Monday, February 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទារកកើត១ខែ ម៉ែច្រកកាបូបប្លុ.../ងចោល

ទារកកើត១ខែ ម៉ែច្រកកាបូបប្លុ…/ងចោល

ភ្នំពេញ ៖ ទារកវ័យជាង ១ខែម្នាក់ ត្រូវបានឪពុកម្តាយចិត្តអប្រិយ ដាក់ក្នុងកន្ត្រក ហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ និងត្រូវបានប្រជាពលរដ្ឋ អ្នកដំណើរប្រទះឃើញ បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច យកទៅថែរក្សាទុក។

ករណីប្រទះឃើញទារកប្លុងចោលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ហៅផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រទះឃើញទារកខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ៣០ម៉ែត្រ លុះមកដល់ត្រង់ចំណុចខាងលើ ប្រទះឃើញកាបូបពណ៌ខៀវមួយ ដាក់នៅលើចិញ្ចើមផ្លូវចោល ឃើញដូច្នេះ ពួកគាត់មានការសង្ស័យ នាំគ្នាដើរទៅមើលកាបូបនោះ ស្រាប់តែឃើញទារកវ័យជាងមួយខែ នៅក្នុងកាបូបនោះ និងមានតែកំប៉ុងទឹកដោះគោ នៅក្នុងនោះដែរ តែមិនដឹងថាម្តាយ យកមកប្លុងចោលតាំងពីពេលណានោះទេ។

ប្រភពដដែល បន្តថា ក្រោយឃើញស្ថានភាពបែបនេះ គាត់បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ចុះទៅពិនិត្យទារកខាងលើ រួចហើយក៏មានប្រជាការពារ សម្រេចយកទៅមើលថែជាបណ្តោះអាសន្ន និងរង់ចាំទាក់ទងផ្នែកសង្គមកិច្ច ឱ្យមកទទួលយកទារកខាងលើ ទៅថែរក្សាបន្ត៕

RELATED ARTICLES