Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកសិង្ហបុរី​សិក្សា ពីការដំឡើង​ ពន្ធ​ជួយជំរុញ ចំណូល​និង​ទីផ្សារអចលនទ្រព្យ​

សិង្ហបុរី​សិក្សា ពីការដំឡើង​ ពន្ធ​ជួយជំរុញ ចំណូល​និង​ទីផ្សារអចលនទ្រព្យ​

អចលនទ្រព្យ​៖ រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជាតិ​លោក Lawrence Wong បានថ្លែងថា​ខ្សែ​ញា​ក់​​សម្រាប់កាច់ចង្កូត​វិស័យអចលនទ្រព្យ​ផ្នែកលំនៅឋាន​របស់​ប្រទេស​សិង្ហបុរី​ត្រូវ​បានគេរំពឹង​ថា​នឹង​ស្ថិតនៅ​ក្នុង​ពេល​មួយខណៈ​ដែល​សេដ្ឋកិច្ច​របស់ខ្លួន​រក្សា​ស្ថិរភាព​ហើយ​តម្រូវការ​នៅតែ​មាន​ភាព​ធន់នឹងការប៉ះទង្គិចដដែល​។

លោក Wong បានលើកឡើងថា​រដ្ឋាភិបាល​កំពុង​សិក្សាពី​វិធានការណ៍នានា​ដើម្បី​ជំរុញ​លើកស្ទួយចំណូល​ក្នុងនោះ​រាប់បញ្ចូល​ការ​ដំឡើង​ពន្ធ​ខ្ពស់ជាងមុន ដើម្បី​ជួយ​បន្ធូរ​សម្ពាធ​លើ​ថវិកា​ស្របពេល​ដែល​ការចំណាយ​កើនឡើង​។

លោក Wong ដែលជា​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុផងដែរនោះ​​ថ្លែងនៅក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពីថ្ងៃ​អង្គារ​ជាមួយ​​ទូរទស្សន៍ Bloomberg ថា​ការចំណាយ​រយៈ​ពេល​មធ្យម​នឹង​បន្ត​កើនឡើង​ ​ចំពោះ​ហេតុផល​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​ការ​ថែទាំសុខភាព ។

ហេតុដូច្នេះហើយ​យើង​កំពុង​សិក្សា​ពី​ចំណូល​ ។ ចំណូលនោះមាន​ន័យ​ថា​ការ​ទទួលបានពីពន្ធតែម្តង ។

ដោយឡែក​ចំពោះ​​ផ្នែក​អចនលទ្រព្យ​លោកបានកត់សម្គាល់ថា​ការដាក់ចេញនូវ​វិធានការណ៍​នានា​បាន​ជួយ​​សម្រេចកំណើន​កម្រិត​ទាប​មក​ខ្ពស់​ថេរ​ក្នុងទីផ្សារ​អចលនទ្រព្យ​ ហើយ​តម្រូវការ​នៅតែ​មាន​ឆាប់​ប្រសើរឡើង​វិញ​ដដែល​។

ទោះជាយ៉ាងណា​តម្លៃ​ផ្ទះ​ឯកជន​នៅ​សិង្ហបុរី​បានធ្លាក់ថ្លៃ​៣%​ក្នុង​ឆ្នាំ​២០១៦ ដែល​ជា​ការ​ធ្លាក់ចុះ​ប្រចាំ​ឆ្នាំ​៣ឆ្នាំជាប់គ្នា​ ស្របពេល​ដែល​រដ្ឋាភិបាល​ប្រកាន់ខ្ជាប់នូវ​វិធានការណ៍​របស់ខ្លួន។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES