Thursday, January 30, 2025
Homeតារាខ្មែរលោកគួច ខេវិនៈគាំទ្រលោកជំទាវហ៊ុន ស៊ីណាត ប្រឆាំងអ្នកយកកិត្តិនាមព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេ​សីព្រះនាងជ័យទេវី ជាន់ឈ្លី

លោកគួច ខេវិនៈគាំទ្រលោកជំទាវហ៊ុន ស៊ីណាត ប្រឆាំងអ្នកយកកិត្តិនាមព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេ​សីព្រះនាងជ័យទេវី ជាន់ឈ្លី

ភ្នំពេញ៖លោកគួច ខេវិន បានប្រតិកម្មធ្ងន់ៗទៅលើអ្នកដែលហ៊ានជាន់ឈ្លីព្រះកិត្តិស័ព្ទព្រះកិតក្តិនាម មហាបុព្វបុរស ព្រះមហាក្សត្រជ័យរវ្ម័នទី៧ និងខ្លះតាំងខ្លួនជាព្រះមហេសី ព្រះរាជនីជ័យទេវី ទៀតផង ដើម្បីលក់ផលិតផលឲ្យដាច់ ដែលទង្វើនេះលោកថាជាការប្រមាថដល់ព្រះមហាវីរៈបុរសជាតិខ្មែរ ប្រជាជាតិខ្មែរ បំផ្លាញជំនឿ វប្បធ័ម អរិយធ័មខ្មែរ យ៉ាងគម្រក់បំផុត ។ជាមួយគ្នានេះដែរលោកគួច ខេវិន បានសម្ដែងការគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះអ្នកម្ដាយចិត្តធ័មហ៊ុន ស៊ីណាត ដែលលោកជំទាវបានចេញមុខថ្កោលទោសជនអគតិដែលជាន់ឈ្លីព្រះកិត្តិនាមមហាបុព្វបុរសខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះនាងជ័យទេវី ហើយថែមទាំង ប្រមាថមាក់ងាយ មើលថោកចំពោះប្រជាជាតិខ្មែរជាទូទៅ ហើយលោកជំទាវថែមទាំងក៏ហ៊ានស្តីបន្ទោស ដាស់តឿនមន្ត្រីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈដែលហាក់ដេកលក់និងរឿងនេះ។

លោកគួច ខេវិន ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានចេញសារក្ដៅគគុកថា«ស្ទើរតែលែងចង់បើកFacebook មើលព័តមានសង្គមដែលមានប្រយោជន៍ ដោយសារតែពួកខ្មោចព្រាយ​សុនខមាត់បៀមលាមក ព្រុសចេញមកសុទ្ទតែសូរអសោចគួរឱ្យស្អប់ខ្ពើម។តាមពិតទៅបណ្តាញសង្គមFacebook មានអត្ថប្រយោន៍យ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន ការអប់រំ និងផ្សព្វផ្សាយវប្បធ៌មជាដើម ក៏ប៉ុន្តែពួកខ្លួនមនុស្សខួរសត្វមួយចំនួនបែរជាយកវេទិកានេះមកបំពុលសង្គម បង្ហាញភាពថោកទាប ប្រមាថ មាក់ងាយអ្នកដ៏ទៃ រហូតប្រមាថដល់ព្រះមហាវីរៈបុរសជាតិខ្មែរ ជេប្រមាថប្រជាជាតិខ្មែរបំផ្លាញជំនឿ វប្បធ៌ម អរិយធ៌ម​ជាតិខ្មែរយ៉ាងគម្រក់បំផុត។ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរយ៉ាងក្រៃលែង ចំពោះអ្នកម្តាយចិត្តធ៌មហ៊ុន ស៊ីណាត ដែលលោកចេញមុខថ្កោលទោសមនុស្សអគតិដែលជាន់ឈ្លីព្រះកិត្តិនាមមហាបុព្វបុរស​ខ្មែរព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះនាងជ័យទេវី ហើយថែមទាំង ប្រមាថមាក់ងាយ មើលថោកចំពោះប្រជាជាតិខ្មែរជាទូទៅ។ អ្នកម្តាយចិត្តធ៌មហ៊ុន ស៊ីណាត ក៏ហ៊ានស្តីបន្ទោស ដាស់តឿនមន្ត្រីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈដែលហាក់ដេកលក់ហៀរទឹកមាត់កខ្លាក់ស្តាប់មិនឮមើលមិន ឃើញនូវទង្វើច្រឡោងខាមគ្មានសីលធ៌មប្រមាថជាតិ ខ្មែរនោះសោះ។ ខ្ញុំគិតថាជនគ្មានគតិនោះមិនមែនជាខ្មែរ ឬជាខ្មែរក្លែងក្លាយ ទើបបានជារស់នៅលើមាតុភូមិខ្មែរបែរជាមើលងាយប្រជាជាតិខ្មែរ ជាន់ឈ្លីព្រះកិត្តិស័ព្ទព្រះកិត្តិនាមមហាបុព្វបុរសព្រះមហា​ក្សត្រជ័យវរ្ម័នទី៧និងព្រះមហេសីព្រះរាជនីជ័យទេវី ដែលជាអង្គក្សត្រកសាងអាណាចក្រ លើកស្ទួយប្រជាជាតិខ្មែរឱ្យរុង រឿងយ៉ាងដូច្នេះ?។ក្នុងនាមខ្ញុំជាខ្មែរខ្ញុំពិតជាឈឺចាប់និងស្អប់ខ្ពើមជាទីបំផុតចំពោះជនអគតិណាដែលប្រមាថមើលងាយប្រជាជាតិកំណើតរបស់ខ្ញុំ ប្រមាថបុព្វបុរស និងវប្បធ៌មរបស់ខ្ញុំ ! សូមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលោកមេត្តា ចាត់វិធានការច្បាប់ចំពោះជនអគតិ ដើម្បីប្រជាជាតិខ្មែរទទួ​ល​បាននូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរមកវិញ»។

 ទោះជាលោកគួច ខេវិន មិនបញ្ជាក់ថាអ្នកដែលលោកចង់សំដៅនោះជាអ្នកណាក៍ដោយ តែតាមព័តមានថាមនុស្សដែលមហាជនកំពុងតែរិះគន់ខ្លាំងនោះគឺអ្នកលក់Online ឈ្មោះLove Riya ។តាមរយៈវីដេអូមួយរបស់លោកជំទាវហ៊ុន ស៊ីណាត កាលពីពេលថ្មីៗនេះដែរលោកជំទាវបានព្រមានទៅអ្នកលក់Online រូបនេះថានឹងត្រៀមឲ្យអាំងប៉ាវធំ ទៅកាន់Love Riya ក្រោយចូលឆ្នាំចិន រួច បើសិនជានាងនៅតែយកព្រះកិត្តិនាមមហាបុព្វបុរសខ្មែរព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះនាងជ័យទេវី មកលេងសើច​។លោកជំទាវស៊ីណាត ក៍បាននិយាយទាក់ទងទៅក្រសួងវប្បធ័ម និងវិចិត្រសិល្បៈថាយកលោកជំទាវទៅធ្វើអីធ្វើទៅ ក្រសួងណាយកលោកជំទាវទៅដាក់គុក ដាក់ទៅ លោកជំទាវនិយាយការពិត បើក្រសួងវប្បធ័ម មិនយកចិត្តទុកដាក់អារឿងបញ្ហាមីហ្នឹងយកជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះនាងជ័យទេវី មកដោះស្រាយទេ បានន័យថាក្រសួងហ្នឹងឃុបឃឹតគ្នា ដើម្បីឲ្យនាងហ្នឹងបណ្ដុះបង្អាប់ ទម្លាក់តម្លៃរហូត ឲ្យគេមើលងាយដល់ជ័យររ្ម័ន និងជ័យទេវី …។ចំណែកនាងLove Riya វិញថ្មីៗនេះបានចេញវីដេអូថាអ្នកជេរនាងទាំងន្មាននាងលើកលែងទោសឲ្យទាំងអស់ ព្រះនាងមិនប្រកាន់ទោសអូសដំណើរ អ្នកធ្វើខុសឲ្យតែចេះកែខ្លួន។នាងថាអ្នកជេរនាងទាំងអស់ អាចមកយកអាំងប៉ាវ ពីនាងបាន នាងអត់ខឹង យកទោសអូសដំណើរទេ ព្រោះការលើកលែង ធ្វើអំពើរល្អចេញពីចិត្ត ធ្វើឲ្យនាងដេកលក់ស្រួល ធ្វើឲ្យនាងមានក្ដីសុខ ​អីចឹងនាងសូមអហោសិកម្មឲ្យទាំងអស់ ។Love Riya ថាបើនាងនិយាយមិនពិតសូមឲ្យរន្ទះបាញ់ ដាច់ក ព្រះធរណីស្រូម ងាប់ចោលកូននាង២នាក់ ដែលពេលនោះនាងមកដល់ភ្នំពេញបំបូងនាងក្រជិះម៉ូតូ និងបានទៅស្បថនៅមុខព្រះអង្គដងកើថានាងសូមនិយាយពិតបើគេកត់កនាងចោលហើយ ប្រជាជនខ្មែរមានបានទាំងអស់ នាងសុខចិត្តថ្វាយជីវិតជូនប្រជាពលរដ្ឋរបស់នាង…។

 សម្រាប់លោកគួច ខេវិន វិញក្រៅពីថ្កោលទោសយ៉ាងដាច់អហឹង្កា ចំពោះជនណាដែលយកកិត្តិនាមមហាបុព្វ​បុរសខ្មែរព្រះបាទជ័យវរ្ម័នទី៧ និងព្រះមហេសីព្រះនាងជ័យទេវី ជាន់ឈ្លី ហើយលោកគាំទ្រពេញទំហ៊ឹងចំពោះ​ប្រសាសន៍របស់លោកជំទាវហ៊ុន ស៊ីណាត នោះលោកក៍បានស្នើសុំឲ្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីលោកមេត្តា ចាត់វិធានការច្បាប់ចំពោះជនអគតិ ដើម្បីប្រជាជាតិខ្មែរទទួលបាននូវកិត្តិ យសនិងសេចក្តីថ្លៃថ្នូរមកវិញ៕

RELATED ARTICLES