ភ្នំពេញ៖អតីតតារាចម្រៀងល្បីឈ្មោះរបស់M និងសាន់ដេ អែនជី បានប្រកាសជ្រើសយកកញ្ញាចន សុទីម៉ា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២៣ ជាទូតសុឆន្ទៈ(BA )របស់ផលិតផលនាងឈ្មោះV Jelly ដែលបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៩ ខែ១២ ឆ្នាំ២០២៤ នៅផ្សារK-Mall ផ្លូវវ៉េងស្រេង ។អែនជី រំពឹងថាអាជីវកម្មរបស់នាងនឹងទៅមុខព្រោះមុនចេញដាក់លក់រូបនាងផ្ទាល់បានប្រើផលិតផលនេះខ្លួនឯងស្រកអស់ជាង២០គ.ក្រ ខណៈដែលក្រោយសម្រាលកូនទី២នាងមានទម្ងន់ជាង៧០ គ.ក្រ តែពេលនេះនៅសល់តែជាង៥០គ.ក្រ ។នាងថាផលិតផលក្រុមហ៊ុននាងមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ ហើយនាងនាំមកពីរោងចក្រនៅប្រទេសថៃដែលមានស្ដង់ ដាត្រឹមត្រូវ។អែនជី បន្ថែមថាចន សុទីម៉ា សាកសមជាមួយផលិតផលនាងទើបនាងជ្រើសរើសយកធ្វើជាទូតសុឆន្ទៈ នឹងជឿថាចាប់ដៃគ្នាដោយរលូនទៅមុខយូអង្វែង ។តារារាចម្រៀងរូបស្រស់រូបនេះថានាងក៍សិក្សាពីការផលិតបទចម្រៀងឡើងវិញអមជាមួយBA ថ្មីផងដែរនាពេលខាងមុខដើម្បីឲ្យសកម្មភាពរបស់នាងនិងសុទីម៉ា កាន់តែទទួលបានការចាប់អារម្មណ៍ ។
ចំណែកកញ្ញាចន សុទីម៉ា កម្ពស់១,៨៤ម៉ែត្រ ជាទូតសុឆន្ទៈរបស់V Jelly វិញថានាងរីករាយដែលត្រូវបានលោកស្រីអែនជី ជ្រើសយកនាងជាអ្នកតំណាងផលិតផលរបស់ក្រុមហ៊ុនគាត់ ដែលនេះជាការងារថ្មីរបស់នាងនៅឆ្នាំ២០២៥ ។នាងថានឹងបំពេញការងារឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ប៉ុន្ដែសុទីម៉ា មិនប្រាប់ថានាងទទួលបានតម្លៃខ្លួនប៉ុន្មានពីការចុះកិច្ចសន្យារយៈពេល១ឆ្នាំនោះទេ គ្រាន់តែថាជាតម្លៃគួរសម ដែលនាងពេញចិត្ត និងរីករាយទទួលយក។សុទីម៉ា ក៍បានប្រាប់ឲ្យដឹងថានាងមិនមែនចេះតែទទួលធ្វើBA នោះទេ គឺទាល់តែផលិតផលនោះល្អមានគុណភាពទើបនាងធ្វើការងារនោះ ជាក់ស្ដែងដូចជាV Jelly នោះនាងបានតេស្ដប្រើប្រាស់ដោយខ្លួនឯងជាញឹកញាប់ហើយលោកស្រីអែនជី ក៍ប្រើប្រាស់ដូចគ្នាឃើញថាពិតជាល្អទើបចាប់ដៃគ្នាធ្វើការងារនេះ។
គេឃើញមានតារាជាច្រើនទៅអបអរសាទរអែនជី នៅថ្ងៃនាងបើកសម្ពោធផលិតផលថ្មីនោះដូចជាស្រីស្អាតបេឡា ,តារាបង្ហាញម៉ូតល្បីៗ និងនាងផាន វីរ៉ាទី ទៅច្រៀងផ្អើលអ្នកដើរផ្សារK-Mall តែម្ដង។ចំណែកថៅកែស្រីស្អាតអែនជី វិញថាមានFan សំណូមពរឲ្យនាងច្រៀងឬឡើងឆាកវិញ ហើយរឿងនោះនាងនឹងធ្វើទៅតាមពេលវេលាសមស្រប ព្រោះអាជីពចម្រៀងនាងស្រលាញ់តាំងពីតូច និងមកដល់ពេលនេះនៅតែដក់ជាប់ក្នុងបេះដូងនាងជានិច្ច ៕