Monday, January 27, 2025
Homeព័ត៌មានសិល្បៈលោកគួច ខេវិនៈបួងសួងអ្នកស្លាប់មុខផ្ទះឧកញ៉ារឿង»អាំងប៉ាវ»ឲ្យកើតជាតិណាៗ មានបាន កុំជួបនឹងភាពអត់ឃ្លានទៀត !

លោកគួច ខេវិនៈបួងសួងអ្នកស្លាប់មុខផ្ទះឧកញ៉ារឿង»អាំងប៉ាវ»ឲ្យកើតជាតិណាៗ មានបាន កុំជួបនឹងភាពអត់ឃ្លានទៀត !

ភ្នំពេញៈលោកគួច ខេវិន បានបង្ហាញការចាប់អារម្មណ៍ចំពោះបុណ្យប្រពៃណីខ្មែរចូលឆ្នាំចិន​​និងនិយាយពីប្រពៃណីឲ្យ«អាំងប៉ាវ » ពេលចូលឆ្នាំចិន ដោយលោកអះអាងថាក្នុងនាមជាលោកជាកូនខ្មែរឆ្អិនម្នាក់​ និងមានឪពុកជាជនជាតិចិនម្នាក់ ហេតុនេះលោកបានដឹងច្បាស់ពីអត្ថន័យនៃការឲ្យ«អាំងប៉ាវ »ថាមិនមែនជាការតប ឆ្លើយទៅនិងការសុំ ឬត្រូវតែសុំនោះទេ ។

 លោកគួច ខេវិន  ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានមានថ្លែងសារថា«សល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននឹងចូលមកដល់លោកឪពុករបស់ខ្ញុំជាជនជាតិចិនមករស់នៅស្រុកខ្មែរ ខ្ញុំកើតនឹងរស់នៅស្រុកខ្មែរមានន័យថាឪពុកជាចិនឆ្អិន កូនជាខ្មែរឆ្អិន មិនមែនចិនឆៅខ្មែរឆៅនោះឡើយ ហើយថ្ងៃនេះ ខ្ញុំចង់និយាយពីប្រពៃណីឲ្យ«អាំងប៉ាវ»ពេលចូលឆ្នាំចិន….បើតាមការចេះចាំ តពីកុងម៉ា ក្រោយពីអុជទៀនធូបដឹងគុណមេឃដីនិងទេវតារយៈពេលបីថ្ងៃ កូនចៅទាំងឡាយក្នុងគ្រួសារនិមួយៗត្រូវនាំគ្នាចូលទៅសំពះក្រាបបង្គំកុងម៉ាចាស់ទុំដើម្បីសម្តែងភាពកត្តញ្ញូកត្តវេទី ជូនពរ និងរៀបរាប់ សុខទុក្ខការ ងាររកស៊ីជម្រាបដល់អ្នក មានគុណ ដើម្បីសុំពាក្យប្រៀនប្រដៅ និងពរជ័យឆ្នាំថ្មីពីលោកអ្នកមានគុណ ។ ជាកិច្ចតបឆ្លើយលោកអ្នកមានគុណរមែងតែងតែឲ្យមកវិញនូវអាំងប៉ាវព៌ណក្រហមមានប្រាក់កាសតាមតិចតាមច្រើននៅក្នុងនោះជានិម្មិតរូបនៃការប្រសិទ្ធិពរជ័យ សិរីវិបុលសុខដល់កូន ដល់ចៅតទៅឆ្នាំថ្មី ជាមួយនឹងពាក្យទូន្មានប្រៀនប្រ ដៅផ្សេងៗ ដូច្នេះការឲ្យ«អាំងប៉ាវ »មិនមែនជាការតបឆ្លើយទៅនឹងការសុំ ឬត្រូវតែសុំនោះទេ។ តែចំពោះចិនឆៅវិញ មិនដឹងថាប្រពៃណីនេះវាយ៉ាងណា…? ។ និយាយពីអាំងប៉ាវ ក៏សុំបួងសួងដល់គុណបុណ្យមេឃដីនិងទេវតាឆ្នាំថ្មីជួយដឹកនាំដួងព្រលឹងអ្នកដែលបានស្លាប់ដោយសារប្រជ្រៀតគ្នាថប់ដង្ហើមរង់ចាំទទួលអាំងប៉ាវមុខផ្ទះឧកញ៉ា ឲ្យបានដល់ទីឋានបុរមសុខដោយក្តីមេត្តា កើតជាតិណាៗឲ្យមានបាន កុំជួបនឹងភាពអត់ឃ្លានឡើយ»។

 ការលើកឡើងរបស់លោកគួច ខេវិន នេះដែរគឺចំពេលដែលកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍ដ៍រន្ធត់មួយកើតឡើងដោយមានអ្នកស្លាប់ដល់ទៅ៤នាក់ និងរងរបួស៥នាក់ ដោយសារតែពលរដ្ឋប្រ ជ្រៀត គ្នាទៅយកអាំងប៉ាវ នៅមុខភូមិគ្រិះអ្នកឧកញ៉ាសុខ គង់ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។អ្នកវិភាគបញ្ហាសង្គមលោកគិន ភា ប្រធានវិទ្យាស្ថានអន្ដរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់អ្នកកាសែតថាទិដ្ឋភាពមនុស្សជាច្រើនទៅយកអាំងប៉ាវបែបនេះបង្ហាញពីភាពក្រីក្រ និងគម្លាត​រវាង​អ្នកមាននិងអ្នកក្រកាន់តែឆ្ងាយ ញាំញីទៅលើពលរដ្ឋដែលគាត់សុខចិត្តកាត់កេរ្ដិ៍ កាត់ខ្មាសទៅទទួលអំណោយទានដែលគេចែកឲ្យទាំងគ្មានសណ្ឋាប់ធ្លាប់ និងឆ្លុះបះញ្ចាំងឲ្យឃើញថាពរដ្ឋខ្វះការពិចារណា គិតគួរ លោកលន់ ខ្ជិលច្រអូស ឲ្យតែឃើញគេចែកទានស្រួលៗក៍នាំគ្នាទៅយក​ ។ចំពោះលោកគួច ខេវិន សង្កត់ថាលោកមានតែបួងសួងបន់ស្រន់សូមឲ្យអ្នកបាតបង់ជីវិតក្នុងហេតុការណ៍នោះទៅកើតជាតិថ្មី កុំឲ្យជួបនឹងភាពអត់ឃ្លានទៀត ៕

RELATED ARTICLES