Sunday, February 9, 2025
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ចៈ ថាមិនធ្លាប់ប្រចណ្ឌ លោកសាន់នី ទេ !

ស្រីស្អាតសឹម ស្រីនិច្ចៈ ថាមិនធ្លាប់ប្រចណ្ឌ លោកសាន់នី ទេ !

ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច បញ្ចេញរូបភាព ថតរូបកូនកំលោះក្រមុំជាមួយដៃគូពិសេស​របស់​​នាង​ពិធីករ​លោកសុខ សាន់នី ដែលធ្វើឲ្យមានការសង្ស័យថាអ្នកទាំងពីរច្បាស់លាស់​ជា​មួយ​ហើយទើបដឹកដៃគ្នាថតPre _Wedding បែបនេះ។ជាមួយគ្នានេះដែរក៍មានតារារួមអាជីព​បានសរសើរថាពួកគេសាកសមគ្នា និងខ្លះថែមទាំងជម្រុញឲ្យតារា១គូនេះឆាប់​ចូលរោង​ការជា​មួយគ្នាទៀតផង ខណៈដែលប្រុសៗធ្លាប់លួចស្នេហ៍ស្រីនិច្ច ជា​ច្រើនឆ្នាំមកហើយនោះបាន​ត្រឹម​ច្រណែនលោកសាន់នី ថាមានសំណាងបានដៃគូជាស្រីស្អាត។

ក្នុងជំនួបតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៧ ខែ២ សឹម ស្រីនិច្ច វាចាថារូបភាពដែលនាង​ថត​ស្និតស្នាលជាមួយលោក​​សាន់នី នោះជាការផ្សព្វផ្សាយឲ្យStudio មួយ ហើយនាងនិងដៃគូ​នៅ​តែមានទំនាក់ទំនងគ្នាជាធម្មតាទេ  និងថែមទាំងឆ្លៀតសរសើរលោកពិធីករថា​ជាដៃ​គូដ៍​ល្អទៀតផង។ស្រីនិច្ច បន្ថែមថានាងនឹងត្រៀមចាប់ដៃជាមួយលោកសុខ សាន់នី ធ្វើការងារ​សិល្បៈ​ជា​​ច្រើនជាមួយគ្នាថ្មីៗទៀត ព្រោះលោកសាន់នី ជាដៃគូដ៍ពិសេសសម្រាប់នាង ទោះ​ជា​ទៅថ្ងៃ​មុខ​នាងថាមិនដឹងជាមានរឿងអ្វីកើតឡើងក៍ដោយ។

 ទោះជាសឹម ស្រីនិច្ច ពេញចិត្តលោកសាន់នី រហូតសឹងតែសរសើរលោកថាជា​មនុស្ស​ល្អ​សឹងតែគ្រប់ចំណុចទាំងអស់ចំពោះនាងក្ដី ប៉ុន្ដែលោកពិធីកររូបនេះនៅក្រោយខ្នងស្រីនិច្ច បែជាទៅកៀកកើយតារាស្រីស្អាតៗជា​ច្រើនទៀតដូចជាឲ្យនាងជីជី និងគៀត សុវណ្ណាឡាង ចាប់អោលថើបលោកជាដើម ដែលទង្វើបែប​នោះធ្វើឲ្យមានការសង្ស័យថាទំនាក់ទំនងរវាង​នាងនិង​លោកសាន់នី នៅមិនទាន់ចិត្ត១ថ្លើម១នោះទេ ស្របពេលដែលនាងក៍មិនធ្លាប់បង្ហាញ​កាយ​វិការប្រចណ្ឌ​ចំពោះសកម្ម​ភាព​​របស់លោកពិធីករដែរ ។

 កញ្ញាសឹម ស្រីនិច្ច វាចាថានាងមិនដែលប្រចណ្ឌលោកសាន់នី ទេ ប៉ុន្ដែនាងថាបើ​សិន​ជាថ្ងៃណាមួយនាងនិងដៃគូមានរឿងប្រែប្រួលលើសពីមិត្តភាព​ឬជាដៃគូបច្ចុប្បន្ននេះ នាងនិង​លោកអត់មានរឿងអីត្រូវលាក់បាំងពីមហាជនឡើយ ។ការថ្លែងរបស់ស្រីនិច្ច នេះមាន​ន័យ​ថានាងនិងលោកសាន់នី បច្ចុប្បន្នមិនទាន់ឈានដល់ទំនាក់​ទំនង​ស្នេហាស៊ីជម្រៅ​ជា​មួយ​គ្នានៅឡើយ ប៉ុន្ដែបើពេលខាងមុខនាងនិងដៃគូក្លាយទៅជា​គូស្នេហាពិតនោះត្រូវ​តែលាត​ត្រដាង​រឿងមួយនេះទៅទស្សនិកជន ។

 យ៉ាងណាការវាចារបស់ស្រីស្អាតសឹម ស្រីនិច្ច នាពេលនេះថានាងលោកសាន់នី អត់​ទាន់​មានភាពប្រែប្រួលពីដៃគូយល់ចិត្តទៅជាដៃគូស្នេហានោះ​ហាក់ផ្ទុយពីសកម្មភាព​របស់​ស្រីស្រស់​ប្រុស​សង្ហារនេះព្រោះកន្លងមកពួកគេធ្លាប់ដឹកដៃគ្នាទៅដើរលេងនៅថៃ ​នឹងថែម​ទាំងញាំ​អាហារយ៉ាងរ៉ូមែកទិកជាមួយគ្នាជាញឹកញាប់តែពីរនាក់ទៀតផង ដែលរូបភាព​ទាំង​នោះកន្លង​មកច្រើន​តែ​ជាគូ​សង្សារទើបអាចកើតមាន។

គួរបញ្ជាក់ថាសឹម ស្រីនិច្ច ជាតារាភាពយន្ដ ដ៍លេចធ្លោម្នាក់នាពេលចុងក្រោយនេះ​ដែល​នាងអាចសម្ដែងបានជាច្រើនទម្រង់ ពិសេសក្នុងរឿង«អប្សរា មហាអង្គរ» ដែលដឹកនាំ​ដោយលោកហ្វៃ សំអាង នាងលេងតួដល់ទៅ៣ផ្សេងគ្នា ទើបគេជឿថានៅពេលរឿងនេះ​ដាក់​បញ្ចាំងស្រីនិច្ច នឹងកាន់តែលេចធ្លោជាងនេះថែមទៀតជាមិនខាន ។

សឹម ស្រីនិច្ច បន្ថែមថានាងបានថតចប់រឿង«អប្សរា មហាអង្គរ »  នឹងត្រៀមដាក់បញ្ចាំង​នៅឆ្នាំ២០២៥ នេះ ហើយ​នាងក៍បានត្រៀមថតរឿងដុំជាបន្ដបន្ទាប់ទៀតផងដែរ នៅឆ្នាំ២០២៥ នេះ។ប៉ុន្ដែនាងថាមិនសម្រុក ឬទទួលការងារច្រើនដូចឆ្នាំមុនៗទេ ទាល់តែរឿងឬMV ​នោះនាង​ស្រ​លាញ់ដែរទើបថត៕

RELATED ARTICLES