ភ្នំពេញ៖នៅឆ្នាំ២០២៥ នេះតារាចម្រៀងពេជ្រ សោភា ឈានចូលវ័យ៤១ឆ្នាំហើយ ខណៈដែលនាងបានប្រើជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេល៨ឆ្នាំ ។ពេជ្រ សោភា បានប្រកាសកាលពីពេលថ្មីៗនេះថានៅឆ្នាំ២០២៥ នេះនាងមិនឲ្យអ្នកណាធ្វើបាបនាងតទៅទៀតទេ ។

តើអ្នកណាទៅដែលធ្លាប់ហ៊ានធ្វើបានពេជ្រ សោភា ?

ពេជ្រ សោភា មិនប្រាប់ថាម្នាក់ណាជាអ្នកធ្វើបាបនាងទេ តែតាំងពីប្រើជីវិតជាស្រ្ដីមេម៉ាយមក បុរសស្និតស្នេហ៍នាងបំផុតគឺមានតែលោកឆឹម សក្កដា ម្នាក់ប៉ុណ្ណោះដែលពួកគេថែមទាំងបានប្រកាសថាបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ទៀតផង។តែនៅឆ្នាំ២០២៣ មង្គលការរបស់សោភា -សក្កដា ក៍បានរំសាយចោលទៅវិញ ហើយចុងក្រោយនេះពួកគេម្ដងដើរជាមួយគ្នា ជូនកាលលែងនឹកនាគ្នា ខណៈចុងក្រោយអ្នកទាំង ពីរលែងនិយាយរឿងរៀបការទៀតហើយ ។អ្វីដែលចម្លែកនៅថ្ងៃច្រៀងឆ្លងឆ្នាំសកលដែលសោភា ប៉ះគ្នាជាមួយលោកសក្កដា នោះសោភា បែជាហៅលោកសក្កដា ថាជា«ប្រពន្ធ » ហើយលោកសក្កដា ហៅសោភា ថា«ជាប្ដី» ទៅវិញដែលធ្វើឲ្យFan តាមដានរឿងស្នេហារបស់ពួកគេចង់វិលក្បុង ។គេមិនដែលឃើញលោកសក្កដា ធ្វើ បាប សោភា នោះទេ តែផ្ទុយទៅវិញគេធ្លាប់ឃើញលោកយកចិត្តទុកដាក់គូដណ្ដឹងខ្លួនទាំងយប់ទាំងថ្ងៃតែម្ដង ។លោកសក្កដា ធ្លាប់ទាំងចំហុយសំបុកត្រចៀកកាំឲ្យសោភា ញាំ ពេលនាងវិលមកពីច្រៀងសម្ដែងនៅខេត្តដល់ភ្នំពេញជិតភ្លឺនោះទៀតផងដើម្បីប៉ូវកំលាំងនាង។ប៉ុន្ដែនៅពេលដែលពួកគេសោះកក្រោះគ្នាបែជាលោកសក្កដា ព្រមានធ្វើអត្តឃាតបញ្ចប់ជីវិតជាច្រើនលើកច្រើនសារ ហើយសោភា បែជាថាអត់ដឹងរឿងអ្វីទាំងអស់។លោកសក្កដា ថាពេលនេះជីវិតលោកត្រូវលេបថ្នាំជាប្រចាំ ព្រោះកើតជំងឺវិបត្តិផ្លូវចិត្ត និងថ្មីៗនេះគេឃើញលោកស្រក សាច់ខ្លាំងហើយពេលគេសួរថាលោកកើតរោគអីមែន លោកប្រាប់ទៅFan ថាស្រកគីឡូនេះដោយសារតែលោកប្រឹងសម្រុកថតរឿងទាំងយប់ ទាំងថ្ងៃច្រើនពេក ។

ពេជ្រ សោភា ត្រូវគេសង្ស័យថានាងបានដើរចេញពីហង្សមាសកាលពីចុងឆ្នាំ២០២៤ នោះទោះជាពេលនេះសោភា មិនដែលនិយាយចំៗថានាងលែងជាតារាហង្សមាសមែន ប៉ុន្ដែនាងហាក់ទទួលស្គាល់ថារឿងនោះជាការពិតដោយថាគ្មានការផ្លាស់ប្ដូរមួយណា ដែលគ្មានការចាប់ផ្ដើមនោះទេ ។នាងថាអរគុណឆ្នាំ២០២៣-២០២៤ ប៉ុន្ដែឆ្នាំ២០២៥ អត់ឲ្យអ្នកណាមកធ្វើបាបនាងទៀតជាដាច់ខាត ។

ប្រភពបានឲ្យដឹងថាពេជ្រ សោភា ដែលមានStudio ថតសម្លេង និងមានក្រុមការងារផលិតចម្រៀងផ្ទាល់ខ្លួន ហើយរូបនាងផ្ទាល់ចេះនិពន្ធទំនុកច្រៀង និងMelody រួមទាំងធ្វើភ្លេងផងនោះនឹងចេញបទចម្រៀងដោយខ្លួន ឯងដូចគ្នាទៅនិងមាស សុខសោភា និងសុគន្ធ និសា ដែរ ហើយសោភា អាចរក្សារទីផ្សារសិល្បៈរបស់ខ្លួនបានដូចមុន ព្រោះតែនាងមានបទចម្រៀងល្បីៗផ្ទាល់ខ្លួនរាប់ពាន់បទ ហេតុនេះបើគ្រាន់តែច្រៀងបទចាស់ៗហើយកែភ្លេងថ្មី ឬបច្ចេកទេសច្រៀងនោះFan នៅតែគាំទ្រនាងជាមិនខាន ។ចំណែករឿងស្នេហាវិញសោភា នៅតែប្រ កាន់ជំហរថាយករឿងក្រុមគ្រួសារជារឿងសំខាន់ទី១ ,ការងារសំខាន់ទី២ ស្នេហាជារឿងទី៣នោះ ហាក់នៅតែមិនច្បាស់លាស់រឿងរៀបការដដែល ព្រោះពេលនេះទំនាក់ទំនងនាងនិងលោកសក្កដា លែងសូវស្អិតល្មូតគ្នាទៀតហើយ ទោះជាថ្មីៗនេះពួកគេហៅគ្នា«ប្ដី ប្រពន្ធ» ទាំងបញ្ចាសក្ដី ។

ក្រៅពីពេជ្រ សោភា តារាដែលប្រើជីវិតជាស្រី្ដមេម៉ាយច្រើនឆ្នាំមិនព្រមការប្ដីថ្មីមានដូចជាកែវ និសា ,សុខ សោ ម៉ាវត្តី និងអឿន ស្រីមុំ ជាដើម ។សម្រាប់លោកសក្កដា កំពុងតែបារម្ភខ្លាំងរឿងអាយុជ្រេហើយអត់កូន ហើយមិត្តភក្ដិដាស់តឿនលោកថាបើយកកូនគេមកចិញ្ចឹម ខ្លាចតែមិនដូចកូនសាច់ឯងបង្កើត ទើបលោកចេះតែខ្វាយខ្វល់ចិត្ត ។តារារួមអាជីពជម្រុញឲ្យសោភា និងសក្កដា ឆាប់គិតគួររឿងរៀបការសារជាថ្មីទៅ ដើម្បីបានកូនបន្ដពូជ តែពេលនោះសោភា ឆ្លើយយ៉ាងខ្លីថា«យកប្ដី នាំតែរវល់ខួរក្បាល » ៕

