Wednesday, January 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានក្រឡុកស៊ីម៉ងត៍ជា.../ប់ហ្វ្រាំង ឆេះផ្អើ---/លទាំងយប់

ឡានក្រឡុកស៊ីម៉ងត៍ជា…/ប់ហ្វ្រាំង ឆេះផ្អើ—/លទាំងយប់

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ ១គ្រឿង ខណៈបើកបរសុខៗ កើតមានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាត និងធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមបាញ់ទឹកពន្លត់អស់ ១រថយន្ត ដោយមិនបង្កគ្រោះ ថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដែលរងការឆាបឆេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3989 ជាប្រភេទរថយន្តក្រឡុកស៊ីម៉ងត៍ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ប្រភពដដែល បន្តថា មូលហេតុដែលនាំឱ្យកើតមានការឆាបឆេះនេះ គឺបណ្តាលមកពីរថយន្តក្រឡុកស៊ីម៉ងត៍ខាងលើ ជាប់ហ្វ្រាំងដៃ ហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាអគ្គិភ័យ ឆាបឆេះ បណ្តាលឱ្យខូចខាតកង់រថយន្តផ្នែកខាងស្តាំ តែមិនមានអ្នករបួស ឬប៉ះពាល់ដល់អ្នកដទៃនោះទេ។

ជុំវិញករណីខាងលើនេះ ក្រុមពន្លត់អគ្គិភ័យ បានជួយបាញ់ទឹកឱ្យរលត់ទៅវិញ នៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង ៤ម៉ែត្រគូប៕

RELATED ARTICLES