Thursday, April 18, 2024
Homeព័ត៌មានជាតិកំលោះ​​នឹក​ចង់​គម​ត្នោត​ បញ្ជា​​​គ្រឿង​ចក្រ​​ទៅ​​កាយ​ កៀប​​ក្បាល​ស្លាប់​​

កំលោះ​​នឹក​ចង់​គម​ត្នោត​ បញ្ជា​​​គ្រឿង​ចក្រ​​ទៅ​​កាយ​ កៀប​​ក្បាល​ស្លាប់​​

ភ្នំពេញ៖ បុរសម្នាក់កំពុងបញ្ជាគ្រឿងចក្រកាយដី ស្រាប់តែនឹកឃើញឃ្លានចង់ហូបគមត្នោត ក៏បញ្ជាគ្រឿងចក្រទៅកាយគមត្នោត ដើម្បីយកមកហូបដោយមានការធ្វេសប្រហែសបន្តិច ក៍ត្រូវបូមប្រម៉ោយ AX រ៉េមកគៀបផ្ទប់ជាប់និងតួរកាប៊ីន បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអណោចអធ័មតែម្ដង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកណ្ដាល វាលស្រែក្បែរទួលលោកតាគោល ស្ថិតក្នុងភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ  ។

តាមសមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបញ្ជាគ្រឿងចក្រកាយដី ក៍ស្រាប់តែបញ្ជាAXទៅកាយគមត្នោត ដើម្បីយកគមត្នោតមកហូប ខណៈពេលកាយបានមកហើយក៍បញ្ជាប្រម៉ោយAX ឲ្យក្ដោបចូលក្បែរខ្លួន ដែលកំពុងបញ្ជាគ្រឿងចក្រ នៅក្នុងកាប៊ីន ដើម្បីយកគមត្នោតមកហូបប៉ុន្តែជាអកុសល ពេលអើតក្បាលចេញមកក្រៅ លូកដៃមកយកដោយមានការធ្វេសប្រហែស ក៍បានទាក់និងប្រដាប់បញ្ជាAX ស្រាប់តែរ៉េប្រម៉ោយAX មកភ្លាមគៀបជាប់ផ្ទប់និងបូមប្រម៉ោយជាមួយ និងតួរកាប៊ីនAX បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអណោចអធ័មតែម្តង ៕

កែម ឈីម

RELATED ARTICLES