ភ្នំពេញ៖លោកលី សេងហួរ ជាម្ចាស់ស្នេហារបស់អ៊ីវ៉ា បានប្រកាសជាសាធារណៈដោយចាត់ទុកខ្លួនថាបុរសមានសំណាងជាងគេលើលោកដែលបានគូស្នេហ៍នារីដ៍ល្អដូចអ៊ីវ៉ា ។ការលើកឡើងរបស់លោកសេងហួរ នេះគឺនៅពេលដែលស្រីនាថ បង្ហាញស្នាដៃធ្វើម្ហូបរៀបចំអហារឲ្យលោកដោយបង្ហាញស្នាដៃស្លរ ចៀនត្រី ចៀនពង ទាឲ្យលោកញាំ ធ្វើឲ្យម្ចាស់ក្លិបបាល់ទាត់សៀមរាប យូណាយធីតរូបនេះ ពេញចិត្តស្ដូកតែម្ដង ។ប៉ុន្ដែស្រីនាថ បែជាលេងស្ទីលDrama ដាក់ថៅកែវិញថាឆ្នាំណាក៍ដូចជាឆ្នាំណាដែរ គឺនាងតែងតែឯកោជានិច្ច ដែលសំដៅថាសង្សារនាងអត់ចេះជូនដើរលេងថ្ងៃឆ្លងឆ្នាំសកល ដូចគូសង្សារគេដ៍ទៃទៀតឡើយ ។តែភ្លាមៗនោះលោកសេងហួរ បានតបខមិនបុរសម្នាក់ដែលចង់ឲ្យលោកនាំអ៊ីវ៉ា ទៅលេងនៅសៀមនោះថាតាមពិតលោកនិងស្រីនាថ នៅជិតគ្នាជារៀងរាល់ថ្ងៃហើយ ។
អ៊ីវ៉ា វាចាមុនឆ្លងឆ្នាំសកលប្រាប់ទៅថៅកែថា«ឆ្នាំមុនឯកា ឆ្នាំនេះក៍ឯកា » ។
អ៊ីវ៉ា មិនត្រឹមតែចង់ឲ្យម្ចាស់ស្នេហាសរសើរពីស្នាដៃនាងធ្វើម្ហូបសាកសមជាស្រ្ដីមេផ្ទះល្អម្នាក់នោះទេ ប៉ុន្ដែនាងក៍ចង់ឲ្យថៅកែនៅកំដ ជូននាងដើរលេងថ្ងៃបុណ្យឆ្លងឆ្នាំសកល ដូចសង្សារគេដ៍ទៃទៀតដែរ បើទោះជាម្ចាស់ក្លិបបាល់ទាត់រូបនេះប្រាប់មិត្តភក្ដិថាលោកនិងគូស្នេហ៍នៅក្បែគ្នាជារៀងរាល់ថ្ងៃហើយក៍ដោយ ក៍តារាសាន់ដេរូបនេះចង់ឲ្យលោកយល់ចិត្តនាងឲ្យច្រើនជាងនេះទៀត ។ចំណែកអ្នកលេងបណ្ដាញសង្គមវិញបានដាស់តឿនថៅកែថាមើលទៅអ៊ីវ៉ា ចង់ឲ្យលោកហួរ នៅកំដរនាង២៤ម៉ោងហើយមើលទៅបាននាងព្រម ។
អ៊ីវ៉ា ចង់រៀបការជាមួយលោកលី សេងហួរ នៅឆ្នាំ២០២៤ ជាឆ្នាំរោង ត្រូវអាយុនាង៣០ឆ្នាំគត់ ធ្វើឲ្យលោកអ៊ូ វ៉ាវ ជាឪពុកញញឹមបិតមាត់មិនជិតព្រោះតែលោករងចាំពាក្យនេះជាយូមកហើយ ដោយសារធ្លាប់ជម្រុញកូនឲ្យការប្ដីតាំពី៥ឆ្នាំមុន តែនាងមិនធ្វើតាម ហើយពេលនេះលោកជួបរឿងខកចិត្តម្ដងទៀត ព្រោះស្រីនាថ លេង១ក្បាច់ដាក់ ផ្ញាលោកវ៉ាវ ជាថ្មីគឺនាងមិនព្រមធ្វើជាកូនក្រមុំមែនទែនរបស់លោកថៅកែនៅឆ្នាំនេះឡើយ ។ ចំណែកលោកសេងហួរ វិញក៍ដេកចាំតែម្លើយរបស់ស្រីនាថ ដែរថាពេលណាទើបព្រមធ្វើជាកូនក្រមុំលោកពិត ព្រោះលោកសម្របខ្លួនតាមនាងប៉ុណ្ណោះ។
គួររំលឹកថាអ៊ីវ៉ា និងលោកលី សេងហួរ បានសាងស្នេហាដោយលាក់លៀមអស់រយៈពេលជាង៧ឆ្នាំ ហើយទើបតែនៅពាក់កណ្ដាលឆ្នាំ២០២៣ អ្នកទាំងពីរព្រមលាតត្រដាងរឿងស្នេហានេះជាចំហ ក្រោយមានដំណឹងថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចរាល់។ការបង្ហាញស្នេហ៍ជាចំហនេះធ្វើអ៊ីវ៉ា និងលោកហួរ ទទួលបានផលប្រយោជន៍ល្អដូចគ្នាគឺទី១៖ស្រីនាថ លែងមានមន្រ្ដីធំៗមួយចំនួនតាមស្នេហាទៀត ព្រោះគេដឹងថានាងមានគូដណ្ដឹងហើយ ។ទី២៖ថៅកែក្មេងទ្រព្យស្ដុកក៍លែងមានស្រីឲ្យដៃ ដោយសារតែគេដឹងថាលោកហួរ ជាអនាគតប្ដីអ៊ីវ៉ា ហើយនេះគឺជាបំណងធំដែលលោកវ៉ាវ ចង់ឃើញដែរ ព្រោះលោកធ្លាប់ប្រាប់ថាកូនស្រីលោកបុរសរូបណាក៍អាចស្រលាញ់បានដែរ មុនពេលនាងមានប្ដី ប៉ុន្ដែមានតែបុរសមួយប្រភេទប៉ុណ្ណោះដែលផ្ទះលោកបិទទ្វាអត់ស្វាគមន៍នោះគឺ«ប្ដីគេ » ។គេជឿថាក្រោយអ៊ីវ៉ា-លី សេងហួរ បើកស្នេហាជាសាធារណៈជិត២ឆ្នាំមកនេះប្រុសដែលចង់លេងផ្លូវកាត់ឆក់ស្នេហ៍ស្រីនាថ នោះនឹងដកខ្លួនចេញវិញជាមិនខាន ព្រោះមិនអាចប្រជែងឈ្នះលោកថៅកែដែលស្នេហ៍ស្និតនាងគ្រប់វិនាទីបានជាដាច់ខាត ។
ក្រៅពីអ៊ីវ៉ា តារាដែលត្រូវគូស្នេហ៍តែងតែចេញសារលើកដល់កំពូលមានដូចជាអ្នកឧកញ៉ាម៉ៅ ចំណាន (ស្រីតូច ចំណាន ),អ្នកស្រីសែម ឆវី ,យក់ថិតរដ្ឋា,និងឱក សុគន្ធកញ្ញា ជាដើម ៕