ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រី ចំនួន១៨នាក់ ក្នុងនោះមានជនជាតិចិន ចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធ ហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបកាស៊ីណូអត់ច្បាប់ មួយកន្លែង បើកលេងល្បែងស៊ីសង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ក្រោមការសម្របសម្រួលនីតិវិធីពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង ១កន្លែង ស្ថិតនៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៨នាក់ ក្នុងនោះមានបុគ្គលិកស្រី ចំនួន១០នាក់ និងជនជាតិចិន ចំនួន៣នាក់ ព្រមទាំងដកហូតបានសម្ភារៈពាក់ព័ន្ធមួយចំនួន។

ជនសង្ស័យទាំង១៨នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ Qiu Guang sheng ជនជាតិចិន អាយុ២៦ឆ្នាំ (ជាបុគ្គលិក)។ ទី២-ឈ្មោះ Liu Li Yan ជនជាតិចិន អាយុ៥១ឆ្នាំ (ជាបុគ្គលិក)។ ទី៣-ឈ្មោះ Huing xing Zhong ជនជាតិចិន អាយុ៥៥ឆ្នាំ (ជាមេការ)។ ទី៤-ឈ្មោះធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ (ជាបុគ្គលិក)។ ទី៥-ឈ្មោះសុំ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ (ជាបុគ្គលិក)។ ទី៦-ឈ្មោះឃឹម ម៉ូលីកា ភេទស្រី អាយុ៣៤ឆ្នាំ (ជាបុគ្គលិក)។ ទី៧-ឈ្មោះគឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ (ជាបុគ្គលិក)។ ទី៨-ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ (ជាបុគ្គលិក)។ ទី៩-ឈ្មោះស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ។ ទី១០-ឈ្មោះខ្លេង ស្រីស ភេទស្រី អាយុ២១ឆ្នាំ (ជាបុគ្គលិក)។ ទី១១- ឈ្មោះវណ្ណ សុន ភេទប្រុស អាយុ២៨ឆ្នាំ (ជាបុគ្គលិក)។ ទី១២-ឈ្មោះសុខ ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ (ជាបុគ្គលិក)។ ទី១៣-ឈ្មោះ ម៉ៅ គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ។ ទី១៤-ឈ្មោះសោម ទិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី១៥-ឈ្មោះវ៉ន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ។ ទី១៦-ឈ្មោះសុខ ស្រីល័ណ្ខ ភេទស្រី អាយុ២៥ឆ្នាំ។ ទី១៧-ឈ្មោះយន លីផេង ភេទស្រី អាយុ២៥ឆ្នាំ និងទី១៨-ឈ្មោះប្រុស រស្មី ភេទស្រី អាយុ២៥ឆ្នាំ។

ក្រោយពីឃាត់ខ្លួន មេការ និងបុគ្គលិកបនល្បែង រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
