Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកWidodo ស្នើ​ក្រសួង​ពាណិជ្ជកម្ម​ អភិវឌ្ឍន៍ app សម្រាប់​ត្រួតពិនិត្យ​តម្លៃ​ទំនិញ

Widodo ស្នើ​ក្រសួង​ពាណិជ្ជកម្ម​ អភិវឌ្ឍន៍ app សម្រាប់​ត្រួតពិនិត្យ​តម្លៃ​ទំនិញ

ឥណ្ឌូណេសុី៖​ ប្រធានាធិបតីឥណ្ឌូណេស៊ី​លោក Joko Widodo (Jokowi) បាន​ស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ធ្វើការ​អភិវឌ្ឍ​នូវ​កម្មវិធី​អ៊ីនធើរណេត (app) មួយ​ដែល​អាច​ត្រូវបានគេប្រើប្រាស់​ដើម្បីត្រួតពិនិត្យ​តម្លៃ​ទំនិញប្រើប្រាស់​ក្នុងជីវភាព​រស់នៅ​ប្រចាំថ្ងៃក្នុងប្រទេស​ ។

លោក​បានគូសបញ្ជាក់ពី​សារសំខាន់នៃ​ការ​ពិនិត្យពិច័យ​លើ​តម្លៃ​អាហារ​​និង​តម្លៃ​ទំនិញ​ក្នុង​ពេល​វេលាជាក់​លាក់​ដើម្បី​នឹង​គ្រប់គ្រង​ហាងឆេងជួញដូរ​និង​បង្ការ​ជា​មុន​នឹង​អតិផរណា ។

លោក​បានថ្លែងនៅក្នុង​អំឡុងពេ​លនៃការ​បើក​អង្គប្រចាំ​ការ​ងារ​ឆ្នាំ​២០១៧​របស់​ក្រសួង​នៅ​វិមាន​រដ្ឋ​ក្នុងទីក្រុងហ្សាការតា​​ថា​ <<ការបង្កើត app នាពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​ភាព​ងាយស្រួល​បំផុត​ហើយ​ក៏មិន​ចំណាយ​អស់​រាប់ប៊ីលាន​រូព្យាដ​នោះដែរ>>

មួយវិញទៀត​ប្រសិនជា​យើង​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​បែបនេះ​ យើង​អាច​មើល​ឃើ​ញពី​បម្រែបម្រួលឡើងចុះ​ពីរទៅបីខែទុកជា​មុន ។ យើង​អាច​ព្យាករ​និង​ប៉ាន់​ប្រមា​ណ​ទំនិញ​ទាំងនោះ​ស្របពេល​ដែល​ផ្សារ​មូលបត្រ​ត្រូវបាន​តភ្ជាប់​នឹង​ស្ថិរភាព​នៃតម្លៃ ។

ទោះជាយ៉ាងណា​លោក Jokowi បានថ្លែងថា​លោក​មានក្តីរីករាយ​ជាមួយ​និង​កម្រិ​ត​អតិផរណា​៣,០២%​កាលពីឆ្នាំ​ទៅ ហើយ​លោក​បាន​ព្រមានថា​អតិផរ ណា ​អាច​កើនឡើង​ដល់ដែនកំណត់​ ​៣,៥%​ ប្រសិនជា​រដ្ឋាភិបាល​មិន​ប្រុងប្រយ័ត្ន ។ ម្យ៉ាង​ទិសដៅ​របស់ខ្ញុំ​គឺដើម្បី​រក្សា​អត្រាអតិផរណាស្ថិតក្រោមការ​គ្រប់គ្រង​ដោយ​សារតែ​អតិផរណា​នៃ​បណ្តាប្រទេស​ដែលមានស្ថិរភាព​​ជាច្រើន ដូចជា​ប្រជាជាតិ​ក្នុង​តំបន់​អឺរ៉ុប​។ កាលពីឆ្នាំ​ទៅ​អត្រាអតិផរណា​របស់​ឥណ្ឌូណេស៊ី​ស្ថិតក្នុង​កម្រិត​៣,០២%​ ទាប​ជាង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​៣,៣៥% ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

RELATED ARTICLES