ភ្នំពេញ៖លោកហេង ប៊ុនលាភ បានអះអាងថាលោកនឹងត្រៀមចេញច្រៀងសម្ដែងនៅសហរដ្ឋអាមេរិករយៈពេល១០ទៅ១២ថ្ងៃនៅអំឡុងខែ៤ ឬខែ៥ ខាងមុខនេះ បន្ទាប់ពីលោកបានទៅច្រៀងសម្ដែងនៅបារាំង១ខែជាមួយលោកសាយ សៀរ៉ា និងកញ្ញា អ៊ឹង និមល កាលពីខែ១០ និង១១ ឆ្នាំ២០២៤ ។ លោកប៊ុនលាភ ថាការទៅអាមេរិកលើកនេះលោកទៅតែម្នាក់ឯង ហើយមូលហេតុដែលទៅតិចថ្ងៃដោយសារតែលោកមិនអាចសុំច្បាប់ការងាររដ្ឋបានយូថ្ងៃនោះទេ ។អតីតតារាចម្រៀងSSB រូបនេះបន្ថែមថាជាទូទៅលោកចេញទៅអាមេរិក១ឆ្នាំម្ដង គឺទើបតែរយាលៗអំឡុងផ្ទុះកូវីដប៉ុណ្ណោះ ក្រៅពីនេះលោកទៅរៀងរាល់ឆ្នាំនៅរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។
![](https://norkorthom.com/wp-content/uploads/2025/02/w1-10.jpg)
ទាក់ទងការងារសិល្បៈនាពេលបច្ចុប្បន្នវិញលោកហេង ប៊ុនលាភ បានឲ្យដឹងថាលោកផ្ដោតលើសិល្បៈ៦០% ការងាររដ្ឋ៤០% ហើយលោកនៅតែបន្ដចេញថតរឿងខ្លីៗ ស្ពត និងខារ៉ាអូខេជាធម្មតា ។លោកថាដោយសារតែមានដុង និងនិស័្សយពីសិល្បៈ ព្រមទាំងបានតស៊ូជាច្រើនឆ្នាំមកហើយនោះលោកប្ដេជ្ញាថានឹងបន្ដអាជីពសិល្បៈរហូតដល់ថ្ងៃស្លាប់តែម្ដង ឲ្យតែទស្សនិកជននៅមានការគាំទ្រ ពោលគឺលោកមិនអាចចោលសិល្បៈបានជាដាច់ខាត ។
![](https://norkorthom.com/wp-content/uploads/2025/02/w2-10.jpg)
គួររំលឹកថាលោកហេង ប៊ុនលាភ អតីតតារាចម្រៀងSSB ល្បីបទ«ទឹកភ្នែកស្វាមី ស្រីឡង់សេ» ដែលពេលនេះលោកមានអាយុ៤៧ឆ្នាំ និងមានកូន៣នាក់(ស្រី១) ។លោកថាក្នុងចំណោមកូនទាំង៣របស់លោកគ្មានអ្នកណាម្នាក់ចង់លេងសិល្បៈនោះទេ បើទោះជាលោកធ្លាប់សាកសួរពួកគេពីរឿងនេះក្ដី ដោយគេម្នាក់ៗចង់ធ្វើជំនួញវិញ។ចំណែករូបលោកវិញមានតែសម្របខ្លួនតាមកូនៗមិនបង្ខំគេទេ ខណៈពេលនេះលោកថតផង ធ្វើការងាររដ្ឋផង ។
![](https://norkorthom.com/wp-content/uploads/2025/02/w5-6.jpg)
សូមបញ្ជាក់ថាលោកហេង ប៊ុនលាភ ធ្លាប់ចាប់ដៃគ្នាជាមួយលោកហ្វៃ សំអាង ធ្វើការងារសិល្បៈយ៉ាងសកម្មអំឡុងអ្នកទាំងពីរនៅផលិតកម្មSSB ប៉ុន្ដែថ្មីៗនេះនៅពេលលោកសំអាង ចេញថតភាពយន្ដខ្នាតធំរឿង«អប្សរា មហាអង្គរ » លោកប៊ុនលាភ បែជាអាកខានថតសម្ដែងរឿងនោះទៅវិញ។
![](https://norkorthom.com/wp-content/uploads/2025/02/w7-6.jpg)
តារាកូន៣រូបនេះបានឲ្យដឹងថាតាមពិតលោកហ្វៃ សំអាង ហៅលោកថតរឿងចុងក្រោយដែលគាត់ផលិតដែរ តែដោយសារតែរឿងនោះមានប្លង់ថតនៅតាមខេត្តភាគច្រើនមិនចំកន្លងដែលលោកត្រូវទៅធ្វើការទើបអាកខាន ។លោកប៊ុនលាភ ក៍សម្ដែងការសោកស្ដាយដែលមិនបានចាប់ដៃធ្វើការជាមួយលោកសំអាង ជាថ្មីនេះដែរដោយលោកអះអាងថា អ្នកដឹកនាំសម្ដែងជើងចាស់រូបនេះតែងតែមានការសម្រិតសម្រាំងបំផុតចំពោះប្លង់ថត ដូចជាសម្លៀកបំពាក់តួ និងសាច់រឿងជាដើម ។ប៉ុន្ដែអតីតតារាSSB រូបនេះថាចំពោះការថតរឿងខ្លីៗគឺលោកនៅតែទទួលថតធម្មតា ។លោកប៊ុនលាភ ថែមទាំងអះអាងថាខ្លួនមិនចេះប្រកាន់ការថតជាតួឪពុក ឬជាតួរាយរងនោះទេ ព្រោះតាំងពីដើមមកលោកថាលោកជាតារាមិនចេះប្រកាន់ជីវិតជាតួឯកម្ដងណាឡើយ ។
![](https://norkorthom.com/wp-content/uploads/2025/02/w3-9.jpg)
លោកហេង ប៊ុនលាភ សង្កត់ថា«ខ្ញុំតាំងពីដើមក មិនមែនចឬកតួឯកទេ ។តួឪ ឬតួអីក៍ខ្ញុំលេងបានដែរ ប៉ុន្ដែសំខាន់ឲ្យតែតម្លៃត្រូវគ្នា ខ្ញុំថតឲ្យហើយ» ៕
![](https://norkorthom.com/wp-content/uploads/2025/02/w4-10.jpg)
![](https://norkorthom.com/wp-content/uploads/2025/02/w6-7.jpg)