធំម្នាក់ជិត២ឆ្នាំនេះនាង​ទុក​ចិត្តតែលើលោកសុខ សាន់នី ម្នាក់គត់ ប្រុសផ្សេងដែលចង់ចូលខ្លួនមកប៉ះសាច់ដ៍គូឲ្យក្នក់​ក្នាញ់នាងចូល​មិនចុះឡើយ ទើបមានFan ជម្រុញឲ្យនាងនិងលោកពិធីករនោះឆាប់​សារភាព​ស្នេហ៍​ជាចំហតែម្ដងទៅ ។ប៉ុន្ដែឥឡូវបែជាតារា១គូនេះអត់ ទាន់ចិត្ត១ថ្លើម១គ្នាទៅវិញ ។អ្វីដែល​ស្រីនិច្ច ស្រឡាំងកាំងនោះកាលពីចុងខែ១១ ក្នុងពិធីខួបកំណើតគម្រប់៤០ឆ្នាំ តារាកូន២ពេជ្រ សេរីរ័ត្ន លោ​ក​​សាន់នី  ទៅចូលរួមដែរនោះត្រូវតារាស្រីស្អាតៗដូចជានាងជីជី និងគៀត សុវណ្ណា​​ឡាង ជាដើម​ចាប់ថើបលោកពិធីកររូបនេះដោយគ្មានក្រែងចិត្តស្រីនិច្ច ប៉ុនក្រចកដៃ​ឡើយ ។ ស្រីនិច្ច មិនត្រឹម តែគ្មាន​ប្រតិកម្មអ្វីទាំងអស់ទេ តែនាងបែជាបណ្ដើរលោកសាន់នី ទៅសាសង និងថតរូបលេង​នៅមាត់សមុទ្រ ហាក់ដូចជាគ្មានដឹងរឿងដៃគូខ្លួនទៅវិញ ។

 គេកត់សម្គាល់ថាសឹម ស្រីនិច្ច ស្ថិតក្នុងចំណោមតារាស្រីដែលលេចធ្លោម្នាក់នារយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីសារ៉ាយ សក្ខណា ,ឌុច លីដា  និងសុខ សោម៉ាវត្តី ជា​ដើមមានប្ដីនិងកូនរៀងៗខ្លួន ។ស្រីនិច្ច អាចនឹងឡើងកូដមួយក្រឺតទៀតជាមិនខាននា​ពេល​ខាងមុខ ក្រោយពីភាពយន្ដរឿង«អប្សរា មហាអង្គរ » ដែលដឹកនាំដោយលោកហ្វៃ សំអាង ហើយ​នាងលេងជាតួអង្គដល់ទៅ៣ផ្សេងគ្នានោះត្រូវបានដាក់បញ្ចាំងនាពេលដ៍ខ្លីនេះ ហេតុ​នេះបើលោកសាន់នី នៅតែរារែកចិត្តអត់ព្រមប្រកាសស្នេហ៍នាងជាសាធារណៈ ហើយថែម​ទាំងថាគួរព្រេងលោកមិនដឹងជានៅឯណានោនោះទៀត ច្បាស់ជាអាចប្រឈមពិបាកប្រជែង​ជាមួយប្រុសផ្សេងដែលចង់ធ្វើជាអង្គរក្សការពារស្រីស្អាតដែរនោះជាមិនខាន ។

 ក្រៅពីសឹម ស្រីនិច្ច តារាដែលភ្ជាប់ស្នេហ៍ជាមួយអ្នកអ្នកសិល្បៈដូចគ្នាតែមិន​ទាន់ហ៊ាន​រៀបការមានដូចជាអ្នកនាងពេជ្រ សោភា ,ទេព បូព្រឹក្ស ,ប៉ាច គីមមួយ ,ម៉ានីកា និងឈិន មុនី​នាថ ជាដើម ៕

RELATED ARTICLES