Thursday, January 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បបួលភ្នាល់ដោយសុខចិត្តលាលែងពីគោរមងារអ្នកឧកញ៉ា ប្រសិនបើលោក ហេង សិទ្ធី ស្អាតស្អំ មិនបានបោកប្រាស់លុយចិន ពិតមែន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បបួលភ្នាល់ដោយសុខចិត្តលាលែងពីគោរមងារអ្នកឧកញ៉ា ប្រសិនបើលោក ហេង សិទ្ធី ស្អាតស្អំ មិនបានបោកប្រាស់លុយចិន ពិតមែន

ភ្នំពេញ៖សារសំឡេងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានឆាតទៅអតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះជាសាធារណៈ និងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការបង្ហោះសារសំឡេងនេះ ស្របពេលដែលអតីតអ្នក​ឧកញ៉ា ហេង សិទ្ធី មួយរយៈចុងក្រោយនេះ កំពុងសកម្មនៅលើបណ្តាញ ប្រឌិតនិងចែកចាយរឿងមិនពិតមួយ​ចំនួននៅកម្ពុជា។

នៅក្នុងសារសំឡេងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននិយាយថា បុគ្គលហេង សិទ្ធី មួយរយៈនេះ បានប្រឌិតរឿងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាប្រធាន “យុវជនបូជាការពារយុត្តិធម៌” មិនអាចនៅស្ងៀមឈរមើលបុគ្គលនេះបន្តទៀតទេ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បបួលភ្នាល់ដោយសុខចិត្តលាលែងពី គោរមងារអ្នកឧកញ៉ា ប្រសិនបើលោក ហេង សិទ្ធី ស្អាតស្អំ មិនបានបោកប្រាស់លុយចិនពិតមែន។

អ្នកឧកញ៉ា បានបន្ថែមថា នឹងយក Private Jet ទៅទទួល លោក ហេង សិទ្ធី មកកម្ពុជាដើម្បីតតាំងផ្លូវច្បាប់ជាមួយគ្នា។ បើចិត្តជាកូនប្រុស ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ អ្នកឧកញ៉ា យកជីវិតធានា ជីវិតលោក ហេង សិទ្ធី បើលោកហ៊ានមក ទោះជាឲ្យទៅទទួលនៅឯណាក៏បាន ជប៉ុន ,កូរ៉េ, សិង្ហបុរី,ហុងកុង ឬអូស្ត្រាលីក៏បាន កូនប្រុសហ៊ាននិយាយហ៊ានធ្វើ។ ប៉ុន្តែបើលោក ហេង សិទ្ធី មិនហ៊ាន គឺបញ្ជាក់ថា បោកគេមែន ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្តាំផ្ញើលោក ហេង សិទ្ធី ថា ដឹងខុសចេះកែ អោយលឿនក្រែងទាន់ពេល និយាយក្នុងនាមជនជាតិខ្មែរដូចគ្នា ចិត្តជាកូនប្រុសហ៊ានស៊ីហ៊ានសង៕

RELATED ARTICLES