Wednesday, July 9, 2025
Homeព័ត៌មានជាតិរដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​រមណីយដ្ឋាន​ចង្ក្រានរយ

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​រមណីយដ្ឋាន​ចង្ក្រានរយ

ខេត្តសៀមរាប ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំ គណៈប្រតិភូមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចុះ ពិនិត្យសហគមន៍ព្រៃឈើ និងតំបន់រមណីយដ្ឋាន ចង្ក្រានរយ ដើម្បីពិនិត្យនិងស្រាវជ្រាវបទល្មើស ព្រៃឈើ និងសក្តានុពលទេសចរណ៍ធម្មជាតិ នៅតំបន់នោះ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

អញ្ជើញចុះទៅកាន់តំបន់រមណីយដ្ឋាន ធម្មជាតិចង្ក្រានរយ នាពេលនោះ រួមមាន លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមជាមួយ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង មានការរួមដំណើរពីរដ្ឋលេខាធិការក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរជំនាញ មេបញ្ជាការកងរាជអាវុធហត្ថខេត្តអាជ្ញាធរស្រុក កម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងប្រធាន សហគមន៍ព្រៃឈើចង្ក្រានរយ ដើម្បីត្រួតពិនិត្យ សហគមន៍ព្រៃឈើចង្ក្រានរយ ដែលមានផ្ទៃដីព្រៃ ៩១០៤ហិកតារ និងធ្វើការស្រាវជ្រាវនូវបទល្មើស ព្រមទាំងពិនិត្យពីសក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិ ចង្ក្រានរយ។ ក្នុង ការចុះធ្វើការត្រួតពិនិត្យសហគមន៍ព្រៃឈើ ចង្ក្រានរយ និងការស្រាវជ្រាវនូវបទល្មើស ព្រម ទាំងពិនិត្យពីសក្តានុពលទេសចរណ៍ ក្នុងតំបន់ រមណីយដ្ឋានធម្មជាតិចង្ក្រានរយនេះ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យនៅតាមទីតាំង ដែលគេបានរាយការណ៍ពីការកាប់បំផ្លាញឈួស ឆាយព្រៃឈើ និងការបាចថ្នាំគីមីធ្វើឱ្យដើម ឈើងាប់ នៅចំណុចពើងចន្ទក្រហម ចំណុច ដារហាល និងដារអិល ទីកន្លែងដាក់ចំណីសត្វ និងទឹកធ្លាក់ចង្ក្រានរយផងដែរ។ តាមការបញ្ជាក់ របស់ប្អូនស្រីប្រធានសហគមន៍ព្រៃឈើចង្ក្រាន រយ បានឱ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយ នេះបានកកើតឡើងនៅឆ្នាំ២០០០។ តែសកម្មភាពក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅ លើភ្នំចង្ក្រានរយនេះ មានភាពផុលផុសចាប់ពី ឆ្នាំ២០១៥ និង២០១៦។ ប៉ុន្តែនៅពេលដែល មានបាតុភាពកើតឡើង នៅតំបន់ព្រៃចង្ក្រាន រយ ដោយបានក្រុមជនខិលខូច ដែលតែងតែ ចូលទៅលបលួចកាប់បំផ្លាញ និងបរបាញ់សត្វ ព្រៃនៅទីនោះ ហើយត្រូវបានកម្លាំងសហគមន៍ ចង្ក្រានរយ បានធ្វើការចុះល្បាតជាប្រចាំ ដែល ធ្វើឱ្យក្រុមជនខិលខូចទាំងនោះបានខឹងជាមួយ សហគមន៍។ ការអភិរក្សព្រៃឈើ និងសត្វព្រៃ នៅទីនេះ ជាគោលដៅរបស់សហគមន៍ ក្នុងការ ទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូល មកទស្សនាកម្សាន្ត ហើយក៏ជាការថែរក្សាព្រៃ ឈើនិងសត្វនៅទីនេះឱ្យបានគង់វង្សផងដែរ។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានគាំទ្រនូវគ្រប់សកម្មភាពរបស់ប្រធាន សហគមន៍ព្រៃឈើ ចង្ក្រានរយ និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ និងអង្គការ តំបន់បៃតង ដែលបានរួមសហការគ្នាបានល្អ ក្នុងការអភិរក្ស ថែរក្សានូវធនធានធម្មជាតិ នៅក្នុងមូលដ្ឋានខ្លួន។ លោកបានណែនាំដល់ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន បណ្តាអង្គការ មន្ត្រីជំនាញ បន្តរួមសហការគ្នា ដើម្បីធ្វើការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អអេកូទេសចរណ៍តំបន់ធម្មជាតិមួយនេះ ឱ្យកាន់តែស្រស់ ត្រកាល ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តក្នុងការបង្កើននូវ ការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ក៏ដូចជាការកាត់បន្ថយ ការធ្វើចំណាកស្រុករបស់បងប្អូននៅក្នុងមូលដ្ឋានផងដែរ។ លោកសាយ សំអាល់ ក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរខេត្ត មន្ទីរ ជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ត្រូវធ្វើទំនាក់ទំនងជាមួយអង្គការតំបន់បៃតង ដើម្បីរៀបចំ ធ្វើសិក្ខាសាលា ក្នុងគោលបំណងធ្វើការបកស្រាយបំភ្លឺពីករណីបណ្តឹងការគាំទ្រសកម្មភាព របស់សហគមន៍កន្លងមក ព្រមទាំងស្វែងរក ថវិកាគាំទ្របន្តទៀតផង។ លោករដ្ឋមន្ត្រី ក៏បាន គូសបញ្ជាក់ថា កត្តាដ៏សំខាន់នោះ គឺត្រូវធ្វើការ ផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តី ពីសហគមន៍ព្រៃឈើ និងគាំទ្រ រៀបចំហេដ្ឋា រចនាសម្ព័ន្ធ កែលម្អអេកូទេសចរណ៍តំបន់ធម្មជាតិ រួមទាំងធ្វើការរៀបចំនូវប្រព័ន្ធទឹក ដើម្បី ធ្វើការរក្សាតម្កល់ទឹកទុកនៅសម្រាប់ប្រើប្រាស់ នៅសហគមន៍ និងការពារព្រៃឈើនៅពេល មានភ្លើងព្រៃកើតមានឡើង។

លោកសាយ សំអាល់ ក៏បានលើកឡើងផង ដែរថា ក្រសួងនឹងធ្វើការពិនិត្យនូវលទ្ធភាពកញ្ចប់ ថវិការបស់ក្រសួង ក្នុងការគាំទ្រសហគមន៍ ព្រៃឈើចង្ក្រានរយ ព្រមទាំងសូមឱ្យសហគមន៍ ត្រូវធ្វើកិច្ចសហការនិងទំនាក់ទំនងជាមួយអង្គភាពជំនាញសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការធានាបាននូវសុវត្ថិភាព សន្តិសុខ ជូន ដល់ភ្ញៀវដែលបានចូលមកស្នាក់នៅនិងទស្សនា កម្សាន្តនៅរមណីយដ្ឋានធម្មជាតិចង្ក្រានរយ នេះផងដែរ៕

RELATED ARTICLES