Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូជិះ ស៊ី---/ដាច់ ជា.../ប់ខ្នោះ៤ 

ខ្ចីម៉ូតូជិះ ស៊ី—/ដាច់ ជា…/ប់ខ្នោះ៤ 

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ២នាក់ ត្រូវបានបក្ខពួកប្រើឱ្យខ្ចីម៉ូតូរបស់មិត្តភក្តិម្នាក់ យកមកជិះ រួចបានជិះយកទៅបាត់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុប៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១១ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។ រហូតមកដល់វេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលីម គីមថុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី២-ឈ្មោះផន ថៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី៣-ឈ្មោះរ៉េត ភារុណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក និងទី៤-ឈ្មោះរ៉ា សុរិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក។

ចំណែកម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ បាត់ដំបង 1AU-9674 លេខតួ និងលេខម៉ាស៊ីន 130180 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះប៉ុក ជា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១១ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ ស៊ីដាច់) កើតឡើងដែលប្រព្រឹត្តឡើងដោយជនសង្ស័យ ១-ឈ្មោះលីម គីមថុង ២-ឈ្មោះផន ថៃ និងបក្ខពួក បានធ្វើសកម្មភាពខ្ចីម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាក់លេខ បាត់ដំបង 1AU-9674 លេខតួលេខម៉ាស៊ីន 130180 ជាម៉ូតូកូនរបស់ជនរងគ្រោះឈ្មោះប៉ុក ជា យកទៅបាត់ ទើបជនរងគ្រោះឈ្មោះប៉ុក ជា បានរាយការណ៍ប្តឹងដល់សមត្ថកិច្ចតែម្តង។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានចុះធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស រហូតដល់វេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ (ឈ្មោះលីម គឹមថុង និងឈ្មោះផន ថៃ) រួចក៏នាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការ ដ្ឋាននគរបាលស្រុកភ្នំព្រឹក។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះលីម គឹមថុង បានឆ្លើយថា ខ្លួនត្រូវបានឈ្មោះរ៉េត ភារុណ បានប្រើឱ្យខ្លួនខ្ចីម៉ូតូរបស់ជនរងគ្រោះ ដើម្បីជូនឈ្មោះតាក់ ទៅចំណុចដីថ្មី ក្រុងប៉ោយប៉ែត បណ្តាលឱ្យបាត់បង់។ លុះដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានអនុវត្តចាប់នាំខ្លួនបានជន សង្ស័យ ចំនួន២នាក់ទៀត (ឈ្មោះរ៉េត ភារុណ និងឈ្មោះរ៉ា សុរិន) រួចក៏នាំខ្លួនយកមកសាកសួរ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះរ៉េត ភារុណ បានឆ្លើយថា មុនថ្ងៃកើតហេតុ ឈ្មោះរ៉ា សុរិន ជាអ្នកដែលបាននាំឈ្មោះ តាក់ ភេទប្រុស អាយុប្រហែល៣៣ ឆ្នាំ រស់នៅចំណុចដីថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទា យមានជ័យ មកសម្រាកនៅផ្ទះរបស់ខ្លួន ហើយខ្លួនពិតជាបានឱ្យឈ្មោះ លឹម គឹមថុង ខ្ចីម៉ូតូជនរងគ្រោះ ហើយមិត្តភក្តិខ្លួន ឈ្មោះ តាក់ ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ បានខ្ចីបន្តពីខ្លួន ហើយរត់គេខ្លួនបាត់ទៅ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រ៉ា សុរិន បានឆ្លើយសារភាពថា មុនថ្ងៃកើតហេតុ ខ្លួនពិតជាបាននាំឈ្មោះតាក់ ទៅ សម្រាកនៅផ្ទះរបស់ឈ្មោះ រ៉េត ភារុណ ចំនួន១យប់ រហូតដល់ថ្ងៃកើតហេតុ មិត្តភក្តិខ្លួនឈ្មោះតាក់ បានស៊ីដាច់ម៉ូតូរបស់ជនរងគ្រោះ ហើយរត់គេខ្លួនបាត់។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES