Wednesday, January 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ជំរិតនៅថៃ ដឹកមកបង្ខាំ---/ងនៅកម្ពុជា សមត្ថកិច្ចសង្គ្រោះទាន់ពេល

ចា…/ប់ជំរិតនៅថៃ ដឹកមកបង្ខាំ—/ងនៅកម្ពុជា សមត្ថកិច្ចសង្គ្រោះទាន់ពេល

ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ដែលមានសញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកម្ពុជា ស្រាវ ជ្រាវជួយសង្គ្រោះបានដោយជោគជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួង មហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានជួយ អន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។

ករណីនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវ ស្វែងរកភ្លាមៗ រហូតរកឃើញជនរងគ្រោះ និងសង្គ្រោះឱ្យរួចផុតពីក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ជនរងគ្រោះ បានចាញ់បោកក្រុមឧក្រិដ្ឋជន ជនជាតិចិនតៃវ៉ាន់ នៅប្រទេសថៃ លួងលោម បោកបញ្ឆោតឱ្យធ្វើដំណើរចេញពីខេត្តសៀងហៃ ប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធហាងនំ មួយកន្លែង នៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិដ្ឋជន ដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជា បង្ខាំងទុក ធ្វើទារុណកម្ម និងជំរិតទារប្រាក់។

ក្រោយអន្តរាគមន៍សង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព ក្រុមប្រតិបត្តិការនៃគណៈបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលទទួលខុសត្រូវលើការគ្រប់គ្រងជនរងគ្រោះ មិនឱ្យរត់គេច និងធ្វើទារុណកម្ម ដើម្បីឱ្យបណ្តាញឧក្រិដ្ឋជននៅប្រទេសថៃ ធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារ ទារប្រាក់ដោះដូរនឹងសុវត្ថិភាពរបស់ជនរងគ្រោះ។

ពេលនេះជនរងគ្រោះកំពុងស្ថិតក្រោមការគ្រប់គ្រង តាមដានសុខភាព ពីសមត្ថកិច្ចនគរបាលជាតិកម្ពុជា និងត្រៀមរៀបចំបែបបទប្រគល់ជូនតំណាងស្ថានទូតអាមេរិក ដើម្បីគ្រប់គ្រងបន្ត ដើម្បីរៀបចំបែបបទចាកចេញពីកម្ពុជា។ ចំពោះក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ និងមេខ្លោង ដែលមានអង្គការចាត់តាំងនៅប្រទេសថៃ សមត្ថ កិច្ចជំនាញនៃក្រុមប្រតិបត្តិការ កំពុងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណយ៉ាងហ្មត់ចត់ និងអាចឈានទៅសហការជាមួយសមត្ថកិច្ចថៃ ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុង៕

RELATED ARTICLES