Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកទីផ្សារ រថយន្ត​វៀតណាម​ មាន​កំណើនស្ទុះ លឿនបំផុតទី២លើពិភពលោក

ទីផ្សារ រថយន្ត​វៀតណាម​ មាន​កំណើនស្ទុះ លឿនបំផុតទី២លើពិភពលោក

ជំនួញរថយន្ត​៖ វៀតណាម​គឺ​ជាទីផ្សារ​រថយន្ត​ដែលមាន​កំណើន​ស្ទុះលឿនជាងគេ​បំផុត​ទី២​លើពិភពលោក​ក្នុង​ឆ្នាំ​២០១៦ ស្របពេល​ដែលការនាំចូល​បានផ្តល់​គុណ​​ប្រយោជន៍​ដល់បណ្តា​អ្នក​ទិញក្នុង​ស្រុក។

ក្រុមហ៊ុន​វិភាគ​ទីផ្សារ​មូលដ្ឋានអង់គ្លេស JATO បាន​ឲ្យ​ដឹងនៅក្នុង​របាយការណ៍​ចុងក្រោយរបស់​ខ្លួន​ថា​ទីផ្សារ​វៀតណាម​មានកំណើន ​២៧,១% ក្នុង​ឆ្នាំ​២០១៦​ប្រែ​ក្លាយជា​ទីផ្សារមួយ​​ដែលមាន​កំណើន​លឿនជាងគេ​បំផុត​លើ​ពិភពលោក​ ដែល​ស្ថិត​នៅ​ក្រោម​តែ​សិង្ហបុរីប៉ុណ្ណោះ ។

នៅគ្រានោះដែរ​មាន​រថយន្តសរុបទាំងអស់​​ចំនួន​៨៤,២៤លាន​គ្រឿង​ដែល​លក់​ដាច់​នៅលើពិភពលោក​ដែលរាប់បញ្ចូល​ក្នុង​ប្រទេស​វៀតណា​ម​លក់ដាច់បាន​២២៨.៤៧៨គ្រឿង​ ។ វៀតណាម​ជាប់ចំណាត់ថ្នាក់​ទី​៣៤​ក្នុង​ផ្នែកលក់​ ។ តែយ៉ាង​ណា​អត្រាកំណើន​មាន​២៧,១%​ដែល​ជាប់​លំដាប់លេខរៀងទី​២​ផ្នែក​កំណើន​ឬស្ទុះ​ទីផ្សារ។

​អ្នកវិភាគ​មួយនេះបាន​អធិប្បាយ​ថា​វៀតណាម​មាន​លក្ខណៈ​អំណោយ​ផល​ដល់ការ​នាំចូល​ខណៈ​ការ​ផ្គត់ផ្គង់​បាននិងកំពុង​កើនឡើង ។ បច្ចុប្បន្ន​វិនិយោគិន​អាច​សម្លឹង​ឃើញពី​កាលានុវត្ត​ភាព​នៃការធ្វើពាណិជ្ជកម្ម​​ក្នុង​ទីផ្សាររថយន្ត​វៀតណាម​​ដែល​មាន​អត្រាប្រជាជន​ខ្ពស់​និង​មាន​ភាពប្រសើរឡើង​​ទាំងឱកាស​ប្រកប​ជំនួញសម្រាប់ពាណិជ្ជករ​រថយន្ត​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES