ភ្នំពេញ៖ទេព បូព្រឹក្ស និងប្ដីនាងលោកងួន ចាន់ដេវីត បានប្រកាសថាពួកគេនឹងដឹកដៃគ្នារៀបការនៅថ្ងៃទី៧ ខែ៦ ឆ្នាំ២០២៥ ខាងមុខនេះហើយ ។ពិធីចងចាំ ឬកត់ទុក(save The date )របស់បូព្រឹក្ស-ដេវីត នោះបានរៀបចំកាលពីថ្ងៃទី១៣ ខែ១ ដោយមានអ្នករួមអាជីពស្និតស្នាលរបស់ពួកគេចូលរួមសាទរ និងជាសាក្សីផងដែរ ។

ទេពបូព្រឹក្ស ថ្លែងថានាងធ្វើកម្មវិធីSave The Day ទុកជាអនុស្សាវរីយ៍ ហើយធ្វើតែម្ដង មិនមានលើកទី២ទេ ។នាងវាចាថា«ការឲ្យទាន់ប្ដីសុំ ចាំអាពាក្យនេះយូហើយចាស គ្មានញឹកញក់អីទេ ក៍គ្មានឡើយពាក្យថាទេ ដែរ» ។

ចំណែកលោកងួន ចាន់ដេវីត វិញប្រកាសថាលោកនិងគូស្នេហ៍បានចុះអេតាស៊ីវិលជាមួយគ្នាហើយ និងមានកូនទៀតផង ។ប៉ុន្ដែពេលនេះលោកត្រូវចូលរោងជ័យ ដើម្បីបំពេញមុខមាត់ថែមទៀត ដល់ម្ចាស់ស្នេហា ជាការផ្ដល់ក្ដីសុខពេញលេញជូនបូព្រឹក្ស ដែលជាទំនួលខុសត្រូវរបស់លោក។ដេវីត ថា«ថ្ងៃជ័យ ថ្ងៃមង្គលរបស់យើង ខ្ញុំបានកំណត់យកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ រយៈពេលកន្លងមកយើងបានកាន់ដៃគ្នា ក៍សាងគ្រួសារមួយពេញទៅដោយ គុណភាពរក្សាចំណងស្នេហ៍ ដោយមានភាពជឿជាក់រវាងគ្នា នឹងគ្នា តស៊ូឆ្លងកាត់ភ្លៀងរហូតអាចកាន់ដៃគ្នាមកដល់ចំណុចនេះ។សូមជូនដំណឹងអាពាហ៍ ពិពាហ៍ ដ៍រីករាយនេះទៅកាន់បងប្អូនទាំងអស់គ្នាដោយក្ដីស្រលាញ់» ។

ទេព បូព្រឹក្ស ធ្លាប់រំអុកសុំដេវីត រៀបការដល់ទៅ២ដង កាលពីដើមខែ១១ ខែ១១ ឆ្នាំ២០២៤ ដែលពេលនោះដេវីត បានដាក់ល័ក្ខខណ្ឌទៅប្រពន្ធថាលោកចង់ឲ្យនាងពពោះកូនស្រីឲ្យលោក១ទៀតសិន ។ប៉ុន្ដែដោយសារតែចង់បំពេញមុខឲ្យប្រពន្ធទើបលោកដេវីត ប្ដូរចិត្តងាកមកសុំស្រីនិច្ច រៀបការវិញម្ដងហើយមុនឆ្លងឆ្នាំសកលពួកគេបានដឹកដៃគ្នាទៅថតPre-Wedding នៅអង្គវត្ត ដែលនោះជាការថតលើកទី២ បន្ទាប់ពីបានទៅថតឈុតកូនកំលោះក្រមុំនេះម្ដងរួចមកហើយនៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ហើយរំលងបានជិត៥ឆ្នាំទើបអ្នកទាំងពីរហ៊ានកំណត់ថ្ងៃមង្គលការជាក់លាក់។

ប្រាកដណាស់ដោយសារតែទេព បូព្រឹក្ស -ងួន ចាន់ដេវីត ស្ថិតក្នុងចំណោមតារាល្បីៗនាពេលបច្ចុប្បន្នហេតុនេះគេអាចសន្និដ្ឋានបានថាមង្គលការរបស់ពួកគេនៅសល់ពេលជិត៥ខែទៀតនោះភ្ញៀវដែលចូលរួមភាគច្រើនគឺជាសិល្បករ និងម្ចាស់ក្រុមហ៊ុនស្រាបៀរទាំងឡាយដែលជួលអ្នកទាំងពីរជាBA នោះ។តែយ៉ាងណាស្រីនិច្ច នឹងប្ដីមិនទាន់ប្រកាសពីទីតាំងដែលពួកគេធ្វើពិធីជប់លៀងមង្គលការនោះឡើយ ។

គួររំលឹកថាទេព បូព្រឹក្ស បានភ្ជាប់ស្នេហាជាមួយលោកងួន ចាន់ដេវីត គ្រប់ខួបស្នេហ៍១០ឆ្នាំគត់នៅឆ្នាំ២០២៥ នេះទើបរៀបការ បន្ទាប់ពីមានកូនប្រុស១ឈ្មោះទេព បញ្ចាវរាប ហៅAlbert មានអាយុជាង១ឆ្នាំកន្លះ។តែគេនៅមិនទាន់ដឹងថាដេវីត បានឲ្យថ្លៃទឹកដោះស្រីនិច្ច នូវទឹកលុយប៉ុន្មានទេ ប៉ុន្ដែចាប់ដៃគ្នា១ទសវត្សន៍នេះអ្នកទាំងពីរសល់ទ្រព្យគួរឲ្យកត់សម្គាល់ក្នុងនោះមានដូចជាទិញបានផ្ទះវីឡារ និងរថយន្ដLamborghini ជាដើម ៕



