Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកឧស្សាហកម្មកៅស៊ូ ម៉ាឡេស៊ី​មាន ​ទស្សនវិស័យចំពោះ​​កំណើន​

ឧស្សាហកម្មកៅស៊ូ ម៉ាឡេស៊ី​មាន ​ទស្សនវិស័យចំពោះ​​កំណើន​

ឧស្សាហកម្មកៅស៊ូ៖ រដ្ឋមន្ត្រី​ឧស្សាហកម្មចំការកៅស៊ូ​លោក Datuk Seri Mah Siew Keong បាន​ឲ្យ​ដឹងថា​ឧស្សាហកម្ម​កៅស៊ូ​របស់​ប្រទេស​ម៉ាឡេស៊ី​គឺមិនមែន​ជា​ឧ​ស្សាហកម្ម​ដែល​អស្តង្គត​នោះឡើយ​ ដោយផ្អែកតាម​តម្រូវការ​ចំពោះផលិត​ផល​កៅស៊ូ​​វិស្វកម្មតម្លៃ​ខ្ពស់​ពី​បណ្តាប្រទេស​ជាច្រើន​។

លោកបាន​ថ្លែងថា​​ម៉ាឡេស៊ី​មាន​សមត្ថភាព​​​ផលិត​​បាន​នូវ​ផលិតផល​ប្រភេទខាង​លើ​នេះ​ដែលត្រូវបានគេ​ប្រើប្រាស់​ជាពិសេស​ក្នុងផ្នែកវិស្វកម្មផ្លូវថ្នល់​នៅ​តំបន់​ដែលពាក់ព័ន្ធ​នឹង​ដំណើរ​ញ័រ​រញ្ជួយ​​ក៏ដូចជា​គ្រោះ​ធម្មជាតិ​រញ្ជួយ​ផែនដី​ជាដើម​។

លោកបញ្ជាក់ថា​ផលិតករ​ម៉ាឡេស៊ី​បាន​ដំឡើង​និង​ផ្គត់ផ្គង់​នូវ​កៅស៊ូធ្វើផ្លូវថ្នល់​​ដែល​មាន​អានុ​ភាព​ឬធន់​នឹង​ដំណើរ​រញ្ជួយផែនដីដល់​បណ្តាប្រជាជាតិ​តែង​ជួប​គ្រោះធម្មជាតិ​នេះ​កម្រិត​ខ្ពស់​ដូចយ៉ាង​​ ណូវែលសូឡង់​ អ៊ីរ៉ង់ ឥណ្ឌូណេស៊ី​ តួកគី​និង​ចិនជាដើម ។

លោកបានថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មាន​បន្ទាប់ពី​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​កៅស៊ូ​ Doshin Rubber Products (M) Sdn Bhd ក្នុង​តំបន់ Klang កាលពីថ្ងៃច័ន្ទនេះថា​ផលិត​ផល​កៅស៊ូ​របស់យើង​គឺ​មាន​ស្តង់​ដា​រពិភពលោក​ ហេតុដូច្នេះហើយ​ឧស្សាហកម្ម​កៅស៊ូ​ម៉ាឡេស៊ី​គឺមិន​លិចលង់នោះឡើយ​។

ប្រភពដដែលបានបន្តទៀតថាការនាំចេញ​​ផលិត​ផល​ដែលមានអានុភាព​គុណ​ភាព​ក៏ដូចជា​ធន់នឹង​ការប្រើប្រាស់​ត្រូវបានចាត់ចូល​ជា​ផលិតផល​បច្ចេកទេស​​ក្នុង​វិស័យ​ទូទៅ​និង​ទំនិញ​កៅស៊ូ​ប្រភេទឧស្សាហកម្ម ដែល​​បាន​ចុះ​បញ្ជី​ពីការ​ប្រសើរ​ឡើង​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ។ ​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES