Sunday, May 11, 2025
Homeតារាខ្មែរចា រិទ្ធីៈគេសរសើររឿងពូកែសម្ដែង«ចិញ្ចឹមស្រី »

ចា រិទ្ធីៈគេសរសើររឿងពូកែសម្ដែង«ចិញ្ចឹមស្រី »

ភ្នំពេញ៖នៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១១ ខែ២ នេះមានការចែកចាយ(Share) រឿងតារា​សម្ដែង​ជើងចាស់​លោកចា រិទ្ធី ដោយថែមទាំងមានការចាត់ទុកថាលោកជាតារា​សម្ដែងតែ​១គ្មាន​២ សាកសមបំផុតគឺលើរឿងតួអ្នកមាន«ចិញ្ចឹមស្រីក្មេង»។

 ការលើកឡើងបែបនេះដោយភ្ជាប់ជាមួយលោកចា រិទ្ធី ថតបទលោកអាន គុណកូឡា «ស្រលាញ់បង អោយដូចបងស្រលាញ់អូនបានទេ?» ដែលឈុតឆាកនោះលោករិទ្ធី ដណ្ដើម​សង្សារកូឡា ចិញ្ចឹមស្រីក្មេងនោះលួចលាក់ ប្រើទឹកលុយជះលើនាង ដោយមានទាំង​អង្គ​រក្សហែហមការពារតារាជើងចាស់រូបនេះមិនឲ្យកូឡា ធ្វើអ្វីកើតលើលោកទៀតផង។ដោយ​មើលឃើញពីទេពកោសល្យរបស់លោករិទ្ធី ដ៍ប៉ិនប្រសព្វលេងឈុតចិញ្ចឹមស្រីក្មេង សាកសម​បែបនេះ​ហើយ​ទើបអ្នកលេងបណ្ដាញសង្គមបានជូនពានទៅតារាវ័យជិត​៦០ឆ្នាំរូបនេះ​ថា​លោកវ៉ាដាច់គេហើយឈុតចិញ្ចឹមស្រីក្មេងនោះមិនអាចអ្នកណាលេងសមដូចតារាជើងចាស់រូបនេះឡើយ ។

 ហ្វេសបុកឈ្មោះSreyngim Bou ខមិនថា «សមណាស់ ព្រោះសាច់ឈាមមុខមាត់គាត់ ក្រអត់កើតទេ » ។ហ្វេសបុកឈ្មោះBong Thom ខមិនថា«មិនឲ្យសមយ៉ាងម៉េច បើលោកបង ធ្លាប់ចិញ្ចឹមស្រីមែនហ្នឹង » ។ហ្វេសបុកឈ្មោះក្មេង ស្រែ ខមិនថា«ក្រៅសាច់រឿង ក៍មិនអន់ដែរ​តាម​មើល » ។ហ្វេសបុក ឈ្មោះសុខបញ្ញា សាក់ ខមិនថា«នៅតាអាចារ្យអេមួយទៀត »។ហ្វេសបុកឈ្មោះសារីរតនាតា ខមិនថា«មែនតើ សម្ដែងសមជាងគេរឿងចិញ្ចឹមស្រីក្មេង »។

 លោកគឹម ផល្លី អ្នកដឹកនាំសម្ដែងMV បទ«ស្រលាញ់បង អោយដូចបងស្រលាញ់អូន​បាន​ទេ?» របស់សាន់ដេ បានប្រាប់«នគរធំ » តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែ២ ថាលោកបានធ្វើការជាមួយលោកចា រិទ្ធី តាំងពីឆ្នាំ២០១៨ ម្លេះ ហើយបទដែលលោក​ហៅ​លោករិទ្ធី សម្ដែងគឺស្ទើតែទាំងស្រុងជាបទឲ្យគាត់លេងជាតួអ្នកមាន បងធំ បែបចាស់ស្ទាវ ចិញ្ចឹម​ស្រីក្មេងៗហ្នឹងតែម្ដង។លោកផល្លី បន្ថែមថាលោករិទ្ធី ពិតជាសម្ដែងសាកសម​មែនរឿង​តួ​មាន​អង្គរក្ស ការពារ ហែហមគាត់ ហើយគាត់ចិញ្ចឹម​ស្រីក្មេ​ង​ ។លោកថាឲ្យតែមានចម្រៀង​បទ​​ណា​លោក​ដឹកនាំសម្ដែង​មានឈុតទាំងនោះគឺត្រូវតែអញ្ជើញ​គាត់​មកសម្ដែង ហើយគាត់​មិន​​ដែល​​បដិសេធទេលេងឈុតនោះទេ ។អ្នកដឹកនាំសម្ដែងសាន់ដេរូបនេះក៍ឆ្លៀតសរសើរ​លោកចា រិទ្ធី ដែរថាទោះ​ជាគាត់​ជាតារាជើងចាស់ មានបទពិសោធន៍ច្រើន ជីវភាពធូធារយ៉ាង​ណាក៍​ដោយតែលោករិទ្ធី ធ្វើការ​គោរពពេលវេលាណាស់ គឺមានតែទៅចាំយើងមុន ហើយ​លោករិទ្ធី ​ថត​សម្ដែងលេង​ម៉ាអស់ៗដើ​ម្បី​ឲ្យសាកសមទៅនិងសាច់រឿង ហេតុនេះក្រោយៗបើ​មានបទណាលោកត្រូវដឹកនាំទាក់​ទងរឿង​មានប្រុសអ្នកមានចិញ្ចឹមស្រីទៀត​លោកនឹងហៅ​លោករិទ្ធី មកសម្ដែងជាថ្មី ព្រោះមាន​តែ​គាត់ទេលេងឈុតមួយនេះសមជាងគេ ។

 ប្រភពខ្លះថាលោកចា រិទ្ធី  នៅក្រៅឆាកក៍មានស្រីក្មេងៗចង់ឲ្យលោកចិញ្ចឹមដូចក្នុងMV ដែរ ដែលបញ្ហានេះធ្វើឲ្យលោករិទ្ធី ពិបាកទទួលសំណើរព្រោះថាលោកមានប្រពន្ធកូន​ពីរនាក់​(ស្រី១)ដែលមានកូនប្រសារពីរនាក់ដែរហើយ អីចឹងបើគិតតែឆ្លើយOK ចិញ្ចឹមស្រីក្មេងដូចខារ៉ា​អូខេនោះច្បាស់ជាធ្វើឲ្យកាន់តែរវល់ច្រើនទៅលើការផ្គត់ផ្គងជួយស្រីក្មេងៗនោះជាងការរសកស៊ីផ្នែកសណ្ឋាគារនិងផ្ទះសំណាក់​ជាមិនខាន ។គេចាំបានថាលោកចា រិទ្ធី ដែលធ្លាប់ដឹក​នាំការ​ប្រគុំតន្ត្រី​ប៉ុស្ដិ៍លេខ៥ និងSeatv នោះក៍ធ្លាប់​ត្រូវបានគេចោទលោកថា​សម្រាប់តារាស្រីស្អាត​ក្មេង​ៗចង់ឡើងច្រៀងទាល់តែឲ្យខ្លួនលោកទើបលោកសារ៉េឲ្យឡើងឆាកទៀតផង ដែលពាក្យ​នេះ​លោកធ្លាប់និយាយថា​ជារឿង​«អគតិបំ​ផុត​»សម្រាប់លោក »។

 យ៉ាងណាមជ្ឈដ្ឋានមហាជនចាំមើលថាក្រោយអ្នកលេងហ្វេសបុកឲ្យពានលេខ១ទៅលោកចា រិទ្ធី រឿងសម្ដែងសមជាងគេឈុតចិញ្ចឹមស្រីក្មេងនោះមកនៅក្រៅឆាកលោករិទ្ធី ហ៊ានចិញ្ចឹម​ស្រី​ដូច​ក្នុងMV ឬយ៉ាងណា ?

RELATED ARTICLES