Wednesday, July 9, 2025
Homeព័ត៌មានជាតិឪ​ចិញ្ចឹម​ឌឺ “ឱ្យក្ត” កូន​ប្រុស​ចាប់​អារក កាត់​លិង្គ​បោះ​ចោល

ឪ​ចិញ្ចឹម​ឌឺ “ឱ្យក្ត” កូន​ប្រុស​ចាប់​អារក កាត់​លិង្គ​បោះ​ចោល

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពចាប់អារក និងកាត់ប្រដាប់ភេទឪពុកចិញ្ចឹមរបស់ខ្លួនបោះ ចោល រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួន នៅលើទឹកដីថៃ អស់រយៈពេលជាង១ឆ្នាំមក នោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន បាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតក្នុង ភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខណៈដែលជនសង្ស័យភ្លេចខ្លួនវិលត្រឡប់ចូល មកស្រុកកំណើតវិញ។

ជនសង្ស័យជាឃាតករដៃឆៅ ដែលត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានរូបនេះ មានឈ្មោះ ត្រឹង បូរី អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយជនរង- គ្រោះជាឪពុកចិញ្ចឹម និងមានស្រុកកំណើតនៅ ខេត្តព្រះវិហារ។ ចំណែកជនរងគ្រោះដែលត្រូវ កូនប្រុសចិញ្ចឹមកាប់សម្លាប់យ៉ាងសាហាវព្រៃ- ផ្សៃនោះ មានឈ្មោះហាក់ ហ៊ន អាយុ៧៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឃាតករបានសារភាពថា រូបគេពិតជាបានអារក សម្លាប់ និងកាត់ប្រដាប់ភេទឪពុកចិញ្ចឹមបោះ ចោលប្រាកដមែន មូលហេតុក៏ព្រោះតែរូបគេ ផឹកស្រាស្រវឹងខ្លាំងពេក ម៉្យាងខឹងនឹងឪពុកចិញ្ចឹម (ជនរងគ្រោះ) ជេរប្រមាថមកលើរូបគេញឹក- ញាប់ពេកផង។

ជនសង្ស័យបន្តសារភាពថា នៅមុនពេល កើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៥ កន្លងទៅ រូបគេ និងជនរងគ្រោះជា ឪពុកចិញ្ចឹមបានអង្គុយផឹកស្រានៅលើផ្ទះជាមួយ គ្នា លុះក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនរងគ្រោះបានជេរប្រមាថមកលើរូបគេ ទើប ធ្វើឱ្យគេទ្រាំទប់កំហឹងមិនបាន ក៏ទាញកាំបិត ចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិត (ចំទ្រូងខាងឆ្វេងចំនួន២កាំបិត ពោះ១កាំបិត) រួចចាប់អារក និងថែមទាំងកាត់ប្រដាប់ភេទ ជនរងគ្រោះចោលទៀតផង។ បន្ទាប់ពីសម្លាប់ ជនរងគ្រោះហើយ រូបគេបានរត់គេចខ្លួនទាំង យប់ ដោយរត់សំដៅទៅផ្លូវជាតិលេខ៥ អង្គុយ សុំរថយន្តគេជិះបន្តដំណើរទៅធ្វើជាកម្មករកាប់ អំពៅឱ្យគេនៅព្រំដែនប្រទេសថៃ អស់រយៈ ពេល១ឆ្នាំ។ លុះស្ងប់រឿងរ៉ាវ នឹកស្មានថា រួច ខ្លួន ទើបរូបគេបានវិលត្រឡប់ចូលភូមិវិញ ក៏ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

លោកវរសេនីយ៍ទោ មាស ម៉ុល ប្រធាន ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ- ដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការ ចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាម ដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពោធិ៍សាត់ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវ- ជ្រាវអស់រយៈពេលជាយូរមកហើយ។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបាន សមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាម នីតិវិធី។

គួររំលឹកថា កាលពីវេលាយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ មានករណីឃាត- កម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅ ចំណុចភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុក បាកាន ដោយបុរសជាកូនចិត្តសាហាវឃោរឃៅ ម្នាក់ ព្រោះតែខឹងនឹងឪពុកចិញ្ចឹមដែលពូកែស្តី បន្ទោស និងឱ្យក្តជាញឹកញាប់ពេក ទ្រាំលែង បាន ក៏ចាប់អារកឪពុកចិញ្ចឹមវ័យចំណាស់ និង កាប់ចិញ្ច្រាំសុសសាច់ ព្រមទាំងកាត់ប្រដាប់ភេទ បោះចោល បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម គួរឱ្យរន្ធត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនដៃដល់និងជន- រងគ្រោះជាឪពុកនិងកូនចិញ្ចឹម រួមទាំងបុរស ចំណាស់ ជាអ្នកភូមិម្នាក់ទៀត ឈ្មោះឱម ពន អាយុ៨០ឆ្នាំ បានវាតវង់ផឹកស៊ីជាមួយគ្នាតាំង ពីម៉ោង៣រសៀល រហូតដល់ម៉ោង៤រសៀល បន្ទាប់ពីផឹកស្រវឹងជោក បុរសចំណាស់ឈ្មោះ ឱម ពន បានត្រឡប់ទៅផ្ទះរបស់ខ្លួន ហើយក៏ មិនដឹងថា ជនរងគ្រោះ និងកូនចិញ្ចឹមជាជន- ដៃដល់នោះ បានកើតមានទំនាស់អ្វីនឹងគ្នាដែរ ស្រាប់តែយប់បន្តិចក៏មានការផ្អើលឆោឡោថា ជនរងគ្រោះត្រូវកូនចិញ្ចឹមចាប់អារកសម្លាប់ និងកាត់ប្រដាប់ភេទ បោះចោលទៀត។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា ដំបូងឡើយ កាលពីរយៈពេលប្រមាណជាង២ខែ មុនពេល កើតហេតុនេះជនដៃដល់ដែលជាមនុស្សចំណាក ស្រុកចេញទៅធ្វើការនៅស្រុកថៃ បានធ្វើដំណើរ មកលេងផ្ទះសាច់ញាតិរបស់ខ្លួននៅភូមិកើតហេតុ ខាងលើ ហើយក៏បានជួបជាមួយជនរងគ្រោះ។ ពេលនោះដោយឃើញជនដៃដល់គ្មានប្រពន្ធ កូន គួរឱ្យអាណិត ទើបជនរងគ្រោះបានទទួល ជនដៃដល់ជាកូនចិញ្ចឹម និងឱ្យមករស់នៅក្រោម ដំបូលតែមួយ គ្រាន់បានជួយមើលថែគាត់ផង ព្រោះជនរងគ្រោះមានវ័យចំណាស់ និងជាបុរស ពោះម៉ាយផង។

ប្រភពដដែលបន្តថា កន្លងមក ជនរងគ្រោះ និងជនដៃដល់តែងឈ្លោះប្រកែកគ្នាជាញឹកញាប់ ណាស់ ហើយនៅពេលដែលជនរងគ្រោះខឹង ជនដៃដល់ម្តងៗ តែងប្រើពាក្យស្តីថា និងឱ្យក្ត កូនចិញ្ចឹមជារឿយៗ។ ចំណែកមូលហេតុដែល នាំឱ្យមានជម្លោះកន្លងមកនេះ គឺជនរងគ្រោះ ចង់បណ្តេញកូនចិញ្ចឹមរូបនេះ ចេញពីផ្ទះរបស់ គាត់ ព្រោះតែមើលទៅកូនចិញ្ចឹមនេះប្រៀប បាននឹងមនុស្សញៀនថ្នាំ។ លុះមកដល់ថ្ងៃកើត- ហេតុ ជនដៃដល់បានផឹកស្រវឹង រួចក៏សម្លាប់ឪពុក- ចិញ្ចឹមរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃបំផុត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះត្រូវជនដៃដល់ប្រើកាំបិតអារផ្តាច់ បំពង់ខ្យល់ និងកាប់លើដើមទ្រូង បណ្តាលឱ្យ រយះចំនួន២កន្លែង មិនតែប៉ុណ្ណោះ ថែមទាំង មានស្លាកស្នាមចាក់ធ្លាយពោះចេញពោះវៀន មកក្រៅទៀតផង ហើយអ្វីដែលគួរឱ្យរន្ធត់ បំផុតនោះ ជនដៃដល់បានកាត់ប្រដាប់ភេទរបស់ ជនរងគ្រោះជាឪពុកចិញ្ចឹមបោះចោលថែមទៀត។

សមត្ថកិច្ច បន្តថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកំប៉ុងស្រាបៀរចំនួន ១២កំប៉ុង ដែលជនរងគ្រោះនិងជនដៃដល់ រួម ជាមួយអ្នកជិតខាងបានផឹកជាមួយគ្នា និងមាន កំប៉ុងស្រាបៀរ៣កំប៉ុងទៀតនៅមិនទាន់គាស់ នៅឡើយ។ តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីនេះអាចកើតឡើងនៅអំឡុងម៉ោងប្រមាណ ៦ល្ងាច ព្រោះតាមអ្នកជិតខាងបានប្រទះឃើញ ជនដៃដល់រៀបចំវេចបង្វេចចុះចេញពីផ្ទះ នៅ វេលាម៉ោង៧យប់។ ចំពោះមូលហេតុ ដែលនាំ ឱ្យមានករណីឃាតកម្មយ៉ាងសាហាវឃោរឃៅ នេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនដៃដល់ជា មនុស្សញៀនថ្នាំ គ្រាដែលចេញទៅធ្វើកម្មករ ចំណាកស្រុកនៅប្រទេសថៃ។ មិនតែប៉ុណ្ណោះ ជនដៃដល់បានផឹកស្រា រហូតធ្វើឱ្យខូចសរសៃ- ប្រសាទ ទើបបានជាដាច់ចិត្តលើកដៃកាប់សម្លាប់ ឪពុកចិញ្ចឹមរបស់ខ្លួន ដោយគ្មានញញើតដៃ បែបនេះ៕

RELATED ARTICLES