Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងវ៉ៃ.../គ្នាក្នុងវត្ត ជា---/ប់គុក១៤នាក់

ក្មេងទំនើងវ៉ៃ…/គ្នាក្នុងវត្ត ជា—/ប់គុក១៤នាក់

ខេត្តកំពង់ចាម ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជាក្មេងទំនើង ចំនួន២ក្រុម ដែលមានគ្នាសរុបចំនួន១៤នាក់ និងស្នើសុំឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ “ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” និងបទ “ហិង្សាដោយចេតនា” ប្រព្រឹត្តនៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណវត្តពោធិវង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ១២៣៩ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្មេងទំនើង ចំនួន២ក្រុម ដែលមានគ្នីគ្នាសរុបចំនួន១៥នាក់ ដែលបានវាយគ្នាទៅវិញទៅមក ដោយប្រើដំបងឫស្សី ឆ្នាំងដែកអ៊ីណុក និងកៅអីជ័រ នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណវត្តពោធិវង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាមួយនោះ តំណាងអយ្យការ បានសម្រេចធ្វើការដោះលែងជនសង្ស័យម្នាក់ ឈ្មោះបូរ៉ា ប៉ារ៉ាវ៉ាត់ ដោយមូល ហេតុជននេះមានអាយុ ១៣ឆ្នាំ ដែលតាមផ្លូវច្បាប់ គឺមិនអាចធ្វើការឃាត់ខ្លួន និងចោទប្រកាន់បាន ព្រមទាំងសម្រេចមិនធ្វើការឃាត់ខ្លួនលើជនសង្ស័យម្នាក់ ឈ្មោះពេជ្រ រដ្ឋា ផងដែរ ព្រោះជននេះរងរបួសបែកក្បាលហូរឈាមច្រើន និងបាក់ដងកាំបិត ដែលកាលៈទេសៈនេះ តម្រូវឱ្យមានការសង្គ្រោះនិងព្យាបាល។

បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយ និងពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ភស្តុតាង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ និងស្នើសុំឃុំខ្លួនបណ្តោះអាសន្ន ចំពោះក្រុមក្មេងទំនើង ទាំង២ក្រុម មានគ្នីគ្នាចំនួន១៤នាក់៕

RELATED ARTICLES