Tuesday, February 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានក្រុង តៃកុងដេក បុក.../ផ្ទះចាប់ហួយ

ឡានក្រុង តៃកុងដេក បុក…/ផ្ទះចាប់ហួយ

ខេត្តត្បូងឃ្មុំ ៖ រថយន្តក្រុង ១គ្រឿង មានដឹកអ្នកដំណើរ០នាក់ កំពុងបើកបរលើដងផ្លូវសុខៗ តៃកុងងងុយដេក ងោក១ភាំង ទើបធ្វើឱ្យរេចង្កូតរថយន្តបុករះផ្ទះនិងតូបលក់អីវ៉ាន់របស់ប្រជាពលរដ្ឋ នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាត តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអណ្តូងជា ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឱ្យដឹង មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ១ គ្រឿង (មិនស្គាល់ឈ្មោះក្រុមហ៊ុន) មានដឹកអ្នកដំណើរប្រមាណ ៣០នាក់ បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបររថយន្តក្រុងងងុយដេក ងោក ១ភាំង ទើបធ្វើឱ្យរេចង្កូតបុកចូលផ្ទះនិងតូបលក់ចាប់ហួយរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់តែម្តង។

ប្រភពដដែល បន្តថា យ៉ាងណា ហេតុការណ៍ខាងលើ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នករួមដំណើរលើរថយន្តក្រុងនោះឡើយ ខណៈអ្នកបើកបរ រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងអូសយករថយន្តក្រុងខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES