Tuesday, February 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បុកល្ហុងចែមុំ បង្ក.../ប់សេវាស្រួ---/ល

 បុកល្ហុងចែមុំ បង្ក…/ប់សេវាស្រួ—/ល

ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបហាងបុកល្ហុង ដែលសង្ស័យលួចលាក់បង្កប់សេ វាកម្មផ្លូវភេទ ដោយក្នុងនោះសមត្ថកិចបានធ្វើការឃាត់ខ្លួនមនុស្ស១១នាក់ និងរកឃើញវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចហាង «ចែមុំ បុកល្ហុង» ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងឃាត់ខ្លួនមនុស្សចំនួន១១នាក់ ក្នុងនោះមានក្មេងស្រីជាអានីតិជន ចំនួន៥នាក់ និងប្ដីប្រពន្ធម្ចាស់ហាង ពីរនាក់។

ក្រោយឃាត់ខ្លួន ម្ចាស់ហាង រួមទាំងនារីរងគ្រោះ ចំនួន៩នាក់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសាកសួរបំភ្លឺ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES