ភ្នំពេញ៖ក្នុងវ័យ៣៤ឆ្នាំ តារាសម្ដែងមាន សូនីតា បានប្រកាសថារឿងយកគូស្រករ (យកប្ដី) មិនអាចចេះតែបិទភ្នែក ចាប់យកគួរបានទេ គឺត្រូវតែពិន្យត្យឲ្យបានច្បាស់លាស់ជាមុនសិនថា អ្នកណាល្អ ឬមិនល្អ ស្រលាញ់យើងពិតប្រាកដអត់ ?អ្នកណាពិសេសជាមួយយើងឬទេ ?

មាន សូនីតា ថែមទាំងបញ្ជាក់ថាការប្រើជីវិតនៅលីវរបស់នាងរហូតមកដល់ពេលនេះមិនមែននាងគ្មានអ្នក យកទេ តែគឺមកពីនាងមិនយកគេ …។សូនីតា មិនប្រាប់ថាតើបុរសណាទៅដែលនាងមិនទទួលយកធ្វើប្ដីនោះទេ ប៉ុន្ដែក្នុងជំនួបកន្លងមកនាងធ្លាប់បង្ហើបថាមានសង្សារហើយ តែមិនអាចកំណត់ថ្ងៃរៀបការបាន ដោយសារ តែស្ថិតក្នុងតំណាក់កាលនៅមើលចិត្តថ្លើមគ្នានៅឡើយ ។តារាសម្លេងស្រាលរូបនេះក៍មិនបញ្ជាក់ទេថាតើនាងត្រូវការពិនិត្យមើលគូស្នេហ៍ឲ្យបានច្បាស់លាស់នោះស៊ីពេលប៉ុន្មានឆ្នាំទៀតទើបដល់វេលារៀបការជាមួយគ្នាដែរ និងថែមទាំងមិនហ៊ានលាតត្រដាងថាបុរសនោះជាអ្នកណាទៀតផង ។

សូមបញ្ជាក់ថាមាន សូនីតា រយាលៗពីអាជីពសម្ដែងជាច្រើនឆ្នាំមកហើយ ពោលគឺក្នុង១ឆ្នាំនាងថតភាពយន្ដ តែមួយរឿងប៉ុណ្ណោះ ដោយថាយកពេលទំនេរពីនោះទៅរកស៊ី ។ប៉ុន្ដែថ្មីៗនេះសូនីតា បានប្រាប់អ្នកកាសែតថាការបើកហាងក្រមារ «ផ្ទះស្រលាញ់ » របស់នាងដែលតំណើរការ៩ឆ្នាំមកហើយប្រើដើមទុនអស់១០ម៉ឺនដុល្លារ កាលពីឆ្នាំ២០១៦ នោះរហូតមកដល់ពេលនេះអត់ទាន់បានចំណេញ១កាក់ ១សេន នោះទេ ព្រោះត្រូវការចំណាយប្រាក់ខែដល់បុគ្គលិកជាប្រចាំ បើមិនឲ្យលុយប្រាក់ខែជាងកាត់ដេរក៍ពួកគេមិននៅជាមួយនាងដែរ។ តែនាងមិនចុះចាញ់ចំពោះអាជីវកម្មនោះទេ ដោយសារតែស្រលាញ់ និងធ្វើដោយបេះដូង ។

ក្រៅពីមាន សូនីតា តារាដែលសាងស្នេហាដោយមិនបើកចំហរជាច្រើនឆ្នាំ តែអត់ព្រមបង្ហាញមុខម្ចាស់ស្នេហ៍នោះមានដូចជាសុខ ពិសី ,សុខ សោម៉ាវត្តី និងសុខ ស្រីនាង ជាដើម ។សម្រាប់សូនីតា វិញទោះជានាងមិនប្រាប់ថាអនាគតស្វាមីនាងជាប្រុសរូបណាក៍ដោយ តែជាង១០ឆ្នាំមកនេះស្រីស្រស់ធ្លាប់ជំពប់រឿងមានមន្រ្ដីគយវ័យចំណាស់តាមស្នេហា តែនាងបែជាមិនធ្លាប់ចេញមុខបកស្រាយរឿងដ៍រសើបនោះម្ដងណាឡើយ ទើបឲ្យអ្នកខ្លះសង្ស័យថានាងស្រលាញ់ស្រី(lesbian )នៅតែមិនស្ងាត់ ។ដោយឡែកការធ្វើជំនួញ៣ក្នុងពេលតែមួយរបស់ សូនីតា គឺបើកហាងក្រម៉ា ,កាត់ដេរ និងកាហ្វេ ចំណាយដើមទុនរាប់សែនដុល្លារគេនៅតែ សង្ស័យថានាងមានគូស្នេហ៍នៅក្រោយខ្នង ព្រោះបើផ្អែកលើប្រាក់ចំណូលពីសិល្បៈរបស់នាង ដែល១ឆ្នាំថតតែ១រឿងនោះពិ បាកសន្សំលុយទិញផ្ទះវីឡារ បើកអាជីវកម្មធំៗ និងលេងម៉ូដរថ យន្ដដូចពេលនេះណាស់ ។អ្វីដែលតារាផ្សេងៗទៀតមិនអាចធ្វើបានដូចសូនីតា នោះគឺនាង បានដើរចាយលុយសឹងគ្រប់ប្រទេសហើយបើកឆាកនៅឆ្នាំ២០២៥ នេះសូនីតា បានជ្រើស យកការដើរកម្សាន្ដនៅប្រទេសអង់គ្លេស (UK) តែមិនបង្ហាញថានាងរួមដំណើរជាមួយគូសង្សារ ឬអ្នកណាឡើយ ៕



