Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បឃ្លាំងស្តុកសំបកកង់ម៉ូតូ រំ---/លោភកម្មសិទ្ធិបញ្ញា

បង្ក្រា…/បឃ្លាំងស្តុកសំបកកង់ម៉ូតូ រំ—/លោភកម្មសិទ្ធិបញ្ញា

ខេត្តបាត់ដំបង ៖ ផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាក IRC រំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចជំនាញ ចុះបង្ក្រាបនិងដកហូតពីឃ្លាំងស្តុកមួយកន្លែង ស្ថិតក្នុងស្រុកសង្កែ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ តាមយោ បល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងដោយបានការឯក ភាពពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួចមក លោកយី យក់សាន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាទៅ កម្លាំងជំនាញចុះសហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះបង្ក្រាបករណីនាំចូលស្តុក ចែកចាយនិងចរាចរផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូ ម៉ាក IRC រំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន គង់ នួន គ្រុប នៅចំណុចឃ្លាំងគ្មានលេខ ស្ថិតនៅផ្លូវលំ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង កម្លាំងបានរកឃើញនូវទំនិញមួយចំនួន ដូចជា ពោះវៀនកង់ម៉ូតូម៉ាក IRC ចំនួន២០៦ការ៉ុង ស្មើនឹង ១២ ៣៦០ពោះវៀន សំបកកង់ម៉ូតូ ម៉ាក  IRC ចំនួន៥៦សំបក។

ក្រោយពីឆែកឆេរត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងអស់ យកមករក្សាទុកបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។ ក្នុងកិច្ច ការនេះ សមត្ថកិច្ចបានអញ្ជើញឈ្មោះសួង រ៉ូហ្សា ភេទស្រី ជាបុគ្គលិកគ្រប់គ្រងស្តុកទំនិញ មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕

RELATED ARTICLES