ខេត្តស្វាយរៀង ៖ គិតត្រឹមរយៈពេល ១ខែ (ចាប់ពីថ្ងៃទី១០ មករា ដល់ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥) សមត្ថកិច្ចកម្ពុជា បានបណ្តេញជនជាតិវៀតណាម ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ចំនួន៣លើក សរុប៣៣០នាក់ (ស្រី៩២នាក់)។
![](https://norkorthom.com/wp-content/uploads/2025/02/z2-3.jpg)
តាមប្រភពព័ត៌មាន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៣៣០នាក់ (ស្រី៩២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លi មូលហេតុ ជនជាតិវៀតណាមទាំងនោះ លួចឆ្លងដែនចូលមកស្នាក់នៅធ្វើការដោយ ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើស (បទលួច បទប្រើប្រាស់ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និងចរាចរណ៍អាវុធដោយខុសច្បាប់៘) និងត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបញ្ជូនទៅឱ្យតុលាការ អនុវត្តតាមនីតិវិធី និងឃុំខ្លួននៅពន្ធនាគារ នៅពេលអនុវត្តទោសចប់ ក៏ត្រូវបណ្តេញចេញ។
![](https://norkorthom.com/wp-content/uploads/2025/02/z5-1.jpg)
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ២១៣នាក់ (ស្រី២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ ខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទលួច បទឆបោក និងបទលួចឆ្លងដែនខុសច្បាប់ បង្ខាំងមនុស្ស ខុសច្បាប់ និងកំហែងយក បទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បទហិង្សាដោយចេតនា)។
![](https://norkorthom.com/wp-content/uploads/2025/02/z4-1.jpg)
កាលពីថ្ងៃទី១០ ខែមករា អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ចេញពីព្រះរាជាណា ចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
![](https://norkorthom.com/wp-content/uploads/2025/02/z3.jpg)
ដោយឡែក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន៨២នាក់ (ស្រី២៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពាន លើប្រកាស ស្តីពីការបណ្តេញចេញ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទឃាតកម្មគិតទុកជាមុន បទសម្រួលប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទលួច) ដោយអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តពោធិសាត់ នៃអគ្គនាយកដ្ឋាននគបាលជាតិនិងមជ្ឈមណ្ឌលកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ៕
![](https://norkorthom.com/wp-content/uploads/2025/02/z1-2.jpg)