Wednesday, January 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុ.../ករបាំងថ្ម ក្រឡា---/ប់ផ្ងារជើង

បើកឡានបុ…/ករបាំងថ្ម ក្រឡា—/ប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ ធ្វើដំណើរក្នុងល្បឿនលឿន រួចព្យាយាមបួងចង្កូតបត់ តែមិនផុត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ R8 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខបឹងកក់ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក Lexus  RX-400h ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៥ ២-២២៤៦ តាមបណ្តោយផ្លូវ R8 ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ ត្រង់ចំណុចកើតហេតុ បុរសជាអ្នកបើករថយន្តបានព្យា យាមបួងចង្កូតបត់ តែមិនផុត ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង តែសំ ណាងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានចរចាសងសំណងទៅកាន់ក្រុមហ៊ុន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES