Sunday, February 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីផ្សារដែក ប្រពន្ធបូមសាំង ឆេះផ្ទះហ្ម.../ត់

ប្តីផ្សារដែក ប្រពន្ធបូមសាំង ឆេះផ្ទះហ្ម…/ត់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានរៀបចំផ្សារដែក ធ្វើធ្នើរដាក់អីវ៉ាន់ចាប់ហួយ ឱ្យប្រពន្ធលក់ដូរ ចំណែកស្ត្រីជាប្រពន្ធ បូមសាំងដាក់ដប ទុកលក់ នៅក្បែរកន្លែងដែលប្តីកំពុងផ្សារដែក ស្រាប់តែឆាបឆេះទាំងតូបលក់ដូរ និងផ្ទះ អស់១ខ្នង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះស៊ិន សុភក្ត្រ ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធ ឈ្មោះកើត សាលីន អាយុ៣៨ឆ្នាំ មុខរបរលក់ចាប់ហួយ មានលំនៅ ភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប។ ចំណែកតូបលក់ដូរ និងផ្ទះ ១ខ្នង រងការឆាបឆេះខូចខាតទាំងស្រុង ដោយមិន ទាន់សរុបទឹកប្រាក់នៃការបាត់បង់នៅឡើយ។

របាយការណ៍ដដែល បន្តថា មុនពេលកើតហេតុ បុរសជាប្តី បានផ្សារដែក ធ្វើធ្នើរដាក់អីវ៉ាន់ចាប់ហួយបន្ថែម ហើយពេលនោះ ស្ត្រីជាប្រពន្ធ បានបូមសាំងដាក់ដប ទុកលក់ នៅក្បែរនោះ ទើបធ្វើឱ្យភ្លើងបានឆាបឆេះសាំង ធ្វើឱ្យកើតជាអគ្គិភ័យឆេះទាំងតូបចាប់ហួយ និងផ្ទះ ១ខ្នងទាំងស្រុងតែម្តង។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោករៀម រិទ្ធី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយទាប បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ រួមមាន  អង្ករ៥០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១ឡូ កន្ទេលជ័របត់១ ក្រណាត់កៅស៊ូតង់១ ឆ្នាំងបាយ-សម្ល២ ធុងទឹកជ័រ១ ភួយ១ មុង១ ក្រមា១ សារុង១ និងថវិកា ៤០ម៉ឺនរៀល ដើម្បីដោះស្រាយទុក្ខលំបាក៕

RELATED ARTICLES