Monday, January 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះស្ត្រីក្លែងឯកសារ ឆ---/បោក

វ៉ៃ…/ខ្នោះស្ត្រីក្លែងឯកសារ ឆ—/បោក

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណី “ឆបោកនិងប្រើប្រាស់ឯកសារសាធារណៈក្លែក្លាយ”។

ការចុះឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ស្ត្រីដែលត្រូវបានឃាត់ខ្លួន មានឈ្មោះចាន់ ផល្លីន អាយុ៣៩ឆ្នាំ មុខរបរប្រធានសាខាចលនាយុវជនកម្ពុជាក្រុម ១៥៧ ស្នាក់នៅភូមិរំចេក ២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំង ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កាលពីល្ងាចថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៥ បានចុះសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កម្លាំងសរុបចំនួន៨នាក់ បានចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះចាន់ ផល្លីន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៣/០២១ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ ចេញដោយលោកគឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង។

ប្រភពដដែល បន្តថា ជនសង្ស័យត្រូវបានចោទប្រកាន់លើករណី “ឆបោកនិងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ” ប្រពឹត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំពោះសម្ភារៈវត្ថុតាងដែលបានដកហូត រួមមាន ទូរស័ព្ទដៃ ចំនួន៣គ្រឿង (១-ម៉ាក iPhone 16 Pro Max ២-ម៉ាក Samsung ពណ៌ខ្មៅលាយទឹកប្រាក់ ៣-ម៉ាក Vivo ពណ៌ខ្មៅ)។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES