Wednesday, January 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីវ៉ៃ.../គ្នា ជា---/ប់ខ្នោះ៧នាក់

ផឹកស៊ីវ៉ៃ…/គ្នា ជា—/ប់ខ្នោះ៧នាក់

ខេត្តកណ្តាល ៖ យុវជន ១ក្រុម កំពុងអង្គុយផឹកស៊ីជុំគ្នា នៅក្នុងភូមិ លុះក្រោយមកកើតមានជម្លោះជាមួយយុវ ជន ១ក្រុមទៀត ដែលធ្វើការនៅក្បែរនោះ រហូតដល់ផ្ទុះជាអំពើហិង្សា ប្រដាប់ដោយដំបង វាយសំពងគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង  ហើយភ្លាមនោះ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ ឃាត់ខ្លួនភាគីទាំង២ បានចំនួន៧នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ភាគីប្រជាពលរដ្ឋក្នុងភូមិត្រពាំងពុទ្រា មានចំនួន៧នាក់ នាំខ្លួនចំនួន៦នាក់  រួមមាន ទី១-ឈ្មោះម៉ុន ម៉ី ហៅមី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ (រងរបួសក្បាល)។ ទី២-ឈ្មោះឡុញ វណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡានស្ទូច។ ទី៣-ឈ្មោះម៉ុន សម្បត្តិ ហៅព្រិច ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី៤-ឈ្មោះផន វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី៥-ឈ្មោះស្រឿន ធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ (មានសារធាតុញៀន)។ ទី៦- ឈ្មោះឡុញ វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៧-ឈ្មោះឡុញ វណ្ណរ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រោងចក្រ។ ទាំង៧នាក់ មានលំនៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ។

ចំណែកភាគីបុគ្គលិកដំណាក់មនោរម្យ មានគ្នា៥នាក់ នាំខ្លួន១នាក់ រួមមាន ទី១-ឈ្មោះឈុំ សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកហាង (កំពុងសម្រាកព្យាបាលរបួសនៅពេទ្យបង្អែកស្រុកពញាឮ)។ ទី២-ឈ្មោះកើត ចាន់នឿន ហៅវេហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាង។ ទី៣-ឈ្មោះឌី ម៉ុងរ៉ាយុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកដំណាក់មនោរម្យ។ ទី៤-ឈ្មោះស៊ុំ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកដំណាក់មនោរម្យ និងទី៥-ឈ្មោះសន មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកដំណាក់មនោរម្យ។ ទាំង៥នាក់ ស្នាក់នៅក្នុងរមណីដ្ឋានដំណាក់មនោរម្យ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ។

ចំពោះវត្ថុតាងចាប់យក រួមមាន ដែកជ្រុង ចំនួន៤កំណាត់ (១-ប្រវែង ០,៣៧ម៉ែត្រ ២-ប្រវែង ០,២៩ម៉ែត្រ ៣-ប្រវែង ០,៥០ម៉ែត្រ ៤-ប្រវែង ០,៣០ម៉ែត្រ)។ ដែកទីបមូល ចំនួន១កំណាត់ ប្រវែង ០,៧០ម៉ែត្រ។ កំណាត់ឈើ ចំនួន៣កំណាត់ (១-ប្រវែង ២,៣៧ម៉ែត្រ ២- ប្រវែង ២,៣៧ម៉ែត្រ ៣-ប្រវែង ១,៣៨ម៉ែត្រ)។ កំណាត់រ៉តឈើ ប្រវែង ០,៨៣ម៉ែត្រ និងដាវ១ដើម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះម៉ុន សម្បត្តិ ហៅព្រិច ជាមួយឈ្មោះរ៉េត សារ៉ាក់ ឈ្មោះយៀន គឹមយុទ្ធ ឈ្មោះផន វណ្ណ ឈ្មោះរ៉េត ស្រីលីន ភេទស្រី អាយុ១៧ឆ្នាំ រួមនិងឈ្មោះយៀន កុំហេង ភេទស្រី បាននាំទិញស្រាបៀរចំនួន១កេស យកមកផឹកជួបជុំគ្នានៅមុខផ្ទះឈ្មោះម៉ុន សម្បត្តិ ហៅព្រិច ក្នុងកម្មវិធីឆ្លងឆ្នាំថ្មី។

លុះដល់វេលាម៉ោង១១យប់ថ្ងៃដដែល ពេលភាគីអ្នកភូមិកំពុងអង្គុយនាំគ្នាផឹកស្រាបៀរ ស្រាប់តែមានបុគ្គលិកប្រុសស្រី ធ្វើការនៅក្នុង រមណីយដ្ឋានដំណាក់មនោរម្យ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ បានជិះរ៉ឺម៉កដឹកគ្នាចំនួន៥នាក់ (ស្រី៣ ប្រុស២) និងមាន អ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ មិនចាំផ្លាកលេខ ជិះដឹកគ្នាចំនួន២នាក់ប្រុស សរុបមានគ្នាចំនួន៧នាក់ ក្នុងពេល នោះមនុស្សប្រុស២នាក់ ដែលជិះម៉ូតូបានមកឈប់ជិតកន្លែងក្រុមអ្នកភូមិកំពុងផឹកស៊ី ហើយសម្លឹងមើលមុខពួកអ្នកភូមិ រួចជិះម៉ូតូហួសទៅបាត់ទៅ បានមួយសន្ទុះក្រោយមកបុគ្គលិករមណីយដ្ឋាន ដំណាក់មនោរម្យ ឈ្មោះសន មករា បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ២០២១ ពុំចាំស្លាកលេខ បានជិះឌុបឈ្មោះស៊ីម លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ទៅទិញស្រាបៀរនៅតូបលក់ដូរក្នុងភូមិត្រពាំងពុទ្រា ដើម្បីយក មកផឹកស៊ីបន្តទៀត លុះពេលត្រឡប់មកវិញនៅតាមផ្លូវ ក្នុងពេលនោះភាគីអ្នកភូមិដែលអង្គុយផឹកស៊ីខាងលើបានស្រែកជេរថា “អាចុយម៉្រាយ!” ពេលត្រឡប់មកដល់កន្លែងផឹកស៊ីវិញ ឈ្មោះសន មករា បាននិយាយប្រាប់បុគ្គលិក ដែលកំពុងផឹកស៊ីជាមួយគ្នាថា ពេលជិះម៉ូតូទៅទិញស្រា មានគេ ស្រែកជេរ។ លឺដូច្នេះ ឈ្មោះឌី ម៉ុងរ៉ាយុទ្ធ និងឈ្មោះកើត ចាន់ធឿន ហៅវេហា បានដើរទៅសួរពួកអ្នកភូមិដែលកំពុងផឹកស៊ីនៅផ្ទះរបស់ឈ្មោះម៉ុន សម្បត្តិ ហៅព្រិច ស្ថិតជាប់ ចិញ្ចើមផ្លូវបេតុង ថា “ម្តេចបានជេរពួកខ្ញុំ?” ពេលនោះឈ្មោះម៉ុន សម្បត្តិ ហៅព្រិច បានសួរទៅវិញថា “ចុះអាណា ជិះម៉ូតូរោទ៍?” បន្ទាប់មកឈ្មោះឌី ម៉ុងរ៉ាយុទ្ធ និងឈ្មោះម៉ុន សម្បត្តិ ហៅព្រិច បានមករុញច្រានទ្រូងគ្នាទៅវិញទៅមក ក្រោយមក ទៀតក៏មាន អ្នកភូមិបានមកនិយាយសម្រុះសម្រួល ទើបឈ្មោះម៉ុង រ៉ាយុទ្ធ និងឈ្មោះកើត ចាន់ធឿន ហៅវេហា ដើរត្រឡប់មកក្នុងរមណីយដ្ឋាន ដំណាក់មនោរម្យវិញ បន្ទាប់មកឈ្មោះម៉ុន កក្កដា បានយករឿងនេះទៅប្រាប់ឈ្មោះម៉ុន ម៉ី ហៅមី ដែលកំពុងអង្គុយផឹកនៅក្នុងផ្ទះរបស់ឈ្មោះ ឡុញ ទើបធ្វើឱ្យឈ្មោះម៉ុន ម៉ី បានមកដល់កន្លែងកើតហេតុ និងកើតមានការវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសរៀងខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនភាគីទាំងសងខាង សរុបចំនួន៧នាក់ នាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES