ភ្នំពេញ៖ទេព បូព្រឹក្ស បានដឹកដៃកំពូលស្នេហាលោកងួន ចាន់ដេវីត ទៅថតឈុតសម្លៀកបំពាក់ខ្មែរ ឈុតកូនកំលោះក្រមុំ នៅប្រាសាទអង្គរវត្តកាលពីពេលថ្មីនេះ ដែលសកម្មភាពនោះដូចគ្នាទៅនិងការថតPre –Wedding តែម្ដង ។នេះជាសញ្ញាល្អមួយសម្រាប់គូស្នេហ៍តារា១គូនេះដែលបញ្ជាក់ថាថ្ងៃពិសេសរបស់ពួកគេ កាន់តែខិតចូលកៀកមែនទែនហើយ ខណៈដែលស្រីនិច្ច ធ្លាប់រំអុកដេវីត រឿងរៀបការនេះ២លើកមកហើយ តែតារារ៉េប បែជាដាក់សំណើរសុំនាងបង្កើតកូនស្រីឲ្យខ្លួនម្នាក់ទៀតសិនចាំគិតគូរឿងរៀបការទៅវិញ បន្ទាប់ពីពួកគេចាប់ដៃគ្នាជាង៩ឆ្នាំ បានកូនប្រុស១ អាយុជាង១ឆ្នាំ ។
គួររំលឹកថាទេព បូព្រឹក្ស ធ្លាប់ដឹកដៃលោកងួន ចាន់ដេវីត ទៅថតPre _Wedding ម្ដងរួចទៅហើយកាលពីឆ្នាំ២០១៩ នៅកោះម៉ាល់ឌីវ ដែលកាលនោះមានដំណឹងថាពួកកេគ្រោងរៀបការនៅឆ្នាំ២០២០ ប៉ុន្ដែបានឆាចោលវិញរហូតមកដល់ពេលនេះ។តែការដឹកដៃគ្នាថតសម្រាប់តាំងរោងការជាថ្មីនេះមើលទៅដេវីត ពិបាកគេចរួចព្រោះលោកក៍ចង់ធ្វើឲ្យម្ចាស់ស្នេហ៍រីករាយផងដែរនៅឆ្នាំ២០២៥ នេះស្របពេលដែលជីវភាពពួកគេក៍ធូធារ ដោយរស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដម៉ាកLamborghini យ៉ាងហ៊ឺហា ។
គេចាំមើលថាតើស្រីនិច្ច ពពោះយកកូនស្រីតាមបំណងដេវីត ឬរៀបការរួចទើបយកកូនថែម ?