Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះអ្នកលក់កាំ---/ភ្លើងអនឡាញ

វ៉ៃ…/ខ្នោះអ្នកលក់កាំ—/ភ្លើងអនឡាញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបង្កើត Channel Telegram រួចបង្ហោះលក់កាំភ្លើង លុះមានអ្នក កុម្មង់ទិញ ក៏តម្រូវឱ្យគេផ្ទេរលុយជាមុន ដល់ពេលបានប្រាក់ដល់ដៃ ក៏បានផ្តាច់ទំនាក់ទំនងអតិថិជន ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតបានកាំភ្លើង ចំនួន៧ដើម។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យលក់អាវុធអនឡាញនេះ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ស.ច.រ ភេទប្រុស មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណីការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម។ ជាលទ្ធផល នាយកដ្ឋានបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលា ដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.រ ភេទប្រុស នៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាង រួមមាន កាំភ្លើង កែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស់ ចំនួន៧ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។

តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត Channel Telegram និងទាក់ទងតាមបណ្តាញសង្គមនានា ដើម្បីអូសទាញឱ្យគេកម្មង់ទិញ គ្រឿងអាវុធទាំងនោះ ដោយបង្គាប់ឱ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួច ហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិ ថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ពីបទរក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំងឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធីកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការតាមច្បាប់៕

RELATED ARTICLES