ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានឆ្មក់បង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសង (ភ្នាល់បាល់អនឡាញ) មួយកន្លែង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រី ចំនួន៣៣នាក់ និងម៉ូតូ ជាច្រើនគ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចទីតាំងផ្ទះ មួយកន្លែង តាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ដែលលួចលាក់បង្កប់ល្បែងស៊ីសង (ភ្នាល់បាល់អនឡាញ) និងសម្បូរទៅដោយក្រុមញៀនល្បែង ចេញចូលទៅលេងនៅទីតាំងនោះជាប្រចាំ។
ប្រភពដដែល បន្តថា ជាក់ស្តែងជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សស្រី០៣ នាក់ (បុគ្គលិក) និងមនុស្សប្រុស ចំនួន៣០នាក់ (ជាអ្នកលេងល្បែងស៊ីសង) ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន សម្រាប់ដំ ណើរការល្បែងស៊ីសង។
ក្រោយឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន៣៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕