Friday, March 14, 2025
Homeតារាខ្មែរអូជីហ្គូលឌិនៈ លើកពាន ក្រោយRuthko ស្លា.../ប់១ខែ

អូជីហ្គូលឌិនៈ លើកពាន ក្រោយRuthko ស្លា…/ប់១ខែ

ភ្នំពេញ៖លោកមាស ប៊ុនណាលិ ហៅអូជីហ្គូលឌិន (OG GOLDEN) បានលើកពានRapper Fighter រដូវកាលទី១ កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ដោយក្លាយទៅជាRapper ជំនាន់ថ្មីនិង​ទទួលបានរង្វាន់ដល់​ទៅ៦០លាន​រៀល និងខ្សែកមួយខ្សែផងដែរ ក្រោយពីOG បានផ្ដួល​បេក្ខភាព៤រូបផ្សេងទៀតនៅវគ្គ​ផ្ដាច់​ព្រ័ត្រ(Final)គឺTORO ,EMI ,SWEEZY និងRANNGO រៀបចំដោយPnn ។

ក្រោយក្ដីសុបិនក្លាយទៅជាការពិត OG GOLDEN ថ្លែងទាំងរីករាយថាពេលនេះ លោក ជឿ និងដឹងថាខ្លួនថាខ្លួនជាអ្នកណា និងអាចធ្វើបានហើយ ។លោកថាការខំប្រឹងប្រែង ការ​តស៊ូ​ភាពអត់ធ្មត់ពិតជាមានតម្លៃ ដែលលោកអាចរកវា​ឃើញ​។OG បន្ថែមថាលោកធ្លាប់ជាក្មេង​ម្នាក់ដែលមិនសូវដឹងអី រៀនមិនបានដិតដល់ ជួបឧប ស័គ្គ​រយលាន ទើបឈានមកដល់ចំណុច​នេះ។អូជី ក៍អរគុណទៅដល់មហាជន​ដែលគាំ​ទ្រលោក ហើយអ្វីដែលោកមិនអាចបំភ្លេចបាន​នោះគឺលោកRuthko ដែលជាគ្រូបង្វឹគរបស់ខ្លួន​ទទួលមរណភាពកាលពីដើមខែមករា នោះ​ដោយ​ថាលោកអាចធ្វើបានដូចពេលនេះ​គឺដោយ​សារ​តែមានគ្រូធ្លាប់បង្វឹគ។

 OG GOLDEN បួងសួងទៅកាន់វិញ្ញាណក្ខ័ន្ធRuthko ថា«ប្អូនបងឯង ធ្វើបានហើយ​បងប្រុស បងប្រុសខ្ញុំល្អមែនទែនគាត់បានបណ្ដុះខ្ញុំតាំងពីវគ្គដំបូង រហូតមកដល់ពេលនេះ​ទោះបង​អត់​បាន​នៅមែន តែគាត់នៅឈរមើលខ្ញុំពីលើមក»។

 ជោគជ័យរបស់ OG GOLDEN ក៍មានតារាជាច្រើនបានសាទរផងដែរ រហូតមានខ្លះ​បាន​ទៅ​លើកទឹកចិត្តលោកដល់ឆាកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រទៀតផង ។

 លោកខេមរៈ សិរីមន្ដ ថ្លែងសារថា«អបអរប្អូនប្រុសដែលជាប់ជ័យលាភី Rapper Fighter កាលពីយប់មិញ ប្អូននឹងក្លាយទៅជាទំពាំងស្នងឬស្សីថ្មី សង្ឃឹមថាប្អូននឹងក្លាយទៅជា​គំរូល្អដល់យុវវ័យមានសុជីវធ័ម គុណធ័ម ជាគំរូដល់ពួកគេសរសេរចម្រៀង កុំមានពាក្យជេរ ពាក្យអសុរសណាប្អូន  ជូនពរប្អូនជោគជ័យក្នុងវិស័យRapper »។

 សូមរំលឹកថា OG GOLDEN មុនចូលប្រកួត Rapper Fighter រូបគេធ្លាប់ធ្វើជា​អ្នកដឹក​ម្ហូប(Delivery) ដែលជាការងារមួយដែលលោកអះអាងថាមិនមែនជាចំណូលចិត្ត តែត្រូវប្រឹង​ធ្វើ​ដើម្បីជីវភាព ក្រោយផ្អាកធ្វើបទចម្រៀងមួយរយៈ។OG ក៍ធ្លាប់ចេញបទ«ជីវិតអ្នកដឹកម្ហូប» ដោយសម្ដែងជាមួយគ្រូបង្វឹគរបស់ខ្លួនលោកRuthko ទៀតផង មុនពេលដែលលោកដាវីឌ ឬទ្ធីរុទ្រ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតនៅលើបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។មុន​ឡើង​ឆាកFinal លោកអូជី ក៍បានអុជធូបបន់ស្រន់រំលឹកដល់គុណលោកRuthko ផងដែរនិងជឿ​ជាក់ថាលោកឬទ្ធីរុទ្រ ឈរមើលលោកពីលើ។

គួរបញ្ជាក់ថាគិតត្រឹមនៅឆ្នាំ២០២៥ នេះតារាចម្រៀងរ៉េបដែលឈានមុខគេគឺវណ្ណដា និងងួន ចាន់ដេវីត ខណៈដែលតារាចម្រៀងល្បីៗដូចជាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ពេជ្រ សោភា ,សួស វីសា ,ឈីន រតនៈ និងទេព បូព្រឹក្ស  ជាដើមក៍ចេះច្រៀងរ៉េបផងដែរ ។ដោយ​ឡែកសម្រាប់តារា​រ៉េបវ័យក្មេងដែលច្រៀងរ៉េប ដែរមុនពេលដែលលោកOG Golden លើក​ពាននោះ​មានដូចជា​សុវត្ថិ មុនីវណ្ណ,ទេព ពិសិដ្ឋ និងចាន់ សុបញ្ញា ជាដើម ៕

RELATED ARTICLES