ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿង បើកដោយល្បឿនយ៉ាងលឿននិងព្យាយាមវ៉ា ជែងរថយន្តមួយគ្រឿងទៀត ដែលកំពុងបើក ស្របទិសគ្នា លុះវ៉ាមិនផុត ក៏រេចង្កូតកៀររថយន្ត មួយគ្រឿងទៀត បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ ផ្លូវទាំងអស់គ្នា បង្កឱ្យបុរសម្នាក់ស្លាប់ ចំណែក ៣នាក់ទៀត រងរបួសធ្ងន់ស្រាល កាលពីវេលា ម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ៣៧៣–៣៧៤ ស្ថិតក្នុង ភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។
ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុ– ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មាន ឈ្មោះផាត់ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ មាន លំនៅក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។
តាមប្រភពពីកន្លែងកើតហេតុ បានរៀប– រាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តមួយគ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ១៩៨៩ ពណ៌ប្រផេះ មានអ្នករួមដំណើរចំនួន៥នាក់ បើកបរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាង លឿនបោះពួយក្នុងទិសដៅពីកើតទៅលិច លុះ មកដល់ចំណុចកើតហេតុ អ្នកបើកបរក៏ព្យាយាម បន្ថែមល្បឿនវ៉ាជែងរថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ស៊េរីឆ្នាំ១៩៨៩ដូចគ្នា ពណ៌ស បើកបរ ដោយបុរសឈ្មោះជា សោភា អាយុ៣៧ឆ្នាំ រស់នៅភូមិគគ្រួស ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរួមដំណើរដោយមនុស្ស២នាក់ ទៀត បើកបរក្នុងទិសដៅស្របគ្នា ប៉ុន្តែវ៉ាមិន ផុត ក៏រេចង្កូតប៉ះជាមួយនឹងរថយន្តកាមរីពណ៌ស បណ្តាលឱ្យរថយន្តទាំង២គ្រឿង ជ្រុលចង្កូតធ្លាក់ ផ្លូវដូចគ្នា ដោយក្នុងនោះរថយន្តកាមរីពណ៌ ប្រផេះ បានធ្លាក់ទៅខាងត្បូងផ្លូវ រួចជ្រុលទៅ បុកនឹងបង្គោលភ្លើងមួយដើម ធ្វើឱ្យអ្នករួម– ដំណើរក្នុងរថយន្តចំនួន៤នាក់ (ប្រុសទាំងអស់) ទទួលរងរបួសធ្ងន់ស្រាល រីឯអ្នកបើកបរមិន មានរងរបួសអ្វីនោះទេ និងបានចុះពីរថយន្តគេច ខ្លួនបាត់ស្រមោលភ្លាមៗ។ ចំណែករថយន្តកាមរី ពណ៌ស ជិះគ្នា៣នាក់វិញ បានរេចង្កូតធ្លាក់ទៅ ខាងជើងផ្លូវ តែសំណាងល្អគ្មានអ្នកទទួលរង– របួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះជួយអន្តរាគមន៍និងចាត់បញ្ជូនជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាលទាំង៤នាក់ ទៅកាន់ មន្ទីរពេទ្យមង្គលបូរី តែអកុសលពេលបញ្ជូន ទៅដល់បុរសរងគ្រោះឈ្មោះផាត់ សុវណ្ណ ដែល ទទួលរងរបួសធ្ងន់ជាងគេ បានដាច់ខ្យល់ស្លាប់ ក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម។ ចំណែក ជនរងគ្រោះ៣នាក់ទៀត ក្រុមគ្រូពេទ្យកំពុង ជួយសង្គ្រោះ។
បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួច– រាល់ សមត្ថកិច្ចបានអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក អូរជ្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះ– ថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយភាគី រថយន្តកាមរីពណ៌ប្រផេះ បើកវ៉ាជែង ដោយ ខ្វះការប្រុងប្រយ័ត្ន លុះកើតមានគ្រោះថ្នាក់អ្នក បើកបរក៏ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ដោយឡែក សពជនរងគ្រោះសមត្ថកិច្ច បានផ្តល់ដំណឹងដល់សាច់ញាតិ មកទទួលយក ទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ ចាន់ សុខលន់