Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភេសជ្ជៈក្លែងក្លាយ ១ពាន់កេស ចាប់កម្ទេ.../ចចោល

ភេសជ្ជៈក្លែងក្លាយ ១ពាន់កេស ចាប់កម្ទេ…/ចចោល

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រី សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបង្ក្រាបនិងដកហូតបានភេសជ្ជៈម៉ាក RED BULL ខុសច្បាប់ ចំនួន ១០០០កេស ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត យកទៅបំផ្លាញចោល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តំណាងលោកសៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ លោកយ៉ុន មករា ក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកលី ចាន់ដារ៉ា ប្រធានលេខាធិកាដ្ឋានរដ្ឋបាល នៃសា លាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក វ៉ែន សំអាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រី សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតបានរៀបចំយកវត្ថុទំនិញដែលបានសម្រេចរឹបអូស បំផ្លាញចោល តាមសាលក្រមព្រហ្មទណ្ឌលេខ ៣៦/០៤ (ក) ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តព្រះសីហនុ រួមមាន ៖ ភេសជ្ជៈ ម៉ាក RED BULL ខុស ច្បាប់ ចំនួន ១០០០កេស សារធាតុផ្សំសម្រាប់ផលិតភេសជ្ជៈ ជាម្សៅ និងទឹក ចំនួន១៧កេស និងសំបកកំប៉ុងភេសជ្ជៈ ម៉ាក RED BULL ទាំងអស់ បំផ្លាញចោល៕

RELATED ARTICLES